ឈិន ឡុង​នឹង​ទទួល​ពាន​រង្វាន់ “សមិទ្ធផល​មួយ​ជីវិត” នៅ Oscar ឆ្នាំ​នេះ

កំពូល​តារា​សម្ដែង​ក្បាច់គុន​ចិន Jackie Chan នឹង​ត្រូវ​បាន​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Academy ជូន​ពាន “សមិទ្ធផល​មួយ​ជីវិត” ដោយ​ការ​លះបង់​អស់​ពី​ខ្លួន​ដើម្បី​វិស័យ​ភាពយន្ត។

 

 ឈិន ឡុង​នឹង​ទទួល​ពាន​រង្វាន់ “សមិទ្ធផល​មួយ​ជីវិត” នៅ Oscar ឆ្នាំ​នេះ

 

បើ​ទោះ​បី​ជា​ត្រូវ​ធ្លាក់​ចំណាត់​ថ្នាក់​មួយ​លេខ​បើ​ធៀប​នឹង​ឆ្នាំ​មុន ក្នុងបញ្ជី​តារា​សម្ដែង​ប្រុស​ដែល​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​គេ​ក៏​ដោយ តែ​នៅ​ពេល​នេះ តារា​សម្ដែង​លំដាប់ A របស់​ចិន Jackie Chan នឹង​ទទួល​បាន​ពាន​រង្វាន់​ដ៏​ធំ​មួយ​ដែល​គ្រប់​សិល្បករ​នៅ​ក្នុង​វិស័យ​ភាពយន្ត​ទាំង​តែង​ប្រាថ្នា​ចង់​បាន។ តាម​នោះ​ដែរ តួ​រឿង “ឈិន ឡុង​ទម្លុះ​ភព” នឹង​ត្រូវ​បាន​គេ​ប្រគល់​ពាន​រង្វាន់ “សមិទ្ធផល​មួយ​ជីវិត” នៅ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត​ដ៏​ធំ Oscar ដែល​នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

 

ឈិន ឡុង​នឹង​ទទួល​ពាន​រង្វាន់ “សមិទ្ធផល​មួយ​ជីវិត” នៅ Oscar ឆ្នាំ​នេះ

 

សិល្បករ​រៀម​ច្បង​វ័យ​៦២​ឆ្នាំ​រូប​នេះ បាន​ទទួល​ពាន​រង្វាន់​ខាង​លើ​ដោយ​សារ​ការ​លះបង់​ដើម្បី​សិល្បៈ​ដោយ​មិន​គិត​ពី​អាយុ​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​រឿង​ជា​ច្រើន។ ស្នាដៃ​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ឈិន ឡុង​នៅ​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​មាន​ដូច​ជា “Kungfu Panda” “The Karate Kid” និង “Rush Hour” ជា​ដើម។ ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​សប្ដាហ៍​មុន Jackie Chan បាន​ជាប់​លេខ​២​ក្នុង​តារាង​តារា​សម្ដែង​ដែល​រក​លុយ​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១៦ ដោយ​តារា​កើត​ឆ្នាំ​១៩៥៤​រក​បាន ៦១​លាន​ដុល្លារ៕

 

ចុចអាន៖ឈិន ឡុង រិះគន់​រឿង​ក្បាច់​គុន​​ចាស់​ៗ​របស់​ខ្លួន​ថា​ភ្លាវ​និង​គ្មាន​ន័យ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ផ្ដល់​សិទ្ធ​ដោយ៖reuters