មេក្រុម CagePitch ត្រៀម​ចេញ​ចម្រៀង​ទោល​លើក​ទី១

ក្រុម​តារា​ចម្រៀង​ស្រី​ត្រូវ​ចិត្ត​យុវវ័យ​ CagePitch ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា ​មេក្រុម​របស់​ខ្លួន​​ត្រៀម​​​ចេញ​​ចម្រៀង​ទោល​លើក​​ទី​១​មុន​នឹង​ CagePitch ត្រឡប់​មក​ឆាក​តន្ត្រី​វិញ។

 

មេក្រុម CagePitch ត្រៀម​ចេញ​ចម្រៀង​ទោល​លើក​ទី១

(ក្រុម CagePitch វិសុទ្ធ រូប​កណ្ដាល)

 

​វិសុទ្ធ ដែល​ជា​មេក្រុម​របស់ CagePitch បាន​ឲ្យ​ដឹង​ថា​ ការ​ត្រឡប់​មក​វិញ​ជាមួយ​ចម្រៀង​ទោល​បែប​នេះ​ មិន​មាន​ន័យ​ថា​ខ្លួន និង​ CagePitch មាន​បញ្ហា​អ្វី​នឹង​គ្នា​នោះ​ទេ​ គ្រាន់​តែ​ពេល​នេះ​ សមាជិក​ក្រុម​ទាំង​អស់​មិន​ទាន់​រួច​រាល់​ក្នុង​ការ​ត្រឡប់​មក​វិញ។ ម្ចាស់​បទ​​”ធ្លាប់​ទេ” ដែល​ជា​ចម្រៀង​ក្នុង​សាច់​រឿង​”ផ្កា​ទីង​ម៉ោង​” បាន​បន្ត​ទៀត​ថា​ “ចម្រៀង​ទោល​ទី​១​​របស់​ខ្ញុំ​ហ្នឹង​​មាន​ចំណង​ជើង​ថា​ “I Choose You” ដែល​នឹង​ត្រូវ​ចេញ​នៅ​ក្នុង​គម្រោង Songkites Season of Love” ហើយ​បន្ទាប់​ពី​ខ្ញុំ​រួច​រាល់​ហើយ CagePitch នឹង​ត្រឡប់​មក​ឆាក​តន្ត្រី​វិញ​ជាមួយ​បទ​ថ្មី”៕

 

ទៅ​…!!! ស្ដាប់​ការ​បក​ស្រាយ​​បន្ថែម​ពី​ វិសុទ្ធ៖

 

 

អត្ថបទ៖​ SAMEDY