លោកគ្រូពេទ្យ

ឆ្នាំ ៩០ ក្នុងគ្រួសារក្រីក្រមួយ មានកូន ពីរនាក់ នៅខេត្របន្ទាយមានជ័យ។ បូរា រស់ក្នុងគ្រួសារក្រីក្រមួយ ដែលឪពុកម្តាយ ជាកសិករ ហើយ ម្តាយ តែងតែ ឈឺ ជាប្រចាំ។ ក្នុងអាហារពេលល្ងាចមួយ ពូរី និង មីង សន ជាមួយកូនប្រុសស្រី ២នាក់ហូបអាហារក្នុងពេលល្ងាច។ ធារី បងស្រី របស់បូរា និយាយទៅកាន់ម្តាយ៖

ធារី៖ ម៉ែ! ម៉ែ ខ្ញុំចំអិន ម្ហូបរូចហើយ។ ម៉ែចង់ពិសារឥឡូវ ឬ ចាំ បូរា និង ពុកមក?

ម៉ីងសន៖ ហៅ ពុកកូនឯងមក និង ប្អូន មកហូប ជុំគ្នា (ក្អក ខិ…ខិ…)
ពូសន៖ មិនបាច់ហៅទេ ខ្ញុំមកហើយ! បូរា កូនយកគោ ទៅចង ហើយ នឹងអាលមកហូបបាយជុំគ្នា។
បូរា៖ បាទពុក
ពូ រី៖ ម៉េចហើយ ម៉ែវា! មានគ្រាន់ខ្លះទេហ្នឹង? ថ្ងៃនេះ ខ្ញុំ គាស់សំបកផ្តៅ មកដាំអោយម៉ែវាឯង។
ម៉ីងសន៖ កុំបារម្មអីពុកវា ខ្ញុំមិនអីទេ។ ថ្ងៃនេះ មានកំលាំងបន្តិច បានធារី ដាំថ្នាំអោយផឹកហ្នឹងណា។
ធារី៖ បូរា ហ្អា! អោយលឿនឡើង ពុកកំពុងចាំបាយ។
បូរា៖ បាទបង!

ពេលបាយល្ងាច…
បូរា៖ ម៉ែ! ម៉ែ ! ម៉េចមិនពិសារ អោយច្រើន ទៅម៉ែ! ពិសារតិចៗ ចិង ម៉េចមានកំលាំង?
ម៉ីង សន៖ ម៉ែហូប មិនចូលទេកូន! បើហូបច្រើន ច្បាស់ជា ឈឺពោះ ហើយ ពិបាកដកដង្ហើម ទៀតហើយ។
បូរា៖ ម៉ែ! ខ្ញុំនឹងខំរៀន ធ្វើជាគ្រួពេទ្យ ព្យបាលម៉ែ អោយជា ម៉ែកុំ បារម្ម!
ធារី៖ ឯងនេះ បានតែមាត់ទេ! មើលតែគោ កុំអោយស៊ីស្រូវគេ ទៅ ពេកហើយ។

១៥ឆ្នាំក្រោយ បូរា ជាប់ជាសិស្សអាហាររូបករណ៏ពេទ្យ ចុះសាកល្បង នៅពេទ្យ រុស្ស៊ី។

អ្នកជំងឺ៖ លោកគ្រួពេទ្យ ជួយកូនខ្ញុំផង!
បូរា៖ បាទ មិនអីទេ! ខ្ញុំនឹងខំប្រឹង (ដៃរុញ រទេះអ្នកជំងឺ ចូលក្នុង បន្ទាប់សង្រ្គោះបន្ទាន់)។

ប្រធានសង្រ្គោះបន្ទាន់៖ ឯងនាំអ្នកជំងឺមក គេមានលុយទេ?
បូរា៖ អត់បានសួរនាំរឿងលុយទេ លោកដុកទ័រ ព្រោះ ឃើញឈាមហូរខ្លាំងពេក។
ដុកទ័រ៖ លើកក្រោយ! ត្រូវប្រមូលលុយអោយហើយ ចាំនាំចូលមក។
បូរា៖ លោកដុកទ័រ បើធ្វើអញ្ចឹង អ្នកជំងឺ មិនហូរឈាមស្លាប់អស់ហើយ! យើងជួយសិន បានទេ ចាំ គិតគូររឿងលុយកាក់ តាមក្រោយ។

ដុកទ័រ៖ រូចចុះ បើព្យបាលហើយ គ្មានលុយ ឯងគិតយ៉ាងម៉េច? ឯងស្មានតែ ថ្នាំពេទ្យហ្នឹង សុំគេបានឬ? ឈាមហ្នឹង ស្មានតែរើស តាមផ្លូវបាន? បើគ្មានលុយ រុញរទេះ ទៅម្ខាងទៅ កុំអោយស្ទះផ្លូវគេ។

បូរា៖ លោកដុកទ័រ! ធ្វើអញ្ចឹង ដូចជាគ្មានគុណធម៏គ្រួពេទ្យពេកហើយ មិនអាច ឃើញស្លាប់ ហើយ មិនជួយនោះទេ។

ដុកទ័រ៖ ឯងមិនបាច់ ចង់ធ្វើជាគ្រួពេទ្យល្អអីទេ។ អ្នកក្រទាំងអស់នោះ ទោះស្លាប់ ១០០ដងទៀត ក៏មិនអស់ដែរ។ ឯងដឹងអត់? បើចេះតែយកឈាម ជូនអ្នកក្រ ទាំងអស់នោះ ចុះបើថ្ងៃណា មួយ អ្នកធំណា ត្រូវការឈាម ហើយ អត់មាន តើយើង ឆ្លើយ ថាម៉េច?

