នាយិកា​គ្លីនិក​មេហ្គាប៊ែល​ឈ្នះ​ពាន Outstanding CEO Award 2016

ក្នុង​ចំណោម​បេក្ខជន​ដែល​ជា​ម្ចាស់​អាជីវកម្ម​ជាង​២០០នាក់ លោក​ជំទាវ កែវ វង្សសៀក នាយិកា​ក្រុមហ៊ុន Oligo Trading ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែក​ចាយ​នូវ​ផលិត​ផល​ថែរក្សា​សម្រស់ និង​គ្លីនិក​កែ​សម្ជស្ស​មេហ្គាប៊ែល ដែល​ជា​កន្លែង​ថែរក្សា ព្យាបាល និង​វះកាត់​កែ​សម្ផស្ស​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បាន​ឈ្នះ​ពាន Outstanding CEO Award 2016 ពី CEO Master Club។

 

នាយិកា​គ្លីនិក​មេហ្គាប៊ែល​ឈ្នះ​ពាន Outstanding CEO Award 2016

 

Outstanding CEO Award ជា​ពាន​ផ្តល់​ជូន​ម្ចាស់​អាជីវកម្ម​ដែល​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ដឹកនាំ​ស្ថាប័ន​ឲ្យរីក​ចំរើន ។ ឆ្លង​កាត់​ការ​វាយ​តម្លៃ​ជា​ច្រើន​ដំណាក់​កាល​ពី​សំណាក់​គណៈ​កម្មការ​វាយ​តម្លៃ​៥រូប នៅ​ឆ្នាំ​២០១៦​នេះ​មាន​អ្នក​ឈ្នះ​ពាន​នេះ​ចំនួន​៥​នាក់ ដែល​ក្នុង​នោះ​មាន​បេក្ខភាព​ស្រ្តី​តែ​២​នាក់​ប៉ុណ្ណោះ រួម​ទាំង​លោក​ជំទាវ ។ បន្ថែម​ពី​លើ​ពាន​នេះ លោក​ជំទាវក៏​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​៥​រូប​ផង​ដែរ (Top 5)។

 

នាយិកា​គ្លីនិក​មេហ្គាប៊ែល​ឈ្នះ​ពាន Outstanding CEO Award 2016

 

លោក​ជំទាវ​នាយិកា​គ្លីនិក​មេហ្គាប៊ែល កែវ វង្សសៀក បាន​ចូល​ជា​សមាជិក CEO Master Club កាល​ពី​ដើម​ឆ្នាំ​២០១៥ ដើម្បី​កសាង​សមត្ថភាព​ក្នុង​រៀបចំ​ផែនការ និង​គ្រប់​គ្រង​អាជីវកម្ម​ពី​អ្នក​ដឹកនាំ និង​សមាជិក​ក្លិប។

 

ថ្វី​បើ​លោក​ជំទាវ​ចូល​ជា​សមាជិក​រយៈពេល​ខ្លី​ក៏​ពិត​មែន ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ហួស​ការ​ស្មាន ក៏​ព្រោះ​តែ​ម្ចាស់​អាជីវកម្ម​រូប​នេះ​ឈ្នះ​ពាន​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ពី CEO Master Club ខណៈ​ឆ្នាំ២០១៥​លោក​ជំទាវ​ទទួល​បាន​ពាន Ambassador Award។

 

នាយិកា​គ្លីនិក​មេហ្គាប៊ែល​ឈ្នះ​ពាន Outstanding CEO Award 2016

 

គួរ​បញ្ចាក់​ថា CEO Master Club បាន​រៀបចំ​កម្មវិធី​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2016 កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ដើម្បី​ឲ្យ​មាន​ការ​ជួបជុំ​ម្ចាស់​អាជីវកម្ម​​ទ្រង់ទ្រាយ​ធំ និង​ប្រគល់​ពាន ដល់​សមាជិក​ក្លិប​ដែល​មាន​ស្នាដៃ​ ។ ពាន​សម្រាប់​សមាជិក​ក្លិប​នៅ​ឆ្នាំ​២០១៦​នេះ​មាន​៣​ប្រភេទ គឺ Master CEO Award, Honorary Award និង Outstanding CEO Award ក្នុង​ចំណោម​ពាន​ទាំង​៣ ពាន​ដែល​មាន​តម្លៃ​ជាង​គេ គឺ Outstanding CEO Award៕