ការស្ទង់មតិ​មួយ​រក​ឃើញថា យុវវ័យ​ឥឡូវ​ គឺ​ចង់​រៀបចំ​ផែនការ​គ្រួសារ​ដោយ​ខ្លួន​ឯង

ការស្ទង់មតិ​មួយ​រក​ឃើញថា យុវវ័យ​ឥឡូវ​ គឺ​ចង់​រៀបចំ​ផែនការ​គ្រួសារ​ដោយ​ខ្លួន​ឯង

 

 

ក្នុង​បរិបទ​សង្គម​ខ្មែរ ដែល​មានរ​វប្បធម៌​ខុសគ្នា​ដាច់​ស្រលះ​អំពី​វប្បធម៌​បស្ចិមប្រទេស​ដែល និយម​យន្តការ​សេរី​នោះ ការរៀបចំ​ទុកដាក់​កូនចៅ​ឲ្យ​មានគ្រួសារ​ត្រូវ​បាន​ចាត់ទុកថា​ជា​រឿង​សំខាន់​មួយ ដែល​កំណត់​នូវ​ជោគវាសនា អនាគត​កូនចៅ​របស់​ខ្លួន។

 

ក្នុងនាម​ជា​ឳ​ពុក​ម្ដាយ ពួកគាត់​តែងតែ​គិតគូរ​យ៉ាង​ល្អិតល្អន់ ថា​តើ​គួរ​ជ្រើសរើស​បុគ្គល​ណា​ម្នាក់​ដែល​ស័ក្ដិសម នឹង​កូនចៅ។ ប៉ុន្តែ ដោយសារតែ​បច្ចេកវិទ្យា​ទំនើប និង​មាន​ព័ត៌មាន​ទូលំទូលាយ បាន​ធ្វើ​ឲ្យ​យុវជន​នា​ពេល​ពេល​បច្ចុប្បន្ន​ហាក់​ដូចជា​មាន​គំនិតថ្មី​ៗ​ចេះ​គិតគូរ​អំពី​អនាគត​ខ្លួនឯង​ជាជាង​ឪពុក​-ម្ដាយ​ជ្រើសរើស​ឲ្យ។

 

ជាងនេះទៅទៀត យុវជន​មួយ​ចំនួន ពិសេស​យុវជន​ជា​ស្ត្រី​មិន​ពេញ​ចិត្ត​ទស្សនៈ​ឳ​ពុក-​ម្ដាយ​ក្នុងការ​រើស​គូស្រករ​ឲ្យ​នោះទេ​ព្រោះថា​ស្ត្រី​មិន​ពេញចិត្ត​នឹង​ពី​សំណាក់​ឳ​ពុក​ម្ដាយ​ក្នុង​ការ​រើស​គូស្រករ​ឲ្យ​នោះ​ទេ​ព្រោះថា នោះ​ជា​ផ្នត់គំនិត​ចាស់ ដែល​ពេលខ្លះ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ធ្វើ​ត្រឹម​ជា​មេផ្ទះ តែ​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​​លើ​ការ​ងារ​ផ្សេង​នៅក្នុង​គ្រួសារ​គឺ​អាស្រ័យ​តែ​លើ​ប្តី​ប៉ុណ្ណោះ។ នំ​មិនធំ​ជាង​នាល​ក៏​ជា ឩ​ប​សគ្គ​ប្រឈម​មួយ​សម្រាប់​យុវជន​ក្នុងការ​រៀបចំ​ផែនការ​គ្រួសារ​របស់គេ​ផងដែរ។

 

ការស្ទង់មតិ​មួយ​រក​ឃើញថា យុវវ័យ​ឥឡូវ​ គឺ​ចង់​រៀបចំ​ផែនការ​គ្រួសារ​ដោយ​ខ្លួន​ឯង

 

