អ្នកណាមិនភ្លឹកមើលនោះបើ ម៉ាក សែនសូនីតា លេងស្ទីលស៊ីអារម្មណ៍ ក្នុងអាងទឹកម្លឹងៗ!

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង ដែលតែងក្តាប់បានឱកាសគ្រងដំណែង ធ្វើជាតួឯកស្ទើរតែគ្រប់សាច់រឿង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានធ្វើឲ្យអ្នកគាំទ្រដកក ចំហរមាត់ជាមួយនឹងរូបថតថ្មីរបស់នាង ក្នុងសម្លៀកបំពាក់ឈុតប៊ីគីនី។

តាមរយៈរូបថតជាច្រើនសន្លឹក របស់តារាស្រីស្រស់សោភា តូតា ត្រូវបានអ្នកលេងបណ្តាញសង្គម បានភ្ញាក់ផ្អើល និងស្ទើរភ្លឹក បន្ទាប់ពីឃើញតារាស្រីរូបនេះ បង្ហាញសាច់ខ្ចី ជាមួយនឹងឈុតបីគីនី បញ្ចេញគល់ភ្លៅ ពត់ពែងខ្លួន នៅកន្លែងអាងទឹកមួយកន្លែង យ៉ាងស៊ីអារម្មណ៍ ដោយមិនខ្វល់ពីក្រសែភ្នែកអ្នក ដែលតាមសម្លឹងមើលរាងរបស់នាងឡើយ៕

កុំនៅបង្អង់យូរ តោះទៅមើលរូបថតស៊ិចស៊ីរបស់ តារាស្រី ម៉ាក សែនសូនីតា ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាកញ្ញា ម៉ាក សែនសូនីតា បានបង្ហាញអារម្មណ៍ អន់ចិត្តលើមិត្តភក្តិដែលចោទនាងគិតលុយជាធំ។

តារាសម្តែងរាងខ្ពស់ស្រឡះ បបូរមាត់សិចស៊ី គួរឲ្យទាក់ទាញ កញ្ញា ម៉ាក សែនសូនីតា បានរំលេចសារខកចិត្តមួយ ជាសាធារណៈ ព្រោះតែនាងត្រូវបានមិត្តភក្តិ ជិតដិតរាប់អានគ្នាជិត១០ឆ្នាំ ធ្វើការវាយតម្លៃមនោសញ្ចេតនា ការស្រលាញ់រាប់អាន របស់នាង និងមិត្តថាមើលឃើញលុយជាធំ ។

តាមរយៈ Facebook របស់តារាសម្តែង និងជាតារាបង្ហាញម៉ូដល្បីឈ្មោះ កញ្ញា ម៉ាក សែនសូនីតា បានសរសេរសារ បង្ហាញពីទឹកចិត្តរបស់ខ្លួន ទម្លាយប្រាប់មហាជនថា «ស្គាល់គ្នាជិត៦ឆ្នាំ ធ្វើដូចជាមិនស្គាល់ចរិតគ្នា??? ចង់ប្រាប់ថាខ្ញុំស្គាល់អ្នកតាំងពី អ្នកសុំលុយម៉ាក់ចាយ រហូតដល់អ្នកមានការងារ ធ្វើមានលុយផ្ទាល់ខ្លួន ហើយខ្ញុំក៏អត់ដែលខ្វល់ដែល ទៅណាមកណាញុំាអីកន្លែងណា ក៏ខ្ញុំមិនឲ្យអ្នកចេញដែលគឺ share ស្មើរភាពគ្នា មានពេលខ្លះ ខ្ញុំតែងតែចេញលុយលើសខ្លួនឯងផង ម៉េចក៏មិនថាផង... តែឥឡូវអត់យល់... តាំងពីមានការងារតិចតួចមក ស្រាប់តែមកចោទថា ឯងនេះមុខលុយ មិនគោរពគេ មើលស្រាលគេ ថាគេនឹងអត់លុយ... ទៅអីចឹងវិញទៅលោកអើយលោក... ចុះទម្រាំតែមានការងាររកស៊ីធំដុំ មានលុយច្រើនកាន់នៅនឹងដៃ មិនដឹងជាមកចោទឯងប៉ុណ្ណាទេ... ហួសចិត្ត... » ។

ជាការពិតតាមរយៈសារខ្លី ដែលនាងបង្ហោះបាន សបញ្ជាក់ឲ្យឃើញពីអារម្មណ៍ ខកបំណងនិងហួសចិត្ត ពេលដែលមានអ្នកនៅជុំវិញខ្លួន របស់នាង គិតថានាងយកលុយសំខាន់ ជាងមិត្តភាពដែលរាប់អានគ្នា អស់ពេលច្រើនឆ្នាំមកហើយ ដែលជាដើមហេតុធ្វើឲ្យនាង ខកបំណងនិងហួសចិត្តជាខ្លាំង ដែលមិត្តនាងមានគំនិតគិត បែបអគិតមកលើនាងបែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload