វ៉ាន់ នីឡា លេងបើកទម្លាយរឿងមនុស្សស្រីមកគ្មានសល់

6 Videos


ថ្មីៗនេះ វ៉ាន់ នីឡា បានបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុករបស់នាងផ្ទាល់បង្ហាញ ពីការធុញទ្រាន់ចំពោះការកើតមកជាមនុស្សស្រីដែលក្នុងមួយតួខ្លួនសុទ្ធតែត្រូវការរបស់ជំនួយចំណាយលុយអស់ច្រើនហូរហែ ។

វ៉ាន់ នីឡា លេងបើកទម្លាយរឿងមនុស្សស្រីមកគ្មានសល់

ពាក្យពេចន៍ខ្លឹមសារដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញទាក់ទងសង្គមហ្វេសប៊ុកនោះបានរៀបរាប់ថា៖ I’m tired to born as a woman .. ចុះលុយសម្បើមណាស់ តាំងពីក្បាលដល់ចុងជើងសុទ្ធ តែត្រូវការ របស់ជំនួយ មិនមែនមុជទឹកហើយស្លៀកពាក់ខោអាវចប់ឯណា នៅលាបឡេមុខ, ឡេខ្លួន , ផឹក វីតាមីននេះនោះ សក់ផង ស្បែកផង ទម្រាំបានដេកម៉ាយប់ៗ ។ ហើយពេលខ្លះឃុំខ្លួនឯងក្នុង បន្ទប់ ទឹកសំងំខាត់ស្បែកចង់ដាច់ខ្យល់ ,ខោអាវសំលៀកបំពាក់, កាបូប,ស្បែកជើង, គ្រឿងកាឡៃ ,គ្រឿងម៉ាក កាយេ…។

វ៉ាន់ នីឡា លេងបើកទម្លាយរឿងមនុស្សស្រីមកគ្មានសល់

និយាយទៅមនុស្សស្រីចំណាយមហាច្រើនជាងមនុស្សប្រុស …ហើយស្ទើរតែពេញមួយជីវិត គឺត្រូវតែធ្វើបែបហ្នឹងរាល់ថ្ងៃ .. ចង់ប្រាប់ថាឥឡូវនេះហត់នឹងធ្វើរឿងទាំងអស់នឹងណាស់ ខ្ជិលម៉ង ។ ដល់ថ្នាក់លាបឡេមិនមែនអង្គុយទេ គឺដេកលាប ដូច្នេះហើយ គ្រប់ស្ថាប័នការងារ គួរតែតំឡើងប្រាក់ខែ សំរាប់បុគ្គលិកស្រីៗ ព្រោះថាពួកគាត់មានតំរូវការច្រើន ។ បើប្រាក់ខែច្រើននឹងឃើញបុគ្គលិកស្អាតទៅៗ ដល់ពេលប្រាក់ខែតិច ឃើញបុគ្គលិកចាស់ទៅៗ ហើយដេវីត

វ៉ាន់ នីឡា លេងបើកទម្លាយរឿងមនុស្សស្រីមកគ្មានសល់