យោងតាម​ការ​សម្រង់​មតិ​មួយ​តាម​បណ្ដាញ​ទំនាក់ទំនង Facebook ស្តីពី​ការ​រៀប​ចំ​ផែនការ​គ្រួសារ​របស់​យុវជន​នៅក្នុង​ចំណោម​យុវជន​ចំនួន ១០០នាក់ (៣៧នាក់​ជា​ស្ត្រី) គឺមាន ៧៣% បានគិត​គូរ​ពី​ការជ្រើសរើស​គូរ​ស្រករ ពោលគឺ​ការរៀបចំ​ផេ​ន​ការ​គ្រួសារ​នាពេល​អនាគត​ដោយ​ខ្លួនឯង។

 

លទ្ធផល​នេះ​បង្ហាញថា យុវជន​មួយចំនួន​ទៀត​ដែល​បាន​ធ្វើ​ការ​គិតគូរ និង​រៀបចំ​ផែនការ​គ្រួសារ​របស់​ខ្លួន​មុន​សម្រេចចិត្ត​យក​កូន ដោយ​ពួកគេ​យល់​ឃើញថា លុះត្រាតែ​ជីវភាព​គ្រួសារ​គេ​មាន​ស្ថិរភាព​សិន ទើប​ពួកគេ​សម្រេចចិត្ត​ថា​នឹងមាន​កូន។

 

បើតាម​លទ្ធផល​នៃ​ការ​សម្រង់​មតិ​ត យុវជន​ចំនួន៨០% ដែលមាន​និន្នាការ​ចង់បាន​កូន​ពីរ​នាក់​យ៉ាងតិច ដែល​កូន​ទីមួយ​គួរតែ​ជា​កូនប្រុស​ច្បង និង​ទី​ពីរ​ជា​កូនស្រី ព្រោះ​កូនប្រុស​ច្បង​អាច​នឹង​ការពារ​ថែទាំប្អូនៗ​បាន​ជំនួស​ពួកគេ។

 

ទន្ទឹមនឹងនោះ​ក៏មាន​យុវជន​មួយ​ចំនួន​ដែរ ពិសេស​យុវជន​ជា​ស្ត្រី​នៅតែ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ឳ​ពុក​ម្តាយ​ក្នុង ការរៀបចំ​ផែនការ​គ្រួសារ ដែល​ប្រៀប​បាន​ទៅនឹង​ត្បូង​លើ​បាតដៃ​នៃ​ឳ​ពុក​ម្តាយ។ ពួកគេ​រស់នៅ​ដោយ​មិន​មានការ​ខ្វល់ខ្វាយ​អ្វី​ទាំងអស់ ដែល​នេះ​ក៏​ជា​ផ្នត់គំនិត​មួយ​នៃ​សង្គម​ខ្មែរ​យើង​ផងដែរ ពោលគឺ​ស្ត្រីភេទ​តែងតែ​ពឹង​ផ្អែកលើ​ប្ដី ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច។

 

ចំណែក​ឯ​បុរសៗវិញ អ្វីដែល​ពួកគេ​ត្រូវធ្វើ​នោះ​គឺ​ការ​ស្វះស្វែង​ការងារ ឬ​មុខរបរ និង​ថវិកា​សម្រាប់​ចិ​ញ្ជឹ​ម​ជីវិត​គ្រួសារ។ ក្រៅ​អំពី​នេះ ការ​មមាញឹក​នឹង​ការងារ ក៏ដូចជា​ការសិក្សា​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​យុវជន​មិនមាន​ពេលវេលា​ក្នុងការ​គិតគូរ​ពី​អនាគត​ខ្លួនឯង​ផងដែរ។

 

នៅក្នុង​ការ​សម្រង់​មតិ​ក៏បាន​បង្ហាញ​ដែរ​ថា យុវជន​អាយុ​ចន្លោះ​ពី២១ ដល់ ៣០ឆ្នាំ ដែលមាន​ការងារ​ធ្វើ មិន​ថា​នៅ​ស្ថាប័នរដ្ឋ ឬ​ស្ថាប័ន​ឯកជន​ទេ​សុទ្ធតែ​បាន​ឆ្លើយ​ថា ពួកគេ​មិន​មាន​ពេល​ឯណា​ទៅ​គិតពី​រឿង​ដែល​ធ្វើ​ឲ្យ​ឈឺក្បាល ដូច​ជាការ​ផែនការ​គ្រួសារ​នោះឡើយ។

