ប្រេស៊ីល បំបាក់ក្រុមអេក្វាទ័រ ចាស់ដៃ ក្នុងជម្រុះ World Cup(​មានវិដេអូ)

ការបង្ហាញពីទម្រង់លេងយ៉ាងល្អីសំណាក់ខ្សែប្រយុទ្ធ Gabriel Jesus ដែលបានស៊ុតបាល់បញ្ចូលទី២គ្រាប់ និងបានជួយឲ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀតនោះ បានជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីល ទទួលជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិអេក្វាទ័រ កាលពីថ្ងៃព្រហស្បតិ៍ (ត្រូវនឹងព្រឹកថ្ងៃសុក្រ នៅកម្ពុជា) និងបានជួយឲ្យយុទ្ធនាការជម្រុះរបស់ពួកគេសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី វិលទៅរកភាពល្អប្រសើរវិញ។

Gabriel-Jesus

វិដេអូ Highlight របស់​ Gabriel Jesus

Neymar បានស៊ុតបាល់បញ្ចូលទី១គ្រាប់ពីបាល់ប៉េណាល់ទី១ ក្រោយពី Gabriel Jesus ត្រូវបានទាញឲ្យដួលនៅនាទី ទី៧១។ ខ្សែប្រយុទ្ធរបស់ក្លិប Palmerias បានបន្ថែមការនាំមុខរបស់ពួកគេក្នុងរយៈពេល១៧នាទីក្រោយមក នៅពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្រោយពីការបញ្ជូនបាល់របស់ខ្សែការពារ Marcelo។

Jesus បានរកគ្រាប់បាល់ទី២របស់គេ និងជាគ្រាប់បាល់ទីរបស់ប្រេស៊ីលនៅជិតបញ្ចប់ការប្រកួតនៅជិតបញ្ចប់ការប្រកួតនៅពេលដែលរូបគេបានបំពេញការវាយបករហ័សមួយតាមរយៈការស៊ុតបាល់ចូលទៅក្នុងជ្រុងម្ខាងយ៉ាងល្អ។

ខ្សែប្រយុទ្ធ Gabriel Jesus វ័យ១៩ឆ្នាំដែលនឹងចូលរួមជាមួយនឹងក្លិប Manchester City នៅចុងឆ្នាំនេះ បាននិយាយថា៖ «អ្នកមិនអាចជួបលទ្ធផលល្អក្នុងការបង្ហាញខ្លួនជាលើកដំបូងល្អជាងនេះឡើយ»។ ខ្ញុំពិតជារីករាយណាស់ក្នុងការរកគ្រាប់បាល់បញ្ចូលទីនៅក្នុងថ្ងៃនៃការបង្ហាញខ្លួនជាលើកទី១របស់ខ្ញុំសម្រាប់ក្រុមនេះ»៕

លទ្ធផលនៃការប្រកួតជម្រុះគូផ្សេងទៀត មានវិដេអូទាំង៣គូរ
Bolivia 2-0 Peru

Colombia 2-0 Venezuela

Argentina 1-0 Uruguay

The post ប្រេស៊ីល បំបាក់ក្រុមអេក្វាទ័រ ចាស់ដៃ ក្នុងជម្រុះ World Cup(​មានវិដេអូ) appeared first on CamboSport.

  • ប្រេស៊ីល បំបាក់ក្រុមអេក្វាទ័រ ចាស់ដៃ ក្នុងជម្រុះ World Cup(​មានវិដេអូ)已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:កីឡា