អាមេរិក​បញ្ចុះបញ្ចូល​អូស្រ្តាលី​ឱ្យឈប់​បន្តគាំ​ទ្រចិន​

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹងវិទ្យុ​ជាតិអូស្រ្តាលី​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​ លោក​ Colonel ​Tom ​Hanson​ មន្រ្តី​យោធា​ជាន់ខ្ពស់​អាមេរិក​បាន​ព្រលយ​ពាក្យ​ប្រាប់​ប្រទេសអូស្រ្តាលី​តាមរយៈ​រលកធាតុ​អាកាស​ថា៖​ អូស្រ្តាលី​គួរតែ​ជ្រើសរើស​ផ្លូវ​ដើរមួយ​ឱ្យបាន​ច្បាស់ថា​តើខ្លួន​ត្រូវដើរ​ជាមួយ​អាមេរិក​ ឬក៏​ជាមួយនឹងចិន​ ។ លោកបាន​បន្ថែមថា​៖ ​ខ្ញុំគិតថា​វាមិនមែន​ជារឿងល្អ​ទេដែល​អូស្រ្តាលី​ខ្លួនឯង​មកនិយាយ​ប្រាប់​អាមេរិក​ថា ​ខ្លួន​ជ្រើសរើស​យកផ្លូវ​ដើរ​ដែល​រាប់អាន​អាមេរិក​ និង​ចិន​ស្មើៗ​គ្នានោះ​ អូស្រ្តាលី​ត្រូវតែ​សម្រេច​យកមិត្ត​មួយឱ្យ​ច្បាស់លាស់ថា​ តើមិត្ត​មួយណា​ដែលអាច​ជួយអូស្រ្តាលី​ឱ្យទទួលផល​ប្រយោជន៍​ច្រើន​​ជាងគេ​ ។​
នៅក្នុង​ន័យនោះដែ​រ លោក ​Hanson ​ក៏បាន​ព្រមាន​បែប​ត្រជាក់​ទៅកាន់​អូស្រ្តាលី​វិញដែរថា​ បច្ចុប្បន្ន​ចិនកំពុង​តែព្យាយាម​ពង្រីក​អំណាចរបស់ខ្លួន​ ដើម្បី​វាតទី​យកតំបន់​សមុទ្រចិន​ខាងត្បូង​ទាំងមូល​ដែល​មាន​ទំហំ​សរុប៣លាន៥សែន​គីឡូម៉ែត្រ​ក្រឡា​ ដែលក្នុង​មួយឆ្នាំៗ​​ចិនអាច​នឹងរក​ចំណូល​បានជាង​៥ពាន់ពាន់លានដុល្លារ​ពីតំបន់​ដ៏មានសក្ដា​នុពលមួយនេះ​ ហើយ​បើអូស្រ្តាលី​ជួយគាំទ្រចិន ​នោះថ្ងៃ​ខាងមុខ​ចិនអាច​នឹងផ្ដល់​ឥទ្ធិពល​អាក្រក់​មកឱ្យ​អូស្រ្តាលី​វិញជាក់ជា​មិនខាន​ក្រោយពេល​ដែល​គេឡើង​ឥទ្ធិពល​ ។​
ទោះ​អូស្រ្តាលី​​ត្រូវការ​ពេលវេលា​ដើម្បី​ពិចារណា​សិន​ក៏ដោយក្ដី ​សូម​ជម្រាប​ជូនថា​៖ ​ចិន​គឺជា​ដៃគូ​វិនិយោគ​ដ៏ធំរបស់អូស្រ្តាលី​ ហើយក្នុង​មួយឆ្នាំ​​ៗអូស្រ្តាលី​ចំណេញ​ពីចិន​ក្នុងទឹក​ប្រាក់ចំនួន​ជាង​១១.១ពាន់​លានដុល្លា​រអាមេរិក​ឯណោះ​ តើអូស្រ្តាលី​អាចនឹង​ឈប់គាំទ្រ​ចិនដែរឬទេ ​។ ទោះជាយ៉ាងណា ​អូស្រ្តាលី​ក៏ធ្លាប់​បានបិទ​ឱកាស​សម្រាប់​ដេញ​ថ្លៃ​ក្នុងការ​វិនិយោគ​របស់ចិន​មកកាន់​អូស្រ្តាលី​ផងដែរ​ ព្រោះ​ដោយសារ​តែភាព​គឃ្លើន​ក្នុងការ​សាងសង់​កោះសិប្បនិម្មិត​របស់ចិន​ក្នុងដែន​សមុទ្រចិន​ខាងត្បូង​កាលពីឆ្នាំមុន​ ៕​

អាមេរិក​បញ្ចុះបញ្ចូល​អូស្រ្តាលី​ឱ្យឈប់​បន្តគាំ​ទ្រចិន​
ដោយ៖ ឈូកស
ប្រភព៖ presstv