កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦

កាលពីពេលថ្មីៗនេះមានការដាក់ដេញថ្លៃនូវម៉ូតូធំស៊េរីថ្មីៗផងនិងស៊េរីចាស់ៗផង ដែលភាគច្រើន នៃម៉ូតូទាំងនេះបើមើលពីរូបរាងខាងក្រៅ វាមិនសមនិងមានតម្លៃដូចនោះទេ ប៉ុន្តែម៉ូតូខ្លះ ពិតជាបានលក់ទៅអោយអ្នកនិយមម៉ូឌែលម៉ូតូ
បានមួយចំនួនរួចទៅហើយ ។

ការដាក់ដេញថ្លៃលក់ម៉ូតូទាំងនេះគឺធ្វើឡើងនៅសារៈមន្ទីរ Mecum នៅលើទឹកដីសហរដ្ឋអាមេរិច ។ ចង់ដឹងថាតើម៉ូតូម៉ូឌែលអ្វីខ្លះ មានតម្លៃប៉ុន្នាននោះ សូមមើលរូបភាពខាងក្រោម ៖

១. តម្លៃ$52,000– ម៉ូតូម៉ូឌែល 1931 BMW R16
ម៉ូតូម៉ូឌែល R16 នេះត្រូវបានផលិតនិងចេញម៉ូដដោយ Willy Neutkens ដោយក្រុមហ៊ុន BMW ដែលអាចលក់ដេញថ្លៃបានរហូតដល់ទៅ ១០ម៉ឺន ឯណោះ ។ បច្ចុប្បន្នមានគេអោយតម្លៃត្រឹម ៥,២ ម៉ឺនរួចហើយ ។

កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦

២. តម្លៃ $67,000 – ម៉ូតូម៉ូឌែល 1929 BMW R63
ចំពោះម៉ូតូម៉ូឌែល R63 នេះវិញអាចនឹងលក់បានរហូតដល់ ១១ម៉ឺនដុល្លារឯណោះ តែបច្ចុប្បន្នគេហ៊ានអោយតម្លៃត្រឹម ៦,៧ម៉ឺនទៅហើយ ។ ម៉ូតូដ៏កម្រមួយនេះមានកម្លាំង ៧៥០ សេសេ ផលិតដោយក្រុមហ៊ុន BMW ។

កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦

៣. តម្លៃ $79,200 – ម៉ូតូម៉ូឌែល 1910 Harley-Davidson Single Belt Drive
នេះជាម៉ូតមួយដ៏កម្ររបស់ក្រុមហ៊ុន Harley ដែលមានកម្លាំង ៥០០សេសេ ម៉ូឌែល 30 ci ដែលរក្សាទុក ដោយ Venter Collection ។

កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦

៤. តម្លៃ $77,500 – ម៉ូតូម៉ូឌែល 1927 BMW R47S
ម៉ូតូនេះក៏ជារបស់កម្រមួយដែរ ផលិតតាំងពីឆ្នាំ ១៩២៧ គេបានរក្សាវាទុកមកដល់ពេលនេះ គឺពិតជារឿង មិនងាយស្រួលនោះទេ ដោយវាបានឆ្លងកាត់នូវសង្គ្រាមលោកលើកទី២រួច ។ វាត្រូវបានគេរំពឹងថា នឹងអាច លក់បានរហូតដល់ទៅ ១៣ម៉ឺនដុល្លារ ដែលបច្ចុប្បន្នគេហ៊ានអោយតម្លៃ ៧,៧៥ម៉ឺនដុល្លាររួចទៅហើយ ។

កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦

៥. តម្លៃ $88,000 – ម៉ូតូម៉ូឌែល 1912 Indian Racer
បើគិតទៅម៉ូតូនេះពិតជាមិនធម្មតាផងដែឬ វាមានប្រភពនៅប្រទេសឥណ្ឌា និងមានអាយុកាលជាង ១សតវត្ស មកហើយ ហើយវានៅរក្សាថ្នាំពណ៌ដើមដដែល គឺមិនមានការលាបថែមពណ៌អ្វីនោះទេ។ បច្ចុប្បន្នគេអោយតម្លៃ ៨,៨ម៉ឺនដុល្លារទៅហើយ ។

កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦
៦. តម្លៃ $93,500 – ម៉ូតូម៉ូឌែល 1914 Flying Merkel Twin
ម៉ូតូនេះត្រូវបានផលិតដោយក្រុមហ៊ុន Ford កាលពីឆ្នាំ ១៩១៤ កាលពីពេលនោះវាមានតម្លៃនៅលើទីផ្សារ ៦៥០ដុល្លារអាមេរិច ។ ៣ឆ្នាំក្រោយមកវាបានធ្លាក់ថ្លៃមកត្រឹម ២៦០ដុល្លារ ។ តែមកដល់សម័យបច្ចុប្បន្ននេះ វាជារឿងផ្សេងទៅវិញ ។ បច្ចុប្បន្នអ្នកដេញថ្លៃហ៊ានអោយ ៩,៣៥ម៉ឺនដុល្លារអាមេរិចឯណោះ ៕

កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦

ប្រភព ៖ pmhotnews

  • កំពូលម៉ូតូទាំង ៦ ដែលដាក់លក់ដេញថ្លៃក្នុងតម្លៃថ្លៃបំផុតក្នុងឆ្នាំ ២០១៦已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:ជីវិតនិងសង្គម
Tags: