ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ

ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ

 

ចុង​សប្ដាហ៍​នេះ ​Sabay សូម​នាំ​ប្រិយមិត្ត​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទេសចរណ៍​មួយ​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ដើមឈើ​ស្រស់បំព្រង​រួម​ទាំង​ប្រាសាទ​បុរាណ​កសាង​ឡើង​តាំងពី​សតវត្ស​ទី១១ រំលេច​បាន​នូវ​សម្រស់ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ច្រើន​គួរសម​អោយ​មក​កម្សាន្ត​ទីនេះ​តែ​ភ្ញៀវ​ភាគច្រើន​សំបូរ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​។

 
ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ

 

 

បើ​យើង​ធ្វើ​ដំណើរ​ពី​ខេត្ត​តាកែវ​តាម​ផ្លូវ​ជាតិ​លេខ២ មកដល់​ទីប្រជុំជន​ផ្សារ​ថ្នល់ទទឹង​រួច​បន្ត​ដំណើរ​ចុះ​តាម​ផ្លូវលំ​ក្រាល​កៅស៊ូ​កាត់​ផ្សារ​សៃវ៉ា​ឆ្លង​កូន​បឹង​តូច​មួយ​ហើយ​ងាក​មក​ខាងជើង​បន្តិច មិនយូរប៉ុន្មាន​នឹង​មកដល់​រមណីយដ្ឋាន​​ប្រវត្តិសាស្ត្រ​នេះ​ហើយ។

 
ភ្ញៀវ​អាច​ធ្វើ​ដំណើរ​គយគន់​ទេសភាព​តាំងពី​ជើង រហូតដល់​កំពូលភ្នំ​ដោយ​គ្រាន់តែ​ឡើង​តាម​កាំជណ្ដើរ​ទាំង៤១២កាំ​ពី​ទិស​ខាងត្បូង។ ភ្ញៀវ​ខ្លះ​ជួប​ការ​លំបាក​ដោយសារតែ​កាំជណ្ដើរ​រាង​ចោទ​បន្តិច ទោះបីជា​យ៉ាងណា​ពួកគាត់​អាច​ដើរ​បណ្ដើរ​ឈប់​គយគន់​សម្រស់​ធម្ម​ជាតិ​ពី​ចង្កេះភ្នំ​ដ៏​គួរ​អោយ​ទាក់​ភ្នែក​ចំឡែក​អារម្មណ។

 
ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ

 

នៅ​លើ​កំពូល​មាន​វត្ត​អារាម​ និង​ទី​សក្ការបូជា​ច្រើន​កន្លែង​ដូចជា​កន្លែង​ព្រះ​គោ​ព្រះ​កែវ​ដែល​ភ្ញៀវ​ភាគច្រើន​ចូល​ច​ទៅ​បន់ស្រន់​សុំ​សេចក្ដី​សុខ។ ក្រៅពីនោះ​មាន​ទី​សក្ការ​លោកតា​ដំបង​ដែក​ និង​រូប​បដិមាករ​ព្រះអង្គ​ចូល​និព្វាន​ជាដើម។ ប៉ុន្តែ​អ្វី​ដែល​ជា​គោលដៅ​សម្រាប់​អ្នកទេសចរ​ជាតិ​ និង​អន្តរជាតិ​នោះ ​គឺ​រចនាបថ​ចម្លាក់​នានា​នៅ​លើ​តួ​ប្រាសាទ​បូរាណ​នៅ​លើ​កំពូលភ្នំ​នេះ​ទៅវិញ។

 
បើ​តាម​សិលាចារឹក​បង្ហា​ញ​ថា ​ប្រាសាទ​ភ្នំ​ជីសូ​មាន​ឈ្មោះថា “សូរ្យ​បពិត” មានន័យថា “ភ្នំ​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី១” ដែល​ព្រះអង្គ​បាន​កសាង​ឡើង​ក្នុង​សតវត្ស​ទី ១១ពោលគឺ​មុន​សម័យ​អង្គរ។តាមរយៈ​ក្បាច់​លម្អ​នានា​គេ​អាច​ដឹង​ថា ​ប្រាសាទ​នេះ​កសាង​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ជាធំ​ព្រោះ​នៅ​លើ​ខ្លោងទ្វារ​សំខាន់​នៃ​ប្រាសាទ​នេះ​មាន​រូបចម្លាក់​ព្រះ​ឥសូរ​រាំ​នៅ​លើ​ហោជាង​ច្រក​ខាងកើត​និង​ខាងលិច។ ប៉ុន្តែ​ក៏​មាន​រូបចម្លាក់​ជាច្រើន​ទាក់ទង​នឹង​រឿងរ៉ាវ​ព្រះនារាយណ៍​ផងដែរ។

 
ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ
 

ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ
 

ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ
 

ចុង​សប្ដាហ៍​នេះ ​ទៅ​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ជី​សូ

 

អត្ថបទៈ ​ជិន វេន
រូបថតៈ ទូរសព្ទដៃ