ខ្លោចចិត្ត! សារលើហ្វេសប៊ុកអានហើយហូរទឹកភ្នែក

ខេត្តស្វាយរៀង ៖ បន្ទាប់ពី​ហេតុការណ៍ គ្រោះថ្នាក់​ចរារណ៍​មួយ បណ្តាល​ឱ្យក្មេងស្រីអាយុ៧ឆ្នាំ​ម្នាក់​ បែក​ក្បាល​ធ្លាយ​ខួរ​ខ្ទាតពេញ ថ្នល់ រួមទាំង​ជីតា​ក៏រងរបួសធ្ងន់ដែរ កាលពីព្រឹកថ្ងៃទី០១ កញ្ញា ២០១៦ ស្ថិត​នៅ​ចំណុច​ខាង​មុខ​ មន្ទីរពេទ្យ​អនាម័យ ក្នុងភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ដោយសារ​រថយន្ត​​ដឹកកម្មករមួយគ្រឿង​បើកកិន​នោះ ក៏ឃើញ​មាន​គណនី​ហ្វេស​ប៊ុក​មួយ​​បាន​បង្ហោះ​សារ ដែល​ធ្វើឱ្យ​គ្រប់គ្នាអានហើយក្ឌុកក្តួល និងទប់​ទឹកភ្នែកពុំ​បានថា «កូន​មិន​ដែល​ហ៊ានតមាត់​ជាមួយ​ប៉ា​ម្តងណា​ឡើយ​ ។ ប៉ា​មិន​ទាន់​បាន​ធ្វើ​បន្ទប់​ ដែល​កូន​កុម្ម៉ង​នៅឡើយ​ មក​ពី​ប៉ា​ជា​មនុស្ស​អត់​បានការ គ​គ្មាន​ទ្ធ​ភាព​តិ​ញ​ផ្ទះ​អោយ​កូន​បាន​នៅ​ស្រួល​បួល ប៉ា​សុំ​ទោស​ ​កូន​សម្លាញ់»

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានគ្រោះថ្នាក់ ចរាចរណ៍ខាងលើដែរថា  ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយ​ពី​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​បុក កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ កញ្ញា ២០១៦ ម្សិលមិញនេះ ស្ថិត​នៅ​ចំណុច​ខាង​មុខ​មន្ទីរពេទ្យ​អនាម័យ ក្នុងភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជីតា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ ស៊េរី​២០១៦ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1F1926 ពណ៌​ខ្មៅ ឌុ​ប​ចៅស្រី​ម្នាក់ ធ្វើ​ដំនើរ​ពី​ទិស​លិច ទៅ​កើត ។

លុះដល់​ចំណុច​កើតហេតុ ជា​ផ្លូវបំបែក​ជា​បួន ជន​រង​គ្រោះ​បត់​ទៅ​ខាងឆ្វេង​ដោយ​មិន​បាន​មើល​ក្រោយ ស្រប​ពេល​នោះ ក៏​មាន​រថយន្តក្រុង​មួយ​គ្រឿង ប្រភេទ​ទេសចរណ៍​២៤​កៅអី ពាក់​ស្លាក​លេខ​កំពង់ចាម​3A-0627 ពណ៌​.​ស​ឆ្នូត​ត្រួយ​ចេក មាន​ដឹក​កម្មករ​-​កម្មការិនី​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ ធ្វើ​ឱ្យ​ខ្ទាត​ចៅស្រី​ចេញពី​ម៉ូតូ​ធ្លាក់​ចំ​កង់​រថយន្ត​កិន​ចំ​ក្បាល ធ្លាយ​ខួរ ។

រីឯ​ជីតា​ដួល​បោក​ក្បាល​ទៅ​លើ​ថ្នល់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ក្បែរ​ម៉ូតូ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ អ្នក​បើករថយន្ត បាន​គេចខ្លួន​បាត់ បន្សល់​ទុក​រថយន្ត និង​កម្មករ​ស្រែក​យំសោក​អាណិត​ដល់​ក្មេង​ស្រី​រង​គ្រោះ ដែល​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​សំឡេង​សាច់ញាតិ​ទួញ​យំ​អោប​សព​ក្មេង​ស្រី​លើ​ដងផ្លូវ ធ្វើ​ឱ្យ​អ្នកដំណើរ​ឈរ​មើល​ទប់ទឹក​ភ្នែក​មិន​បាន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខ្លោចចិត្ត! សារលើហ្វេសប៊ុកអានហើយហូរទឹកភ្នែក

ខ្លោចចិត្ត! សារលើហ្វេសប៊ុកអានហើយហូរទឹកភ្នែក

ខ្លោចចិត្ត! សារលើហ្វេសប៊ុកអានហើយហូរទឹកភ្នែក

ខ្លោចចិត្ត! សារលើហ្វេសប៊ុកអានហើយហូរទឹកភ្នែក

ខ្លោចចិត្ត! សារលើហ្វេសប៊ុកអានហើយហូរទឹកភ្នែក