បើក​ត្រាក់ទ័រ​ភ្ជួរ​ចម្ការ កិន​ចំ​មីនតោន​ផ្ទុះ​ស្លាប់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដីចម្ការ ហើយ​បាន​កិន​ចំ​ គ្រាប់​មីនតោន​ដែល​កប់​ក្នុង​ដី​ផ្ទុះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​ នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​ ១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​ត្រង់​ចំណុច​ភូមិ​ប៊ួ​រុន ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល​។ សមត្ថកិច្ច​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ជិន កំសាន្ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​បាន​បើក​ត្រាក់ទ័រ​ភ្ជួរដី ចម្ការ​របស់​ខ្លួន​ដែល​ធ្លាប់​ភ្ជួរ​ដាំ​ដំណាំ​រាល់​ឆ្នាំ តែ​មិន​ដែល​មាន​បញ្ហា​ អ្វី​កើតឡើង​នោះ​ឡើយ​។ លុះ​ចាប់ផ្ដើម​ចុះ​ភ្ជួរ​ឆ្នាំ​នេះ ស្រាប់តែ​ប៉ះ​ចំ​គ្រាប់​ មីនតោន​ផ្ទុះ​ស្លាប់​តែ​ម្ដង​។ សមត្ថកិច្ច​ក៏​បាន​បញ្ជាក់​ដែរ​ថា គ្រាប់​មីនតោន​ដែល​ផ្ទុះ​ នោះ​ជា​គ្រាប់​ដែល​កប់​ក្នុង​ដី ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​តំបន់​នោះ​ជា​អតីត​សមរភូមិ​ក្ដៅ ទើប​នៅ​មាន​គ្រាប់​មីន​ កប់​ក្នុង​ដី​បែប​នេះ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ដោយសារមហិច្ឆតា នៃភាពលោភលន់របស់មនុស្ស  កាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចមុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ័សាត់។

លោក វង្ស អេង នាយករងរដ្ឋបាលសាលាស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលបើកត្រាក់ទ័រភ្ជួរដីរដ្ឋនោះ មានឈ្មោះ អាំង អេងឡៃ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកនាយករងរដ្ឋបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើសកម្មភាពបើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ នៅចំណុចកើតហេតុខាងលើដោយគ្មានអាជ្ញាធរដឹងលឺនោះទេ ស្រាប់តែវេលាម៉ោងប្រមាណ ៤ និង១០នាទី ជនរងគ្រោះបានថយត្រាក់ទ័រ ក៏កិនជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ លោកនាយករងរដ្ឋបាលបានបន្តទៀតថា ប្រភេទយុទ្ធភណ្ឌនោះ គឺនៅសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ដោយឡែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត