តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

ចាប់តាំងពីដើមខែមិថុនា ឆ្នាំ ២០១៣ ក្រុមប្រដាប់អាវុធមានឈ្មោះថា ISIS បានបង្កើតភាពភ្ញាក់ផ្អើល ដល់មនុស្សទូទៅលើពិភពលោក ដោយវាយចូលដណ្តើមទីក្រុងផ្សេងៗនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ផ្តើមពីទីក្រុងសាម៉ាររ៉ា (ថ្ងៃទី ៥ មិថុនា), ទីក្រុងមូស៊ុល (ថ្ងៃទី ៩ មិថុនា) និង ទីក្រុងទីគ្រីត ស្រុកកំណើតរបស់អតីតប្រធានាធិបតី សាដាម ហ៊ូសេន (ថ្ងៃទី ១១ មិថុនា) ។ ហេតុការណ៍កើតឡើងបន្តបន្ទាប់ដូច្នេះ ធ្វើឱ្យមានសំណួរសួរថា តើក្រុម ISIS ជានរណា និង បង្កើតឡើងដើម្បីអ្វី ?

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់ តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

១. តើក្រុម ISIS ជានរណា មានគោលដៅអ្វី និង ពាក់ព័ន្ធជាមួយអង្គការអាល់កៃដាឬទេ?

ISIS ឬ ISIL ឬ «The Islamic State in Irak and al-Sham» ប្រែថា «រដ្ឋឥស្លាមក្នុងអ៊ីរ៉ាក់ និង អាល់-សាម (ស៊ីរី)» ប៉ុន្តែបើហៅ ISIL ពាក្យសង្ខេបមកពី « The Islamic State in Iraq and Levant» ប្រែថា «រដ្ឋឥស្លាមក្នុងអ៊ីរ៉ាក និង លេវេនត៍» ដែលពាក្យ «លេវេនត៍» ក៏មានន័យថា «ស៊ីរី» ដូចគ្នាដែរ ដូច្នេះក្នុងភាសាអង់គ្លេសអាចហៅបានទាំងពីរបែប តែក្នុងភាសាអារ៉ាប់ពាក្យសង្ខេបហៅថា «ដាអេស (daesh)» ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់ តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

ដូចនោះទោះជាហៅបែបណា ISIS ក៏ជាក្រុមប្រដាប់អាវុធ ប្រកាសចាត់តាំងរដ្ឋ ដែលនៅតែគ្មាននរណារ៉ាប់រង និង ទទួលស្គាល់ ពីព្រោះទឹកដីខ្លះជារបស់ប្រទេសអ៊ីរ៉ាក់ និង មួយផ្នែកទៀតក្នុងស៊ីរី ។ ក្រុមនេះមានគោលដៅខ្ពស់គឺបង្កើតរដ្ឋឥស្លាម ។ ក្រៅពីទឹកដីមួយផ្នែកខ្លះក្នុងប្រទេសស៊ីរី ក៏នៅមានគោលដៅដល់ប្រទេសលេបាណន់ អ៊ីស្រាអែល ប៉ាឡេស្ទីន ហ្សកដង់ សាយព្រឺស និង ភាគខាងត្បូងប្រទេសទួរគីផងដែរ ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់ តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

