រញ្ជួយ​ដី ៧,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​នូ​វែ​សេ​ឡង់

    ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ រញ្ជួយ​ផែនដី​កម្រិត ៧,១ វ៉ិ​ច​ទ័​រ​បាន​កើតឡើង​នៅ​ឆ្នេរ​ប្រទេស​នូ​វែ​សេ​ឡង់​បង្កឱ្យមាន​ការភ័យខ្លាច​ពី​ការគំរាមកំហែង​នៃ​រលក​យក្ស​ស៊ូ​ណា​ម៉ិ​។​

​    ​រ​ញ្ចួ​យ​ដី​នោះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នៅ​ឆ្ងាយ​ពី​ភាគ​ខាងជើង​កោះ​របស់​ប្រទេស​នេះ​ប្រហែល ២៨ គីឡូម៉ែត្រ និង​ភាគ​ឦសាន​ទីក្រុង Wellington ប្រហែល ៥៦៦ គីឡូម៉ែត្រ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​អាមេរិក (USGS) និយាយ​ដូច្នេះ​។​

រញ្ជួយ​ដី ៧,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​នូ​វែ​សេ​ឡង់

​    ​យ៉ាងណាមិញ​មិនទាន់មាន​របាយការណ៍​ទាក់ទង​នឹងមាន​អ្នកស្លាប់​នៅឡើយ​ទេ​។ ហើយ​មិនទាន់មាន​ការព្រមាន​នៃ​រលក​ស៊ូ​ណា​មី​ពី​មជ្ឈមណ្ឌល Pacific Tsunami Warning Center នៅឡើយ​ទេ ប៉ុន្ដែ​មន្ត្រី​នូ​វែ​សេ​ឡង់​និយាយថា នៅ​ទីនោះ​មានការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់​មួយ​។​

​    ​ស៊ូ​ណា​ម៉ិ​តូច​មួយ​បាន​បានមក​បុក​នៅ​ឆ្នេរ​ភាគ​ខាងជើង​ប្រទេស​នេះ​រួចមកហើយ នេះ​បើ​យោងតាម​លោក John Bellini ជា អ្នកជំនាញ​ភូគព្ភសាស្ត្រ​នៅ USGS​។​

​    ​វិទ្យុ​របស់​នូ​វែ​សេ​ឡង់​បាន​រាយការណ៍​ថា ប្រជាជន​ក្នុង​តំបន់​នោះ​នៅ​ស្រុក East Cape ត្រូវ​បានផ្ដល់​ដំបូន្មាន​ឱ្យ​ជម្លៀសចេញ​ហើយ​។​

រញ្ជួយ​ដី ៧,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​នូ​វែ​សេ​ឡង់

​    ​ប្រទេស​នូ​វែ​សេ​ឡង់​គឺ​ស្ថិតនៅលើ​ព្រំដែន​សមុទ្រ​អូស្ត្រាលី និង​ស្ថិត​លើ​ស្នាម​រញ្ជួយ​ផែនដី​នៅ​បាតសមុទ្រ​បា​ស៊ី​ហ្វិ​ច ដែលជា​ផ្នែក​មួយ​ហៅថា កង​ភ្លើង និង​មានបទពិសោធន៍​រញ្ជួយ​ដី ១៥.០០០ ដង​ក្នុង​មួយឆ្នាំ​។​

​    ​មន្ត្រី​ការពារជាតិ និង គ្រប់គ្រង​គ្រាអាសន្ន​ប្រទេស​នូ​វែ​សេ​ឡង់​ក៏បាន​ព្រមាន​ប្រជាជន​ខ្លួន​ឱ្យនៅ​ឆ្ងាយ​ពី​ទឹក​ផងដែរ​៕

រញ្ជួយ​ដី ៧,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​នូ​វែ​សេ​ឡង់រញ្ជួយ​ដី ៧,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​នូ​វែ​សេ​ឡង់