មេធាវី​ការពារ មាជ សុវណ្ណរ៉ា ថា​បាន​ឈ្នះ​ក្ដី​ជំហាន​ដំបូង​លើ ហ៊ុន​ ម៉ាណែត

លោក ម័រតុន ក្លារ (Morton Sklar) មេធាវីការពារក្ដីឲ្យលោក មាជ សុវណ្ណរ៉ា សកម្មជនរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងអះអាង ថាកូនក្ដីរបស់លោកបានឈ្នះក្ដី នៅក្នុងសវនាការបថមមួយ ទាក់ទងនឹងបណ្ដឹងក្នុងតុលាការក្រុង ឡូសអេសជឺឡេស ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ជាតំណាង ពីបទចោទប្រកាន់ចំនួន៧។
មេធាវី​ការពារ មាជ សុវណ្ណរ៉ា ថា​បាន​ឈ្នះ​ក្ដី​ជំហាន​ដំបូង​លើ ហ៊ុន​ ម៉ាណែត

លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជានាយរង​សេនា​ធិការ​ចម្រុះ ​នៃកងយោធពល​ខេមរភូមិន្ទ​។ (រូបថតលើហ្វេសប៊ុក)

លោក ម័រតុន ក្លារ (Morton Sklar)  មេធាវីការពារក្ដី ឲ្យលោក មាជ សុវណ្ណរ៉ា បានថ្លែងអះអាងថា កូនក្ដី​របស់​លោក បានឈ្នះក្ដីលើលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា នៅក្នុង​បណ្ដឹងមួយ ដែលលោក ម័រតុន ក្លារ តំណាងឲ្យកូនក្ដីលោក បានប្ដឹងទៅតុលាការក្រុង ឡូសអេនជឺ​ឡេស ពី​បទ​ចោទ​ប្រកាន់​ចំនួន៧។

ពាក្យបណ្ដឹងនោះ បានដាក់ចូលទៅកាន់តុលាការអាមេរិក កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ប្ដឹងប្រឆាំងនឹង​លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងបទចោទ៖ (១) ធ្វើ​ទារុណកម្ម​តាម​ទំនើង​ចិត្ត​ក្រៅ​ផ្លូវ​ច្បាប់ និង​ការដាក់​ឃុំឃាំង​រយៈ​ពេល​យូរ​ (២) អំពើ​ភេរវកម្ម​អន្តរជាតិ​ (៣) ការធ្វើ​ឱ្យ​ឈឺចាប់​ដោយ​ចេតនា​​ដែល​បណ្តាល​ឱ្យ​មាន​ទុក្ខព្រួយ​ផ្លូវ​អារម្មណ៍​ (៤) ការរំលោភបំពាន (៥) ការបំពាន​វាយដំរាងកាយ​ (៦) ការ​ចាប់​​ដាក់​គុក​ដោយ​ខុសច្បាប់​ និង​ (៧) បាត់​បង់​ភាព​កក់ក្តៅ​ រវាង​ប្តី​និង​ប្រពន្ធ។

អ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណរ៉ា ក៏បានបញ្ជាក់ដែរ បន្ទាប់ពីបានចេញពីសវនាការបថមនោះ ថា​ស្វាមីអ្នកស្រីបានទទួលបានជោគជ័យ ជាជំហានទីមួយហើយ។ ខាងក្រោមនេះ ជាការថ្លែងរបស់អ្នកស្រី បន្ទាប់​ពីចេញ​ពីរោងជំនុំជម្រះ នៅក្នុងក្រុង ឡូសអេនជឺឡេស៖

អ្នកស្រី ចេមី បានស្រង់សំដី របស់កូនស្រីអ្នកស្រី ដែលបានបែកពីឪពុករបស់ខ្លួន តាំងពីច្រើនខែមកហើយ​នោះ មកសរសេរ នៅលើគណនីហ្វេសប៊ុក របស់អ្នកស្រីថា យុវតីគ្រាន់តែចង់រកយុត្តិធម៌ ជូនឪពុក​របស់​នាង​តែប៉ុណ្ណោះ។ កូនស្រីច្បងរូបនេះ បានសួរទៅលោក ហ៊ុន សែន ថា៖ «ហេតុអ្វីបានលោក ធ្វើអោយឳពុកខ្ញុំ​ឈឺ​ចាប់ ដោយគាត់គ្មានកំហុស។ ឥលូវលោកកំពុងមានអំណាច លោកខ្លាំង ក៏ប៉ុន្តែខ្ញុំមិនចង់ឃើញលោក ត្រូវ​ជួប​បញ្ហា នៅពេលលោកអស់អំណាចនោះទេ។»។

កូនស្រីលោក មាជ សុវណ្ណថា បានបញ្ជាក់ទៀតថា៖ «ដូច្នេះការយោគយល់ និងការអធ្យាស្រ័យគ្នា វាគឺ​ជា​បច្ច័យ នៃ​ការផ្សះផ្សាជាតិ និងឯកភាពជាតិ ដែលមានឈាមជ័រជាខ្មែរតែមួយ ដើម្បីជាពន្លឺយុត្តិធម៌ ចំពោះ​អ្នក​ដែល​គ្មាន​កំហុស និងការផ្តល់នូវសេចក្តីសុខ សុភមង្គល និងសេចក្តីថ្លៃថ្នូរឲ្យគ្នា ទៅវិញទៅមក។»

សូមបញ្ជាក់ដែរ នៅវេលាល្ងាចថ្ងៃទី១ ខែកញ្ញានេះដដែល លោកមេធាវី ម័រតុន ក្លារ ក៏បានមកថ្លែង នៅចំពោះ​បណ្ដា​ជន​ខ្មែរ-អាមេរិកាំង ច្រើននាក់ ពីលទ្ធផលនៃសវនាការបថមខាងលើនេះដែរ។ សូម​ទស្សនា​ការលើក​ឡើង​ទាំ​ងស្រុង របស់លោកមេធាវីដូចតទៅ៖