អាននិយាយបានថា ការដែលអាមេរិក និង សម្ព័ន្ធមិត្តធ្វើសង្គ្រាមក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ ២០០៣ គឺជាការដុតកម្តៅឱ្យក្តៅគគុក និង បង្កឱ្យមានភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលបន្តបន្ទាប់មកក៏មានចលនារាលដាលទៅភូមិភាគមជ្ឈិមបូព៌ា ។ នៅដើមឆ្នាំ ២០០៤ ក្រុមប្រដាប់អាវុធមួយក្រុមបានបង្កើតឡើងមានឈ្មោះថា «យ៉ាម៉ាអាត់ អ័ត-តៅហ៊ីត អាល់-ជីហាត» ឬ «អង្គការឯកភាពជំនឿជីហាត» (The Organization of Monotheism and Jihad- JTJ) ដែលមានមេដឹកនាំ អាប៊ូ មូសាប អាល់-សុកាវី ជាជនជាតិហ្សកដង់ ។ ក្នុងខែតុលា ឆ្នាំ ២០០៤ នាយ សុកាវី បានប្រកាសភក្តីភាពចំពោះលោក អូសាម៉ា ប៊ីនឡាដេន មេដឹកនាំអង្គការអាល់កៃដា ហើយបានប្តូរឈ្មោះក្រុមទៅជា «តាន់ស៊ីម កៃអ៊ីដា អាល់-ជីហាត ហ្វី ប៊ីឡាត អាល់-រ៉ហ្វីដាន ឬ «អង្គការជីហាត ដែលមានមូលដ្ឋានក្នុងប្រទេសនៃទន្លេ ២» (The Organization of Jihad’s Base in the Country of the Two Rivers- TQJBR) ដោយមានការយល់ព្រមចំពោះអង្គការអាល់កៃដា ធ្វើឱ្យក្រុមនេះបានទទួលការដាក់ឈ្មោះថា ក្រុមអាល់កៃដាអ៊ីរ៉ាក់ (Al-Qaeda in Iraq- AQI) ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់ តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់ ក្នុងខែមករា ឆ្នាំ ២០០៦ ក្រុមខាងលើបានចូលរួមជាមួយក្រុមប្រដាប់អាវុធជាច្រើនក្រុមទៀតក្នុងប្រទេសអ៊ីរ៉ាក់ ក្រោមអង្គការដែលមានឈ្មោះថា «ក្រុមប្រឹក្សា មូយ៉ា ហ៊ីឌីន (The Mujahijdeen Shura Council) » ហើយក្នុងខែមិថុនា ឆ្នាំ ២០០៦ កងកម្លាំងរបស់សហរដ្ឋអាមេរិកបានលបប្រហារមេដឹកនាំ សុកាវី ។ ថ្ងៃទី ១៣ ខែតុលា ក្រុមនេះប្រែឈ្មោះទៅជា «ដៅឡ័ត អាល់-អុីរ៉ាក់ អាល់-ឥស្លាមីយៈ» ឬ «ក្រុមរដ្ឋឥស្លាមអ៊ីរ៉ាក់ (Islamic State of Iraq- ISI)» ក្រោមការដឹកនាំរបស់លោក អាប៊ូ អាប់ឌុលឡោះហ៍ អាល់-រ៉ស៊ិត អាល់-បាក់ដាឌី (Abu Abdullah al-Rashid al-Baghdadi) ដោយមានគោលដៅច្បាស់លាស់ គឺការរំដោះទឹកដីរបស់ជនមុស្លីម និកាយស៊ុននី ពីការជិះជាន់ និង ដណ្តើមមកវិញពីក្រុមស៊ីអាក់ និង ពួកបរទេស ។ ក្រុម ISI នៅក្នុងអុីរ៉ាក់ មានមេដឹកនាំស្នូលជាន់ខ្ពស់មួយរូបទៀត ជាជនជាតិ អេហ្ស៊ីប គឺនាយ អាប៊ូ អៃយ៉ុប អាល់-ម៉ាស្រ៊ី (Abu Ayyub al-Masri) ក្រោយមកមេដឹកនាំស្នូលទាំងពីរត្រូវស្លាប់ក្នុងប្រតិបត្តិការពីខាងយោធារបស់សហរដ្ឋអាមេរិក និង អ៊ីរ៉ាក់ កាលពីខែមេសា ឆ្នាំ ២០១០ ហើយនាយ អាប៊ូ បាក់កា អាល់-បាក់ដាឌី ឡើងជំនួសជាមេដឹកនាំមកដទល់បច្ចុប្បន្ន ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

ថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៣ ក្រោយពីក្រុម ISI ពង្វាតប្រតិបត្តិការទៅប្រទេសស៊ីរី ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក បាសារ អាល់-អាស្សាត ក្រុម ISI បានប្តូរឈ្មោះជា «រដ្ឋឥស្លាមអុីរ៉ាក់ និង អាល់-សាម (ស៊ីរី) ល្បីមកទល់បច្ចុប្បន្ន ដោយប្រើឈ្មោះកាត់ថា «ISIS» ឬ ISIL និង ភាសាអារ៉ាប់ហៅថា «ដាអុីស (Daesh)» ។

