ទៅមើលបុណ្យ គប់ប៉េងប៉ោះ នៅអេស្ប៉ាញសប្បាយប៉ុណ្ណា!

អេស្ប៉ាញ៖ កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅនេះ ប្រទេសអេស្ប៉ាញបានប្រារព្ធពិធីបុណ្យគប់ប៉េងប៉ោះប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្នោះថា La Tomatina ក្នុងទីក្រុងវ៉ាឡង់ស្យា (Valencian) ដោយមានមនុស្សចូលរួមជាច្រើនម៉ឺននាក់។

ពិធីបុណ្យសង្គ្រាមប៉េងប៉ោះ La Tomatina ដ៏ល្បីល្បាញរបស់អេស្ប៉ាញមួយនេះ បានចាប់ផ្តើមឡើង ដោយនាំយកក្រុមអ្នកប្រយុទ្ធនៅក្នុងតំបន់រាប់ពាន់នាក់ រួមទាំងភ្ញៀវទេសចរណបរទេសជាច្រើនទៀត ចូលក្នុងទីលានគប់ផ្លែប៉េងប៉ោះដាក់គ្នាទៅវិញទៅមក។ 

នៅក្នុងឆ្នាំនេះប្រទេសអេស្ប៉ាញ បានចំណាយផ្លែប៉េងប៉ោះទុំ ចំនួន១៦០តោន ដឹកតាមរថយន្តសម្រាប់ដាក់ឲ្យអ្នកចូលរួមយកគប់គ្នា។ តាមផ្លូវសាធារណៈ និងជញ្ជាំងអគារក្នុងទីក្រុងវ៉ាឡង់ស្យា បានប្រែក្លាយជាពណ៌ក្រហម គ្របដណ្តប់ទៅដោយកម្ទេចផ្លែប៉េងប៉ោះទុំ ហើយក្រុមអ្នកចូលរួមដោយមួយចំនួន មានពាក់វែនតា ការពារភ្នែកនោះ មិនបានបញ្ឈប់ការប្រយុទ្ធ របស់ពួកគេទេ រហូតដល់ផ្លែប៉េងប៉ោះចុងក្រោយត្រូវបានគប់អស់។

គួរបញ្ជាក់ថា ពិធីបុណ្យគប់ប៉េងប៉ោះ La Tomatina បានប្រារព្ធឡើងដំបូងតាំងពីឆ្នាំ១៩៤៥ ក្នុងទីក្រុងវ៉ាឡង់ស្យា (Valencian) ភាគខាងកើតប្រទេសអស្ប៉ាញ ដែលពិធីនេះធ្វើឡើងក្នុងគោលបំណង គ្រាន់តែដើម្បីជាការកម្សាន្តតែប៉ុណ្ណោះ។

តែក៏មានរឿងព្រេងនិទានមួយបាននិយាយថា ពិធីបុណ្យ La Tomatina បានកើតឡើងដោយការប៉ះទង្គិចគ្នា របស់ក្មេងប្រុសពីរនាក់ បានយកប៉េងប៉ោះពីកន្លែងលក់នៅតាមផ្លូវគប់គ្នាទៅវិញទៅមក ក្នុងកំឡុងពិធីព្យុះហយាត្រាមួយ។

ក្រោយមកព្រឹត្តិការណ៍ត្រូវបានគេចាប់អារម្មណ៍ ហើយប្រារព្ធឡើងរហូតមក ដោយនៅឆ្នាំ២០០២ ក្រសួងទេសចរអេស្ប៉ាញ បានប្រកាសដាក់បុណ្យនេះជាបុណ្យជាតិតែម្តង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត