កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន នឹង​រក​ឃើញ​ម្ចាស់​ជយលាភី​នៅ​យប់​ថ្ងៃ​សុក្រ​នេះ

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​ពីរ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​រក​ឃើញ​ម្ចាស់​ជយលាភី​នៅ​យប់​ថ្ងៃ​សុក្រ នេះ។

 

សប្តាហ៍​នេះ គឺ​ជា​សប្ដាហ៍​ទី​៩ ហើយ​ក៏​ជា​សប្ដាហ៍​ចុង​ក្រោយ​នៃ​កម្មវិធី​មុខរបរ​ខ្ញុំ​រដូវ​កាល​ទី​ពីរ​របស់​ភីអិនអិន​ផង​ដែរ។

 

កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​នៅ​សល់​ចំនួន ៣ រូប​ចុង​ក្រោយ គឺ​បេក្ខជន សែស សុភ័ក្រ្ត បេក្ខជន សា សុវណ្ណឌី និង​បេក្ខនារី កែវ សិរីរត្នន៍ ប្រកួត​លើ​៣​វិញ្ញាសា​ជាប់ៗ​គ្នា ដើម្បី​រក​អ្នក​ដែល​មាន​សមត្ថភាព​ចុង​ក្រោយ​គេ​ដែល​អាច​ឈ្នះ​វិញ្ញាសា​ទាំង​៣​នេះ ដោយ​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ពី​គណៈកម្មការ។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន នឹង​រក​ឃើញ​ម្ចាស់​ជយលាភី​នៅ​យប់​ថ្ងៃ​សុក្រ​នេះ

 

វិញ្ញាសា​ទាំង​៣​នោះ​ មាន (១) ធ្វើការ​ក្នុង​ភោជនីយដ្ឋាន​ដោយ​ធ្វើ​ជា​ចុងភៅ​ម្ហូប​អឺរ៉ុប (២) ធ្វើ​ជា​អ្នក​បម្រើ​សេវាកម្ម​ក្នុង​ហាង​សាច់​អាំង​មួយ​កន្លែង​ដែល​បេក្ខជន​ទាំង​៣​ត្រូវ​អនុវត្ត​ផ្ទាល់​ជាមួយ​អតិថិជន​ពិត (៣) គឺ​ការ​និយាយ​ជា​សាធារណៈ។ ពួកគេ​ទាំង​៣​នាក់​នឹង​និយាយ​ទៅ​កាន់​សិស្ស​ចំនួន​១២០​នាក់​នៅ​សាកល​វិទ្យាល័យ​មួយ​ក្រោម​ប្រធាន​បទ «ហេតុអ្វី​ខ្ញុំ​ជា​បេក្ខជន​ដែល​សក្ដិសម​នឹង​ឈ្នះ​ក្នុង​កម្មវិធី​មុខ​របរ​ខ្ញុំ រដូវ​កាល​ទី​២ និង​ទទួល​បាន​ទឹក​ប្រាក់​២០​លាន​រៀល?»។

 

សប្ដាហ៍​មុន កម្មវិធី​បាន​បាត់បង់​បេក្ខជន ជ័យ មានលាភ ដែល​ជា​បេក្ខជន​ទី​៧​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​កម្មវិធី «មុខ​របរ​ខ្ញុំ» រដូវ​កាល​ទី​ពីរ​នេះ។ ក្នុង​ចំណោម​បេក្ខជន​ទាំង​៣​រូប​នៅ​សល់​ចុង​ក្រោយ គឺ​បេក្ខជន សែស សុភ័ក្រ្ត បេក្ខនារី កែវ សិរីរត្នន៍ និងបេក្ខជន សា សុវណ្ណឌី មនុស្ស​ជា​ច្រើន​គិត​ថា​អ្នក​ដែល​នឹង​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី​មុខ​របរ​ខ្ញុំ​ រដូវ​កាល​ទី​ពីរ និង​ទទួល​បាន​ទឹក​ប្រាក់​២០​លាន​រៀល គឺ​សែស សុភ័ក្រ្ត។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន នឹង​រក​ឃើញ​ម្ចាស់​ជយលាភី​នៅ​យប់​ថ្ងៃ​សុក្រ​នេះ

 

«មុខ​របរ​ខ្ញុំ» រដូវកាល​ទី​ពីរ នឹង​មក​ដល់​ទី​បញ្ចប់​នៅ​យប់​ថ្ងៃ​សុក្រ ទី២ កញ្ញា នេះ​ហើយ។ កម្មវិធី​បាន​ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី​៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើ​ការ​ជា​ក្រុម​ ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូល​រួម​និយាយ​ពី​បទពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​​ប្រឹងបញ្ចេញ​សមត្ថភាព​ការងារ​ប្រកួតប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​​រង្វាន់ ទឹក​ប្រាក់​ចំនួន២០​លាន​រៀល។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​ពីរ សូម​ចូល​ផេក​ហ្វេសប៊ុក ​www.facebook.com/PNNMyPlace ៕

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន នឹង​រក​ឃើញ​ម្ចាស់​ជយលាភី​នៅ​យប់​ថ្ងៃ​សុក្រ​នេះ

 

អត្ថបទ៖ ពាណិជ្ជកម្ម