ទីក្រុង​ភ្នំពេញ នឹង​មាន​ចំណត​រថយន្ត​ទំនើប ៩ កន្លែងបន្ថែម​ទៀត

នារសៀល​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ ២០១៦ ឯកឧត្តម ប៉ា សុជាតិរង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​ស្ដី​ពី​ការ​រៀប​ចំ​ចំណត​រថយន្ត​សាធារណៈ​ចំនួន​ប្រាំ​បួន​កន្លែង​បន្ថែម​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំណត​ទាំង​នោះ​ទទួល​បាន​ការ​សាង​សង់​ដោយ​ក្រុមហ៊ុន សូណាត្រា ខាលីង។

 

ទីក្រុង​ភ្នំពេញ នឹង​មាន​ចំណត​រថយន្ត​ទំនើប ៩ កន្លែងបន្ថែម​ទៀត

រូបភាព៖ Urban Voice

 

ដើម្បី​ផ្តល់​ជា​កន្លែង​ចត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ដែល​មក​ទស្សនា​លំហែកាយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ថត​យាន​ជំនិះគ្រប់​​ប្រភេទ​នៅ​តាម​សួនច្បារ​សាធារណៈក្នុង​រាជធានីភ្នំពេញ។

 

សាលារាជធានីភ្នំពេញ បានរៀបចំចំណតនៅតាមសួនច្បារសាធារណៈសំខាន់ៗ ៩កន្លែងនៅរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖

 

១/ ចំណតខាងកើតឡី រ៉ូយ៉ាល់

២/ ចំណតវត្តភ្នំ

៣/ ចំណតសួនគោព្រៃ

៤/ ចំណតវត្តភ្នំ សួនកុមារ

៥/ ចំណតវត្តភ្នំ ជុំវិញស៊ីឌីស៊ី

៦/ ចំណតរថយន្តផ្សាររាត្រី

៧/ ចំណតរថយន្តស៊ូស្រ៊ុនមុខវត្តបទុមវត្តី

៨/ ចំណតសួនរូបហង្ស

៩/ និងចំណតរថយន្តសួនខាងកើតឌ្រីមលេន៕

 

 

ប្រភព៖ សម្លេង​ទីក្រុង /រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ រក្សា