អគ្គីសនី​កម្ពុជា ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​ពី​ថ្ងៃ​ទី ១ ដល់ ៤ ខែ​កញ្ញា​តាម​តំបន់​មួយ​ចំនួន

ចាប់​ពី​ថ្ងៃ​ព្រហស្បត្តិ​ទី ១ រហូតដល់​ថ្ងៃ​អាទិត្យ​ទី៥ ខែ​កញ្ញា​ខាង​មុខ​នេះ​ អគ្គិសនីកម្ពុជា​នឹង​​ផ្អាក​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​តំបន់​មួយ​ចំនួន ដោយសារ​ការ​អនុវត្ត​ជួសជុល ​តម្លើងបរិក្ខារ រុះរើ​គន្លង​ខ្សែ​បណ្តាញ​និង​ពង្រីកផ្លូវ។

 

អគ្គីសនី​កម្ពុជា ផ្អាក​ការ​ផ្គត់ផ្គង់​ភ្លើង​ពី​ថ្ងៃ​ទី ១ ដល់ ៤ ខែ​កញ្ញា​តាម​តំបន់​មួយ​ចំនួន

 

១) ថ្ងៃប្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង ៩ ដល់ម៉ោង៥ល្ងាច នឹង​ផ្អាក​តំបន់​ដូចជា៖

១ តំបន់ភ្លើងលេខ D05 ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន (សាខាចាក់អង្រែក្រោម)

២ តំបន់ភ្លើងលេខ ប.ត143 ស្ថិតនៅភូមិត្រពាំងល្វា ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៏សែនជ័យ (សាខាអូបែកក្អម)

៣តំបន់ភ្លើងលេខ ប.ត 331 ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម)

៤ តំបន់ភ្លើងលេខ ប.ត417 ស្ថិតនៅក្នុងសង្កាត់ទូលទំពូង២ ខណ្ឌចំការមន (សាខាចាក់អង្រែក្រោម)

៥តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដើមស្លែង ភូមិកណ្ដាល ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។

 

២) ថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០១៦ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥ ល្ងាច​ នឹង​ផ្អាក​តំបន់​ដូចជា៖

១ តំបន់ភ្លើងលេខ ប.ត284 ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក (សាខាអូបែកក្អម)

២ តំបន់ភ្លើងលេខ ប.ត 331 ស្ថិតនៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) តំបន់ភ្លើងលេខមួយចំនួនដែលស្ថិតនៅភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ភូមិថ្មគោល ភូមិព្រៃល្វា ភូមិស្រែជំរៅ ភូមិចោមចៅ ភូមិត្រពាំងរំចេក ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ (សាខាអូរបែកក្អម) និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិ១ ភូមិ២ ភូមិ៣ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (សាខាវត្តភ្នំ)។

 

៣) ថ្ងៃសៅរ៍ ទី០៣ ខែ កញ្ញា ឆ្នាំ២០១៦ ចាប់​ពី​ម៉ោង ៩ព្រឹក ដល់​ម៉ោង ៥ ល្ងាច​ នឹង​ផ្អាក​តំបន់​ដូចជា៖

១ តំបន់ភ្លើងលេខមួយចំនួនស្ថិតនៅភូមិ ព្រែកឬស្សី ភូមិព្រៃទាល ភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យ ភូមិចំរើនផល ភូមិសន្សំកុសល ភូមិក្បាលទំនប់ ភូមិបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។

 

៤) ថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ម៉០០ ដល់ម៉ោង១២ម៉០០
១ តំបន់ភ្លើងលេខ ប.ត684 ស្ថិតនៅភូមិស្លែងរលីង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)។

 

ទូរសព្ទទំនាក់ទំនងសាខាវត្តភ្នំៈ 023 427 107 សាខាអូបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។(សាខាអូរបែកក្អម)៕

 

អត្ថបទ៖ រក្សា

​ប្រភព៖ ​អគ្គីសនី​កម្ពុជា