ជប៉ុន ​​​​ចុកចាប់​ចាញ់​អារ៉ាប់រួម​ ក្នុង​ដី​ខ្លួន​ឯង ​ទោះ​ Honda ​​​រក​បាន​១​គ្រាប់​មុន

ក្រុម​សាមូរ៉ៃ​ខៀវ​ជប៉ុន​​ ​​បាន​បរាជ័យ​ក្នុង​​ទឹក​ដី​ខ្លួន​ឯង​នា​កីឡដ្ឋាន​ Saitama Stadium 2002 ​ដោយ​ចាញ់​អារ៉ាប់រួម​ ២-១ ក្នុង​ប្រកួត​ដំបូង​ជម្រុះ​ World Cup ​​ជុំ​ទី​៣ ពូល B កាល​ពី​ល្ងាច​ម្សិល​មិញ។

 

ជប៉ុន ​​​​ចុកចាប់​ចាញ់​អារ៉ាប់រួម​ ក្នុង​ដី​ខ្លួន​ឯង ​ទោះ​ Honda ​​​រក​បាន​១​គ្រាប់​មុន

Shinji Kawaga បញ្ចេញកាយវិការខកចិត្ត

 

Keisuke Honda ​ខ្សែ​បម្រើ​ឆ្នើម​ក្រុម​ AC Milan បាន​តែត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​ ១-០ មុន​នៅ​នាទី​១១ ប៉ុន្តែ​ត្រូវ​​​ខ្សែ​ប្រយុទ្ធ Ahmed Khalil​ ​​ដែល​ជា​កីឡាករ​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ​នៅ​អាស៊ី (Asian Player of the Year) ​ស៊ុត​គ្រាប់​ហ្វ្រីឃីក​តាម​ស្មើ​ដ៏​អស្ចារ្យ​នៅ​នាទី​២០។ លុះ​ដល់​តង់​​ទី​២ នាទី​ទី​៥៤ Khalil ដដែល​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ ក្បាច់​ Panenka ​​​ឲ្យ​អារ៉ាប់រួម​បាន​៣​ពិន្ទុ​ពេញ។

 

ជប៉ុន​ដែល​មាន​​កីឡាករ​ល្បីៗ​ដូច​ជា Shinji Kawaga ​របស់​ក្លឹប​ Borussia Dortmund, ​ខ្សែ​ប្រយុទ្ធ​ Shinji Okazaki ​របស់​​ក្រុម​ជើង​ឯក​អង់គ្លេស Leicester City ​​និង​ខ្សែ​ការពារ​ Maya Yoshida របស់​ក្លឹប​ Southampton ​ទៀត​នោះ មិន​អាច​រក​គ្រាប់​តាម​ស្មើ​បាន​ឡើយ។ ​ប្រកួត​បន្ទាប់​ ជប៉ុន​នឹង​ត្រូវ​​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ថៃ ​នា​ថ្ងៃ​ទី​០៦ ខែ​កញ្ញា​សប្ដាហ៍​ក្រោយ៕

 

ជប៉ុន ​​​​ចុកចាប់​ចាញ់​អារ៉ាប់រួម​ ក្នុង​ដី​ខ្លួន​ឯង ​ទោះ​ Honda ​​​រក​បាន​១​គ្រាប់​មុន

 

ជប៉ុន ​​​​ចុកចាប់​ចាញ់​អារ៉ាប់រួម​ ក្នុង​ដី​ខ្លួន​ឯង ​ទោះ​ Honda ​​​រក​បាន​១​គ្រាប់​មុន

 

ជប៉ុន ​​​​ចុកចាប់​ចាញ់​អារ៉ាប់រួម​ ក្នុង​ដី​ខ្លួន​ឯង ​ទោះ​ Honda ​​​រក​បាន​១​គ្រាប់​មុន

 

ជប៉ុន ​​​​ចុកចាប់​ចាញ់​អារ៉ាប់រួម​ ក្នុង​ដី​ខ្លួន​ឯង ​ទោះ​ Honda ​​​រក​បាន​១​គ្រាប់​មុន

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thenational