ហួសចិត្ត៖ រត់មកមន្ទីរពេទ្យយ៉ាងទាន់ហន់ ព្រោះមានស៊ុតមាន់ក្នុងអាងត្រគាក

6 Videos


កាលពីពេលថ្មីៗនេះមានគូសង្សារវ័យក្មេងមួយគូមានអាយុប្រហែលជាជាង ២០ ឆ្នាំបានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់មកកាន់មន្ទីរពេទ្យកងទ័ពរំដោះជាតិចិន ៤១១ នៅទីក្រុងសៀងហៃ ដើម្បីសុំពិនិត្យរោគ ដោយភាគី ខាងប្រុសបាននិយាយប្រាប់គ្រូពេទ្យថា នៅផ្នែកខាងក្រោមពោះរបស់សង្សារលោកហាក់ដូចជាមានអារម្មណ៍ថា មានវត្ថុអ្វីម្យ៉ាងនៅក្នុងនោះ ។ ដូច្នេះសុំលោកគ្រូជួយពិនិត្យមើល ។ ក្រោយពីចំណាយពេលអស់រាប់ម៉ោងមក លោកគ្រូពេទ្យក៏បានជួយយកស៊ុតមាន់ ១ គ្រាប់ដែលអត់មានសំបកដ៏ភ្លឺរលោងចេញពីប្រដាប់ភេទរបស់ស្ត្រីវ័យក្មេងនោះ ។
ហួសចិត្ត៖ រត់មកមន្ទីរពេទ្យយ៉ាងទាន់ហន់ ព្រោះមានស៊ុតមាន់ក្នុងអាងត្រគាក
ក្រោមការឈ្លេចសួរពីសំណាក់លោកគ្រូពេទ្យ ទើបគូសង្សារវ័យក្មេងមួយគូនេះនិយាយរៀបរាប់ប្រាប់ការ ពិតដែលមានខ្លឹមសារថាមុននេះមួយថ្ងៃ គឺនៅពេលដែលពួកគេនាំគ្នាបង្កាត់ភ្លើងស្នេហ៍ យ៉ាងពុះកញ្ជ្រោលនៅលើ គ្រែក៏ស្រាប់តែភាគីខាងប្រុសនឹកចង់ធ្វើឲ្យកាន់តែមានភាពស្រៀវស្រើប និង ធ្វើឲ្យឆាកប្រយុទ្ធកាន់តែប្លែកនោះ ក៏បានយកស៊ុតមាន់ទៅញាត់ចូលក្នុងមាត់ទ្វារមាសរបស់នាង ។ ដំបូងនាងហាក់ទទួលអារម្មណ៍ថាចម្លែក ប៉ុន្តែ ក្រោយពីការសុំអង្វរករពីសង្សារទើបនាងមិនបដិសេធ តែមានទៅដឹងអី ក៏ស្រាប់តែស៊ុតមាន់ដ៏រលោងស្រិលនោះ រអិលចូលទៅសម្ងំនៅក្នុងល្អាងភ្នំយ៉ាងស្ងៀមស្ងាត់ មិនព្រមចេញមកវិញទាល់តែសោះ ហើយបើទោះជាពួកគេ ទាំងពីរនាក់ខិតខំរិះរកគ្រប់មធ្យោបាយដើម្បីយកស៊ុតមាននោះចេញមកវិញក៏មិនមានប្រសិទ្ធភាពដែរ ។ នៅថ្ងៃ បន្ទាប់ទើបពួកគេស្លន់ស្លោនាំគ្នាទៅកាន់មន្ទីរពេទ្យ ។
ហួសចិត្ត៖ រត់មកមន្ទីរពេទ្យយ៉ាងទាន់ហន់ ព្រោះមានស៊ុតមាន់ក្នុងអាងត្រគាក
បើតាមអ្នកស្រី គួក ស៊ីនស៊ីន គ្រូពេទ្យព្យាបាលផ្នែករោគស្ត្រីបាននិយាយប្រាប់អ្នកកាសែតថា ចាត់ទុកជា សំណាងហើយដែលស៊ុតមាន់នេះបានស្ងោរឆ្អិន និង បកសំបកចេញ ទើបវាអាចរក្សាទ្រង់ទ្រាយដើមដដែលប៉ុន្តែ ប្រសិនបើមិនឆាប់យកចេញទាន់ពេលវេលាទេនោះ គឺស៊ុតមាន់នេះងាយនឹងរលួយដោយសារនៅក្នុងរាងកាយ មានសីតុណ្ហភាព ៣៦ អង្សារសេ ។ ម្យ៉ាងទៀតគួបផ្សំនឹងសារធាតុផ្សំនៃបាក់តេរីនៅក្នុងទ្វារមាសមានភាពស្មុគស្មាញផងនោះ គឺអាចបង្កឲ្យមានមេរោគផ្សិតយ៉ាងឆាប់រហ័ស ហើយក៏បណ្តាលឲ្យឆ្លងមេរោគដែរ ។
ហួសចិត្ត៖ រត់មកមន្ទីរពេទ្យយ៉ាងទាន់ហន់ ព្រោះមានស៊ុតមាន់ក្នុងអាងត្រគាក
អ្នកគ្រូពេទ្យ គួក បានបន្តទៀថា ល្បែងលេងសើចបែបនេះ គឺហួសហេតុបន្តិចហើយ ដូច្នេះសង្ឃឹមថា គូស្នេហ៍ទាំងឡាយពេល បង្កាត់ភ្លើងស្នេហ៍ក្តៅសាច់ចូរយកចិត្តទុកដាក់ក្នុងចំណុចនេះ ហើយបើនាំគ្នា លេងល្បែងភ្លើតភ្លើនខ្វះការត្រិះរិះពិ ចារណានោះ គឺពិតជាគ្រោះថ្នាក់ដល់សុខភាពជាក់ជាមិនខាន ។ ម្យ៉ាងទៀតប្រសិនមានលេចចេញនូវករណីពិសេសដែលពីមុនមិនដែលធ្លាប់ជួបនោះ ចូរប្រញាប់ប្រញាល់មកកាន់មន្ទីរពេទ្យ ៕ គ ឡេង
ហួសចិត្ត៖ រត់មកមន្ទីរពេទ្យយ៉ាងទាន់ហន់ ព្រោះមានស៊ុតមាន់ក្នុងអាងត្រគាក