ម៉ូតូ ឡើងដូចហែកឋិនតាមទូក ខេត្តកោះកុង មន្ត្រីដេកលក់អស់(video inside)

សូមទស្សនាវីដេអូ ៖ 

ខេត្តកោះកុង៖ប្រជាពលរដ្នរស់នៅភូមិប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង បាននិយាយតៗគ្នាថាម៉ូតូលោតឆត្រ័ដឹកតាមទូក និងទំនិញចាប់ហ៊ួយគ្រឿងទេសគ្រប់ប្រភេទចូលមកទីរួមខេ!ត្តយ៉ាងពេញទំហឹងហើយសព្វថ្ងៃនេះ។មិនដែលឃើញមន្ត្រីគយ របស់លោក សំ កុសល ចេញមុខមកត្រួតពិនិត្យនិងបង្ក្រាប ការដឹកជញ្ជូន ម៉ូតូនិងទំនិញខុសច្បាប់ ឬទំនិញ បង់ពន្ធមិនគ្រប់ ម្តងណាឡើយ ។
ពលរដ្ឋបានចោទថា៖ លោក សំកុសល ប្រធាន សាខាគយ ខេត្តកោះកុង ពិតជាមានការជាប់ទាក់ទិន ជាមួយ និងការ ឃុបឃិតគ្នាជាប្រពន្ទ័ឲ្យមាន អំពើរត់ពន្ធ ម៉ូតូនិងទំនិញខុសច្បាប់ គ្រឿងសំណង់ ទំនិញចាប់ហួយយ៉ាងប្រាកដ ប្រការនេះស្នើសុំឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញផង ។

ម៉ូតូ ឡើងដូចហែកឋិនតាមទូក ខេត្តកោះកុង មន្ត្រីដេកលក់អស់(video inside)

ទាក់ទិននិងករណីនេះ លោក សំកុសលប្រធានសាខាគយ ប្រចាំ ខេត្តកោះកុង ពុំអាចទាក់ទងសុំការបំភ្លឺបានទេសូមរំលឹកថា ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ តែងតាំង សមាសភាព បង្គ្រាបនិងទប់ស្កាត់អំពើររត់ពន្ធខុសច្បាប់ ដោយមាន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចជាប្រធាន អគ្គនាយកគយ និងរដ្ឋាករ ជាអនុប្រធាន អចិន្ត្រៃយ៍ ហើយប្រធាន សាខាគយ នៅតាមខេត្ត ក៏មានតួនាទី ជាអនុប្រធាន អចិន្ត្រៃយ៍ នៅតាម មូលដ្ឋាននីមួយៗ សំដៅធ្វើការងារ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលពន្ធ ជូនរដ្ឋ ប៉ុន្តែផ្ទុយទៅវិញ ។

«វិធានការនេះមិនមានប្រសិទ្ធភាពនោះទេ ប្រសិនបើ គ្មានការផ្លាស់ប្តូរតំណែង មន្ត្រីគយមួយចំនួន ដែលគ្មានឆន្ទះ ក្នុងការអនុវត្តន៍ច្បាប់ ដូចករណីខាងលើនេះ នោះកំណែទម្រង់ ស៊ីជម្រៅ នៅតែគ្មានប្រយោជន៍សម្រាប់ អ្នកដែលមិនគោរពដដែល» ៕ VD7NEWS កំពង់តាមដានផ្សាយបន្តរនូវលេខក្រោយទៀត។

ម៉ូតូ ឡើងដូចហែកឋិនតាមទូក ខេត្តកោះកុង មន្ត្រីដេកលក់អស់(video inside) ម៉ូតូ ឡើងដូចហែកឋិនតាមទូក ខេត្តកោះកុង មន្ត្រីដេកលក់អស់(video inside)

ប្រភព ៖ vd7news

  • ម៉ូតូ ឡើងដូចហែកឋិនតាមទូក ខេត្តកោះកុង មន្ត្រីដេកលក់អស់(video inside)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:ជីវិតនិងសង្គម
Tags: