Djកណ្ដុរ​ ត្រូវ​នារី​ម្នាក់​ខ្វាច​មុខ ចុង​ក្រោយ​ចេញ​ប្រជ្រុយ​២

ស្នាម​ប្រជ្រុយ​ចំនួន២ លើ​ថ្ពាល់​ខាង​ឆ្វេង លោក​ ជុំ ផានិត ហៅ DJ កូន​កណ្ដុរ មិន​មែន​កើត​ឡើង​ពី​​កំណើត​ឡើយ ការ​ពិត​ប្រជ្រុយ​នោះ ដោយ​សារ​​ក្រចកដៃ​របស់​ស្ត្រី​ម្នាក់​ខ្វាច​មុខ​​លោក គ្រា​ដែល​​តារា​មាន​កំណើត​មក​ពី​ស្រុក មេសាង ខេត្ត ព្រៃវែង​រូប​នេះ​មាន​​ជម្លោះ​ជា​មួយ។

 

Djកណ្ដុរ​ ត្រូវ​នារី​ម្នាក់​ខ្វាច​មុខ ចុង​ក្រោយ​ចេញ​ប្រជ្រុយ​២

 

DJ កូន​កណ្ដុរ បាន​​រម្លឹក​​អនុស្សាវរីយ៍​កាល​ពី​កុមារភាព ដែល​នាំ​​ឲ្យ​​ខ្លួន​កើត​មាន​ប្រជ្រុយ​លើ​ផ្ទៃ​មុខ​រហូត​មក​ដល់​បច្ចុប្បន្ន។ នាយ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា កាល​​ទៅ​រៀន​ ខ្លួន​ជា​សិស្ស​ម្នាក់​រៀន​មិន​ពូកែ​ដូច​មិត្តភ័ក្ដិ​ឡើយ ហើយ​តែង​តែ​លួច​ចម្លង​ចម្លើយ​​វិញ្ញាសា​ដែល​គ្រូ​ដាក់​ឲ្យ ពី​សិស្ស​រួម​ថ្នាក់​ដែល​​រៀប​ពូកែ​ជាង​ខ្លួន។

 

ថ្ងៃ​មួយ​លោក​បាន​លួច​ចម្លង​ចម្លើយ​​វិញ្ញាសា​ ពី​មិត្តរួម​ថ្នាក់​ម្នាក់​ជា​នារី អង្គុយ​តុ​ពី​មុខ​ខ្លួន តែ​គេ មិន​ឲ្យ​ចម្លង​ឡើយ ក៏​កើត​ជា​ជម្លោះ។ ខ្លួន​តួច​វៃ​មិន​ឈ្នះ​គេ សិស្ស​ស្រី​ម្នាក់​នោះ បាន​ខ្វាច​មុខ រហែក​ហូរ​ឈាម​រហាម​កើត​ជា​ដំបៅ ក្រោយ​​ពី​ជា​កកើត​ចេញ​ជា​ប្រជ្រុយ​ចំនួន២​លើ​ផ្ទៃ​មុខ​រហូត​មក​ទល់​បច្ចុប្បន្ន។

 

សូម​ស្ដាប់​វីដេអូ​ស្ដី​ពី​ការ​រៀបរាប់​​របស់ DJ កូន​កណ្ដុរ នៃ​ហេតុ​ការ​នោះ…!

 

 

Djកណ្ដុរ​ ត្រូវ​នារី​ម្នាក់​ខ្វាច​មុខ ចុង​ក្រោយ​ចេញ​ប្រជ្រុយ​២

 

Djកណ្ដុរ​ ត្រូវ​នារី​ម្នាក់​ខ្វាច​មុខ ចុង​ក្រោយ​ចេញ​ប្រជ្រុយ​២

 

អត្ថបទ៖ ខុត សីហា