Crish Brown យក​កាំភ្លើង​ភ្ជង់​អតីត​បវរកញ្ញា Baylee Curran

លោក Chris Brown ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ សីហា ២០១៦ ក្រោយ​ពី​អតីត​បវរកញ្ញា Baylee Curran ប្តឹង​ថា នាង​ត្រូវ​លោក Brown យក​កាំភ្លើង​ភ្ជង់​គំរាម ពេល​ចូលរួម​ពិធីជប់លៀង​នៅផ្ទះ​របស់​គេ​ក្នុង​តំបន់ Tarzana California ។

ប៉ូលិស​ឱ្យ​ដឹង​ថា Chris Brown ប្រព្រឹត្ត​ខុសច្បាប់​ជា​ច្រើន​ករណី និង​ហេតុការណ៍​ចុង​ក្រោយ​ត្រូវ​នារី​រង​គ្រោះ​ចោទប្រកាន់​ថា បាន​ប្រើ​អាវុធ​គំរាម ។ តាម​ការ​រៀបរាប់​របស់​នារី​រង​គ្រោះ​ថា លោក Brown និង​មិត្តភក្តិ​បាន​យក​គ្រឿង​ពេជ្រ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិធីជប់លៀង ហើយ​គ្រាន់តែ​នាង​និយាយ​ថា ពេញចិត្ត​គ្រឿង​ពេជ្រ​មួយ​ប្រភេទ ស្រាប់​មិត្ត​របស់​គេ​ខឹង ។ ចំណែក​លោក Brown យក​កាំភ្លើង​គំរាម និង​ដេញ​នាង​ចេញពី​ពិធី ។ នៅ​ពេល​នាង​ដើរ​ចេញ ស្រាប់តែ​ពួក​គេ​បង្ខំ​ឱ្យ​នាង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ តែ​នាង​មិន​ព្រម ។ លោក Chris Brown ជា​សិល្បករ​មាន​ទេព​កោសល្យ​ទាំង​ការ​រាំ និង​ច្រៀង ប៉ុន្តែ​គេ​មានរឿង​អាស្រូវ​ដោយ​បង្ក​បញ្ហា​ខុសច្បាប់​ជា​ច្រើន​លើក​។ លោក Brown ធ្លាប់​ធ្វើបាប​លើ​រាង​កាយ​របស់​នាង Rihanna ដែល​សេពគប់​គ្នា​នៅ​ឆ្នាំ​២០០៩​។ មុន​ពេល​ទទួល​រង្វាន់ «Grammy» ធ្វើ​ឱ្យ​គេ​ជាប់​ទោស ៕