យ៉ាងណាក៏ដោយ ខ្សែសម្ព័ន្ធជាមួយអង្គការអាល់កៃដា ដែលមានមកពីយូរមកហើយក៏ត្រូវធ្លាក់ចុះកាលពីខែកុម្ភៈ ឆ្នាំ ២០១៤ បន្ទាប់ពីក្រុម ISIS បង្ហាញភាពប្រឈមចំពោះអង្គការអាល់កៃដា ដោយប្រកាសពីសេចក្តីត្រូវការរួបរួមជាមួយក្រុមអាល់-នុសរ៉ ដែលជាក្រុមប្រដាប់អាវុធរបស់អាល់កៃដាមួយក្រុមទៀតក្នុងប្រទេសស៊ីរី ចូលរួមជាមួយ ISIS ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

លោក បារ៉ាក់ មេនដេលសន (Barack Mendelsohn) អ្នកវិទ្យាសាស្ត្រនយោបាយ នៃវិទ្យាល័យហារវើរហ្វដ(Haverford College) ថ្លែងថា «រហូតរយៈពេលជាច្រើនឆ្នាំមានសញ្ញាជាច្រើនដែលបង្ហាញដល់សម្ព័ន្ធភាពរវាងអាល់កៃដា និង ISIS មើលទៅហាក់ពិបាកគ្រប់គ្រង» ។ មេនដេលសន បានអធិប្បាយដល់សម្ព័ន្ធភាពរវាងអង្គការទាំងពីរថា «ស្ថិតលើផលប្រយោជន៍ច្រើនជាងឧត្តមគតិ» ។

ចំនួនកងកម្លាំង ISIS

តាមទិន្នន័យកាលពីឆ្នាំ ២០១៤ ពីទស្សនាវដ្តី Economist  ឱ្យដឹងថា  ISIS មានកងកម្លាំងជាង ៦.០០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ៣.០០០ – ៥.០០០ នាក់នៅក្នុងប្រទេសស៊ីរី រួមទាំងកងកម្លាំងអន្តរជាតិ ឬ អ្នកប្រយុទ្ធ មូយ៉ាហ៊ីឌីន អន្តរជាតិជាង ៣.០០០ នាក់ ក្នុងចំនួននេះជាង ១.០០០ នាក់មកពី ឆេចនៀ និង ៥០០ នាក់មកពីប្រទេសលោកខាងលិច ដូចជាបារាំង និង អង់គ្លេស ហើយនិងមានទាហានបម្រុង ដែលជាអ្នកភូមិប្រមាណ ១៥.០០០ នាក់ទៀត ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

ក្រុម ISIS បានប្រាក់មកពីណា ?

 

បានពីការនាំប្រេងចេញ (អណ្តូងប្រេងដែលវាយដណ្តើមបានគ្រប់គ្រងខ្លួនឯង) លក់អគ្គិសនី (ឱ្យរដ្ឋាភិបាលស៊ីរីដែលជាសត្រូវ) និង ប្រមូលពន្ធនៅក្នុងតំបន់ដែលដណ្តើមគ្រប់គ្រងបាន) ។

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

គោលដៅរបស់ ISIS

គឺបង្កើតរដ្ឋឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និង ប្រទេសស៊ីរី ។ លោកឧត្តមសេនីយ៍ឯក រ៉ៃ អ័រដេណូ (Ray Odierno) មេបញ្ជាការយោធាសហរដ្ឋអាមេរិកប្រចាំនៅអ៊ីរ៉ាក់ ពោលថា «ពួកគេត្រូវការឱ្យប្រទេសអ៊ីរ៉ាក់ទ្រុឌទ្រោម ដើម្បីដណ្តើមគ្រប់គ្រង បង្កើតរដ្ឋឥស្លាម» ៕

តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់

ប្រភព ៖ matenak

  • តើ ISIS ជានរណា មានគោលដៅអ្វី ? សូមអានអត្ថបទនេះឱ្យចប់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:ជីវិតនិងសង្គម
Tags: