គ្រូ​ Lee​ ប្រាប់​ហុងកុងថា​ «​នៅ​ដី​​កម្ពុជា​ មាន​​អ្នក​គាំទ្រ​ច្រើន​ យើង​​នឹង​កាន់​តែ​ល្អ​»

លោក​គ្រូ​បង្វឹក​ជ្រើស​ជាតិ​កម្ពុជា​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​ហុងកុង​ក្នុង​សន្និសីទ​សារព័ត៌មាន​​ក្រោយ​​ចប់​​ការ​ប្រកួត​ល្ងាច​មិញ​ដែល​កម្ពុជា​ចាញ់​ម្ចាស់​ផ្ទះ​ហុងកុង​ដោយ​លទ្ធផល​២-៤ ថា​ ​ប្រកួត​នៅ​ទឹក​ដី​​របស់​កម្ពុជា​ ​នឹង​កាន់​តែ​ល្អ​មើល​ដោយ​សារ​អ្នក​គាំទ្រ​ច្រើន។

 

គ្រូ​ Lee​ ប្រាប់​ហុងកុងថា​ «​នៅ​ដី​​កម្ពុជា​ មាន​​អ្នក​គាំទ្រ​ច្រើន​ យើង​​នឹង​កាន់​តែ​ល្អ​» លោក Lee ក្នុងសន្និសីទយប់មិញ

 

លោក​ Lee Tae Hoon បាន​និយាយ​ថា​ ៖«បាទ​ ច្បាស់​ណាស់​ ហុងកុង​មាន​កម្រិត​សមត្ថភាព​ខ្ពស់​ជាង​ពួក​យើង​ អីចឹង​អ្វី​ៗ​វា​​ពិបាក​លេង​នៅ​ក្រៅ​ដី​ តែ​ចាំ​មើល​នៅ​ដី​របស់​យើង​វិញ​ម្តង​ នឹង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​មក​គាំទ្រ​ពួក​យើង​ ហើយ​​យើង​នឹង​​លេង​កាន់​តែ​ល្អ»។

 

លោក​បាន​បន្ត​ថា ៖«​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​ យើង​នៅ​មាន​បញ្ហា​ខ្លះ​ ដូច្នេះ​យើង​នឹង​កែ​លំអ​កំហុស​ឆ្គង់​របស់​យើង​ ហើយ​នឹង​លេង​ដោយ​ទំនុក​ចិត្ត​កាន់​តែ​ខ្ពស់​សម្រាប់​ការ​ប្រកួត​លើក​ក្រោយ»។

 

សូមទស្សនាវីដេអូ
 

 

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​យប់​មិញ​ ម្ចាស់​ផ្ទះ​ហុងកុង​បាន​ទម្លាយ​សំណាញ់​ទី​របស់​កម្ពុជា​រហូត​ដល់​៤​គ្រាប់​ក្នុង​នោះ​កីឡាករ​៤​នាក់​​រក​គ្រាប់​បាល់​បាន​គឺ​កីឡាករ Mckee ​នាទី​ទី​១​ កីឡាករ Itaparica នាទី​ទី​៣១​ កីឡាករ Sandro នាទី​ទី​៤២​ និង​ Kwan Yee នៅនាទី៨៦។ ចំណែក​កម្ពុជា​វិញ​រក​បាន​ដោយ​ខ្សែ​បម្រើ​កណ្តាល​ ច្រឹង ពលរដ្ឋ នៅ​នាទី​ទី​២០​ និង​ ចាន់ វឌ្ឍនាកា​ នៅ​នាទី​ទី​៦២។

 

ក្រុម​ហុងកុង​នឹង​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​វិញ​ម្តង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​៦​ ខែ​តុលា ឆ្នាំ​២០១៦​ខាង​មុខ៕

 

គ្រូ​ Lee​ ប្រាប់​ហុងកុងថា​ «​នៅ​ដី​​កម្ពុជា​ មាន​​អ្នក​គាំទ្រ​ច្រើន​ យើង​​នឹង​កាន់​តែ​ល្អ​» ប្រធានកម្ពុជា សុខ សុវណ្ណ និងប្រធានក្រុមហុងកុង

 

អត្ថបទ៖ ជាន ចាន់រ៉ា​