ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ខេត្ត​សៀមរាប ៖ បុរស​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុង​ បន្ទប់​ជួល​រហូត​ធុំក្លិន​ស្អុយ ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​ រាយការណ៍​ជូន​សមត្ថកិច្ច ឱ្យ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ កាលពី​រសៀល​ថ្ងៃ​ទី​៣១ សីហា ២០១៦ ស្ថិត​ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

ជន​រង​គ្រោះ​ឈ្មោះ LU CHIH CHIEF អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​២១៤៧៩៧០៦៤ ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ​ ។

ដោយ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​កម្លាំង​នគរបាល​ថា មាន​មនុស្ស​ស្លាប់ ហើយ​ជះក្លិន​ស្អុយ​ចេញពី​បន្ទប់​មួយ​ នៅ​ជិត​បន្ទប់​របស់​គាត់ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​ប្រទះ​ឃើញ​បុរស​ជនជាតិ​ បរទេស​ម្នាក់ ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​ជួល​បន្ទប់​លេខ C34​ស្ថិត​នៅ​បូ​រី​អាក់​ខែ​ត ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

បើ​តាម​ពិនិត្យ និង​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ប្រហែលជា​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ពេក ឬ​អាច​ខ្យល់​.​គរ បណ្ដាល​ឱ្យ​ស្លាប់ ពីព្រោះ​នៅ​កន្លែង​កើតហេតុ គឺ​មាន​បន្សល់​ទុក​នៅ​ម្ស៉ៅ​ពណ៌​.​ស​ ចំនួន​២​កញ្ចប់ ក្នុង​នោះ មាន​មួយ​កញ្ចប់​គ្រើម និង​មួយ​កញ្ចប់​ទៀត​ហ្មត់ រួម​ទាំង​ ប្រដាប់ប្រដា​ជា​ច្រើន​ទៀត ។ ហើយ​បើ​តាម​ការ​ពិនិត្យ​លើ​ខ្លួន​សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី ដែល​គួរ​ឱ្យ​កត់​សម្គាល់ថា ជា​ករណី​ឃាតកម្ម​ទេ ហើយ​អាច​ស្លាប់​ប្រហែលជា​២-៣​ថ្ងៃមុន​ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ករណីស្រដៀងនេះក៏ធ្លាប់កើតឡើងផងដែរ ។

នៅក្នុងនោះ បានឲ្យដឹងថា ដោយសារ​តែ​ធុំក្លិន​ស្អុយ​ខ្លាំង​ពេក ស្ត្រី​ជា​បង​ក៏​បាន​ ឡើង​ទៅ​លើ​ផ្ទះ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ ប្អូនប្រុស​របស់​ខ្លួន​បាន​ចង​.​ក​ស្លាប់​មិនដឹង​តាំងពី​ពេល​ណា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រមាណ​ ៨​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រែក​ថោ​ង ឃុំ​ព្រែក​ហ្លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ។

សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សឿង វ​ណ្ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។

សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ជន​រង​គ្រោះ ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ ស្ទើរតែ​រាល់ថ្ងៃ ហើយ​ត្រូវ​បាន​ ប្រពន្ធ​លែងលះ​ទៀត ក្រោយមក​ទើប​ជន​រង​គ្រោះ​មក​ ស្នាក់​នៅ​លើ​ផ្ទះ​ របស់​ខ្លួន​តែ​ម្នាក់ឯង ។

នៅ​វេលា​ម៉ោង​ប្រមាណ​ ៨​ព្រឹក ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០១៦ ឈ្មោះ សឿង គង់ ត្រូវជា​បងស្រី​របស់​ជន​រង​គ្រោះ​ បាន​ធុំក្លិន​ស្អុយ​ចេញពី ផ្ទះ​ជន​រង​គ្រោះ ក៏​ឡើង​ទៅ​មើល ស្រាប់តែ​ប្រទះ​ឃើញ​ ប្អូនប្រុស​របស់​ខ្លួន​ ចងក​នឹង​ក្រមា ពណ៌​ស ក្រហម ជាប់​ធ្នឹម​ចំហៀង​ខាងជើង​ ជាប់​នឹង​ជញ្ជាំង​ផ្ទះ មិនដឹង​ស្លាប់​តាំងពី​ពេល​ណា ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សព ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ដែល​តាម​ការ​ពិនិត្យ​ប្រហែលជា​ស្លាប់​ ៣​ថ្ងៃ​មក​ហើយ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស

ធុំក្លិន​ស្អុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ប្តឹង​ប៉ូលិស