​សុខភាព ៖ មនុស្ស​ស្រី តែង​យល់ច្រឡំ​ថា …

​សុខភាព ៖ មនុស្ស​ស្រី តែង​យល់ច្រឡំ​ថា ...

១. ជំងឺ​បេះដូង កើត​តែ​មនុស្ស​ប្រុស​
​មនុស្ស​ដែល​យល់​បែបនេះ នឹង​មិន​សូវ​ថែទាំ​ខ្លួន​ឲ្យបាន​ល្អ ដើម្បី​ទប់ស្កាត់ ជំងឺ​បេះដូង​ឡើយ ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា ជំងឺ​បេះដូង មិន​ស្គាល់​ថា​អ្នក​ជា​ប្រុស ឬ​ស្រី​នោះទេ គឺ​វា​អាច​កើត​បាន​ទាំងអស់​។​

២. លែង​ទៅ​ពេទ្យ​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី ពេល​ឈប់​យក​កូន​
វា​មិនមែន​ជា​ដំបូន្មាន​ត្រឹមត្រូវ ដែល​អ្នក​គួរ​ធ្វើ​នោះ​ទេ ពីព្រោះ អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ​សុខភាព ឲ្យបាន​ទៀងទាត់ ដើម្បី​រក​មើល​ជំងឺ​នានា ដូចជា ជំងឺ​រោគ​ស្ត្រី ជំងឺ​រលាក​ប្រព័ន្ធ​ទឹកនោម និង​មហារីក​ជាដើម​។​

៣. ការឈឺចាប់​ពេល​រួមភេទ គឺជា​រឿង​ធម្មតា​
ទេ​! វា​មិនមែន​ជា​រឿង​ធម្មតា​នោះទេ ពីព្រោះ ការឈឺចាប់​បែបនេះ មិនអាច​កើត​ឡើង​រាល់​ពេលវេលា​នោះ​ទេ​។ ការឈឺចាប់​បែបនេះ អាច​បណ្តាលមកពី​សុខភាព អារម្មណ៍​ផ្លូវចិត្ត មិន​ចង់​រួមភេទ និង​ការ​ស្ងួត​ទ្វារមាស​ជាដើម​។​

៤. ញ៉ាំ​តិច ធ្វើឲ្យ​ស្ត្រី​ស្រ​ក​ទម្ងន់​
អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ​បាន​ព្រមាន​ថា បើ​អ្នក​ចង់​ស្រក​ទម្ងន់ អ្នក​គួរតែ​ញ៉ាំ​អាហារ ឲ្យបាន​បី​ពេលពេញ តែ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្តេសផ្តាស ឬ​គ្មាន​សុខភាព​ល្អ​។​

៥. ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​សុវត្ថិភាព ១០០ ភាគរយ​
ផ្ទុយទៅវិញ ថ្នាំ​គ្រាប់​ពន្យារកំណើត មាន​ផលប៉ះពាល់​ច្រើន សម្រាប់​ស្ត្រី​មួយចំនួន​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។