បូរា នៅតែមិនអស់ចិត្ត តែមិនអាចតបត បានដោយសារ ខ្លួនទើបតែ ចូលធ្វើការ មិនអាចធ្វើបាន។ បូរាឃើញដូច្នេះ ជារឿងរាល់ថ្ងៃ នៅមន្ទីរពេទ្យ។ យូរៗទៅ បូរា ក៏គិតដូចគ្រួពេទ្យ ដ៏ទៃទៀតដែរ។ គឺ ថាបើអ្នកក្រ គ្មានលុយ គឺ មិនអោយចូល បន្ទប់សង្រ្គោះបន្ទាន់ទេ។ រហូតពេលខ្លះ បូរា ភ្លាត់មាត់ ស្តីអោយ អ្នកជំងឺ ដែលជាអ្នកក្រ ទាំងនោះ ដែលចេះ តែមកសុំអង្វរអោយ គាត់ជួយ។

តែបូរាយកចិត្ត ទុកដាក់ ព្យាបាលជំងឺម្តាយ របស់ខ្លួន អោយជា ពីជំងឺ រលាកសួត។

នៅឯភូមិ ឯនេះ មីង សន ក៏រៀបចំខ្លួនមកលេង កូននៅភ្នំពេញ។

មីង សន៖ ពុកវា ខ្ញុំចង់ទៅលេង កូនថ្ងៃស្អែក! ពុកវាឯង ជួយ ចាប់មេមាន់ អោយខ្ញុំ ២ និង ច្រក អង្ករស្រូវថ្មី អោយខ្ញុំ ១០គីលូ មក យកទៅផ្ញើរកូន។

ពូ រី៖ ចង់ទៅ ក៏ទៅភ្លាម! មិនអីទេ ចាំខ្ញុំរៀបចំជួន។
ធារី៖ ម៉ែ ហ្អា! អោយខ្ញុំ ខលប្រាប់ បូរាមុនទេ ម៉ែ?
សន៖ មិនអីទេ វារវល់ណាស់! ចាំម៉ែ ទៅផ្ទះវាតែម្តង កុំរំខានវា។

ធារី៖ ចាស! ម៉ែ!

ពេលព្រឹកព្រលឹម មីង សន ឡើង ឡាន វែន ធ្វើដំណើរ មកទីក្រុង ដើម្បីមកលេង បូរា ដែល ជាកូនប្រុសសំណពចិត្ត ព្រោះបូរា មិនដែលទៅស្រុកភូមិ ជាង ១ឆ្នាំមកហើយ។ មកដល់ភ្នំពេញ ម៉ោង ៧យប់ គិតថា នឹង ទូរស័ព្ទប្រាប់កូន តែ ទូរស័ព្ទមិនចូល ព្រោះបូរា កំពុង ជាប់ ធ្វើការវះកាត់អ្នកជំងឺ។

ពេលចុះពីឡាន មីង សន ក៏អោយម៉ូតូឌុប ដឹកគាត់សំដៅផ្ទះបូរា តែអកុសល គាត់ជូបគ្រោះថ្នាក់ ចរាចរ តាមផ្លូវ បាក់ជើង ទាំងពីរ ឈាមហូរស្រោចជោកខ្លួន ហើយ ក្បាលក៏ត្រូវទង្គិចនិងថ្មទៀត។

មួយសន្ទះក្រោយមក ឡានពេទ្យ ក៏ដឹកមកដល់ពេទ្យ រុស្ស៊ី….បូរា ក៏វះកាត់រូចរាល់។

ជំនួយការ៖ លោក ដុកទ័រ មានអ្នកជំងឺ គ្រោះថ្នាក់ចរាចរ ឈាមហូរខ្លាំងណាស់។ តើអោយខ្ញុំ នាំចូល សង្រ្គោះបន្ទាន់ទេ?

បូរា៖ មានសាច់ញាតិគេមកជាមួយទេ?
ជំនួយការ៖ អត់មានទេ! តែម្នាក់ឯង
បូរា៖ នាំគាត់ទៅដាក់ នៅសាល អ្នកក្រទៅ ខ្ញុំហត់ណាស់! ទៅផឹកកាហ្វេមួយភ្លែត ចាំមកវិញ ចាំគិត។

ជំនួយការ៖ បាទ លោក ដុកទ័រ!

ពេលកំពុងផឹកកាហ្វេ បូរា ហាក់មានអារម្មស្រងេះស្រងោច ញាក់ត្របកភ្នែក ម្តងភ័យ ម្តងព្រួយ រសាប់រសល់ ហាក់បីដូចជាមានរឿងអីកើតឡើង ចំពោះសាច់ញាតិ។ ប្រហែល ១៥នាទីក្រោយមក បូរាក៏ត្រឡប់មកវិញ។
បូរា៖ ម៉េចហើយ អ្នកគ្រោះថ្នាក់ចរាចរណ៏នោះ? មានសាច់ញាតិមករកឬនៅ?
ជំនួយការ៖ នៅទេ! តែឥឡូវ…
បូរា៖ យ៉ាងម៉េច?

ជំនួយការ៖ គាត់ស្លាប់បាត់ហើយ ព្រោះឈាមហូរ ខ្លាំងពេក។
បូរា៖ នាំខ្ញុំទៅមើលមើស៏

ពេលទៅដល់ បន្ទប់អ្នកក្រ…. បូរា ក៏បើកក្រណាត់ស មើលមុខ ស្រាប់តែ…
បូរា៖ ម៉ែ……ម៉ែ…….(បូរាស្រែកយំលឺ ផ្អើលពេញមន្ទីរពេទ្យ)

…………..
និពន្ធបន្ថែម លើរឿងពិត១ ដោយ៖ ជីវ័ន្ត

ប្រភព៖ ហ្វេសប៊ុក


Related Posts