ក្រុម​កម្ពុជា​​នឹង​ត្រឡប់​ពី​ ហុង​កុង ​​ដល់​ភ្នំពេញ​ម៉ោង​ ៥​ល្ងាច​នេះ

​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​មក​ដល់​​ទឹក​ដី​កំណើត​វិញ​ នា​វេលា​ម៉ោង៥:០០​នាទី​ល្ងាច​នេះ បន្ទាប់​​បញ្ចប់​​ភារកិច្ច​ប្រកួត​​មិត្ត​ភាព​អន្តរជាតិ​ចាញ់​​ ហុងកុង ២-៤ នៅ​ទឹក​ដី​ ហុងកុង កាល​ពី​យប់​មិញ​នេះ។​ នេះ​បើ​តាម​លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ប្រាប់​ឲ្យ​ដឹង។

 

ក្រុម​កម្ពុជា​​នឹង​ត្រឡប់​ពី​ ហុង​កុង ​​ដល់​ភ្នំពេញ​ម៉ោង​ ៥​ល្ងាច​នេះសកម្មភាព​ ហ្វឹកហាត់​ នៅ​ហុង​កុង

 

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​បំពេញ​ភារកិច្ច​ទទួល ហុង​កុង វិញ​ម្ដង​នា​ថ្ងៃ​ទី៦ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​​មុន​ជំនួប​នេះ​ចាប់​ផ្ដើម​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ទៅ​ហ្វឹកហាត់​​បច្ចេកទេស​បន្ថែម​នៅ​ទឹក​ដី​សិង្ហបុរី​ចំនួន១០​ថ្ងៃ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​