កត្តា ៤ យ៉ាង ធ្វើឱ្យអ្នកធ្លាក់ខ្លួន ជាមុខសញ្ញារបស់សត្វមូស

6 Videos


តើអ្នកធ្លាប់មានចម្ងល់ដែរឬទេថា ហេតុអ្វីបានជាមូសហាក់ដូចជាខាំតែអ្នក ហើយមិនខាំអ្នកអង្គុយក្បែរ? ជាការពិតណាស់ អ្នកប្រាកដជាមានអារម្មណ៍ថាប្រៀបដូចជាគោលដៅចំណីរបស់សត្វមូស ក្នុងខណៈពេលដែលអ្នកផ្សេងទៀតនោះបែរជាអង្គុយប្រហើរមិនខ្វល់ខ្លាចមូសខាំអ្វីបន្តិចសោះ។ តាមការយល់ឃើញរបស់អ្នកជំនាញបានបញ្ជាក់ថា ចំណូលចិត្តរបស់មូសគឺវាអាស្រ័យនឹងកត្តា ៤យ៉ាងនៃមនុស្ស ដែលទាក់ទាញមូសឱ្យចូលចិត្តខាំ។

១. ស្ត្រីមានគភ៌
ស្ត្រីមានគភ៌ បញ្ចេញកាបូនឌីអុកស៊ីតតាមខ្យល់ដង្ហើមច្រើនជាងមនុស្សធម្មតា ចំណែកសត្វមូសទាក់ទាញនឹងកាបូនឌីអុកស៊ីត ដែលមនុស្សបញ្ចេញនៅពេលដកដង្ហើម ហេតុនេះហើយទើបសត្វមូសចូលចិត្តខាំស្ត្រីមានគភ៌ជាមនុស្សធម្មតា។
កត្តា ៤ យ៉ាង ធ្វើឱ្យអ្នកធ្លាក់ខ្លួន ជាមុខសញ្ញារបស់សត្វមូស
២. លំហាត់ប្រាណ
សារធាតុអាស៊ីតឡាក់ទិក (Lactic Acid) ក៏ជាទីចំណាប់អារម្មណ៍របស់មនុស្សដែរ ដែលអាស៊ីតប្រភេទនេះ រាងកាយមនុស្សផលិតច្រើននៅពេលមានរាងកាយបញ្ចេញចលនាខ្លាំង ជាពិសេស ពេលហាត់ប្រាណនេះតែម្តង។ អ្នកមិនចាំបាច់ឆ្ងល់ទេ ប្រសិនបើមូសស្រាប់តែចោមរោមអ្នក នៅពេលទើបតែហាត់ប្រាណហើយ។
កត្តា ៤ យ៉ាង ធ្វើឱ្យអ្នកធ្លាក់ខ្លួន ជាមុខសញ្ញារបស់សត្វមូស៣. សារធាតុអាល់កុល
ការបរិភោគសារធាតុអាល់កុល ជួយបន្ថែមសីតុណ្ហភាពដល់រាងកាយ ធ្វើឱ្យខ្លួនឡើងកម្តៅ ហេតុនេះមូសប្រាកដជាចូលចិត្តអ្នកញ៉ាំភេសជ្ជៈអាល់កុលច្រើនជាងអ្នកមិនញ៉ាំ។
កត្តា ៤ យ៉ាង ធ្វើឱ្យអ្នកធ្លាក់ខ្លួន ជាមុខសញ្ញារបស់សត្វមូស
៤. ឈាមប្រភេទ អូ
តាមការស្រាវជ្រាវបានបង្ហាញថា សត្វមូសចូលចិត្តខាំមនុស្សមានឈាមប្រភេទអូ ច្រើនជាងប្រភេទដទៃ ដល់ទៅ ៨៣% ។ ជាសំណាងល្អសម្រាប់ អ្នកមានឈាមប្រភេទអា ព្រោះវាជាជម្រើសចុងក្រោយរបស់សត្វមូស។
លក្ខិណា
កត្តា ៤ យ៉ាង ធ្វើឱ្យអ្នកធ្លាក់ខ្លួន ជាមុខសញ្ញារបស់សត្វមូស