ចិន​ដំឡើង​ថ្លៃ​ជាង​១ពាន់​លាន​ផោន​ ដើម្បី​ទិញ​ក្លឹប​ Liverpool

ក្រុម​ហ៊ុន​សាជីវកម្ម​មក​ពី​ប្រទេស​ចិន​បាន​ដំឡើង​ថ្លៃ​ជាង​១ពាន់​លាន​ផោន ដើម្បី​បន្ត​តាម​ទិញ​ក្លឹប​ Liverpool បន្ទាប់​ពី​សំណើ​ពី​មុន​ចំនួន​ ៧៥០​លាន​ផោន​ត្រូវ​បាន​ច្រាន​ចោល​។

 

ចិន​ដំឡើង​ថ្លៃ​ជាង​១ពាន់​លាន​ផោន​ ដើម្បី​ទិញ​ក្លឹប​ Liverpool

 

ការ​ពង្រីក​កីឡដ្ឋាន​​មាន​ចំណុះ​ជាង​៥៤,០០០នាក់​​ដែល​ទើប​រួចរាល់​ជា​ស្ថាពរ​កាល​ពី​ពេល​ថ្មីៗ​ គឺ​ជា​មូលហេតុ​នាំ​ឲ្យ​ក្រុម​ហ៊ុន​យក្ស​របស់​ចិន​ឈ្មោះ​ថា Everbright ដំឡើង​ថ្លៃ​តាម​ទិញ​ Liverpool។

 

យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​ក្រុម​ហ៊ុន​អាមេរិក Fenway Sports Group (FSG)​ ដែល​កំពុង​កាន់​កាប់​ក្លឹប​​បាន​ប្រកាន់​ជំហរ​ថា​ Liverpool មិន​មែន​សម្រាប់​លក់​ទេ តែ​លោក​បើក​ផ្លូវ​ឲ្យ​អ្នក​វិនិយោគ​ អាច​ទិញ​ហ៊ុន​ក្នុង​ចំណែក​តិច​ជាង​បាន។

 

មួយ​រយៈ​ចុងក្រោយ​ ​ក្រុម​អ្នក​វិនិយោគ​មកពី​​ចិន​ហាក់​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ទិញ​ក្លឹប​បាល់ទាត់​នៅអឺរ៉ុប​ ដោយ​បាន​កំពុង​កាន់​កាប់​ក្លឹប​មួយ​ចំនួន​ដូចជា AC Milan, West Bromwich Albion និង Auxerre ហើយ​ពួកគេ​ក៏​មាន​ចំណែក​ហ៊ុន​ក្នុង​ក្លឹប Manchester City និង Atletico Madrid ផង​ដែរ​៕

 

ចិន​ដំឡើង​ថ្លៃ​ជាង​១ពាន់​លាន​ផោន​ ដើម្បី​ទិញ​ក្លឹប​ Liverpool

 

ប្រែ​សម្រួល៖​វីរ៉ុត
ប្រភព៖ Channelnewsasia