 

លោក ឆាយ សុផល សាស្ត្រាចារ្យ​ព័ត៌មាន​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​បាន​មានប្រសាសន៍ថា អ្នក​នៅក្នុង​បរិបថ​សង្គម​ពេល​បច្ចុប្បន្ន​នៃ​សម័យ​បច្ចេកវិទ្យា​ទំនើប យុវជន​មួយ​ចំនួន​មានការ​យល់ដឹង​ច្រើន ហើយ​ហ៊ាន​ទទួលខុសត្រូវ​ក្នុង​ការ​រើស​គូរ​ស្រករ​របស់ខ្លួន ដោយ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ច្រើន ជាង​នាសម័យមុនៗ ហើយ​ថា ពួកគេ​ហ៊ាន​បញ្ចេញមតិ​ជាមួយ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ចំពោះ​អនាគត​របស់ខ្លួន។

 

ការស្ទង់មតិ​មួយ​រក​ឃើញថា យុវវ័យ​ឥឡូវ​ គឺ​ចង់​រៀបចំ​ផែនការ​គ្រួសារ​ដោយ​ខ្លួន​ឯង

លោក ឆាយ សុផល សាស្ត្រាចារ្យ​ព័ត៌មាន​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​

 

លោក​បន្តថា បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook កំពុង​តែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅលើ​ពិភព​ដោយ​រួមទាំង​កម្ពុជា ហើយ​មាន Facebook មាន​ព័ត៌មាន​សំបូរ​បែប ដោយ​រួម​ទាំង​អត្ថបទ​អប់រំ​ស្ដី​អំពី​បំ​និ​ន​ជីវិត របៀប​រៀបចំ​ផែនការ​គ្រួសារ​ជាដើម ដែល​កត្តា​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​មានការ​យល់ដឹង​ច្រើន​ពី​ការរៀបចំ​អនាគត​របស់ខ្លួន ដោយ​មិន​ចាំបាច់​មានការ​បង្ខិតបង្ខំ​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល។

 

លោក មូល​សែម ចម​វីរៈ បុគ្គលិក​បម្រើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ប្រាប់ថា លោក​ធ្លាប់​អាន​អត្ថបទ​នៅលើ​បណ្ដាញ​សង្គម​បានជា​ច្រើន ហើយ​អត្ថបទ​ទាំងនោះ​ពិតជា​ផ្ដល់​ប្រយោជន៍ ដែល​លោក​បាន​ទទួល​ចំណេះដឹង​ន​ច្រើន សម្រាប់​ជា​ជំនួយការ​គិតគូរ​ពិចារណា​លើ​ការរៀបចំ​ផែនការ​គ្រួសារ។

 

ក្នុង​លទ្ធផល​នៃ​ការអង្កេត​នោះ ក៏​បង្ហាញ​ដែរ​ថា យុវជន​ជា​អ្នក​ឆ្លើយ​សំណួរ​ស្ទើរតែ៩០% មិន​ថា​ប្រុស ឬ​ស្រី សុទ្ធតែ​បាន​និយាយ​ដូចគ្នា​ថា លុយ​គឺជា​បញ្ហា និង​ជា​របស់​សំខាន់​បំផុត​សម្រាប់​រៀបចំ​ផែនការ​ក្នុង​គ្រួសារ​ឲ្យ​រលូន បន្ទាប់​ពីចំណេះដឹង។ ពួកគេ​ថា ការរៀបចំ​ផែនការ​ដូចជា​ទិញ​ផ្ទះ ឡាន ឬ​ម៉ូតូ ការ​សម្រាលកូន​នៅឯ​មន្ទីរពេទ្យ និង​បញ្ជូន​កូន​ទៅ​រៀន​សាលាល្អៗ​សុទ្ធសឹងតែ​ប្រើ​លុយ​ទាំងអស់ បើ​គ្មាន​លុយ​ទេ ក៏​មិន​អាច​ធ្វើ​អ្វី​ចេញ​ដែល។

 

អត្ថបទ៖ CCJ