អាហារូបករណ៍​មួយ​សប្តាហ៍​ សិក្សា​មូល​ដ្ឋាន​គ្រឹះ​បង្កើត​រ៉ូប៉ូត​សម្រាប់​សិស្ស​វិទ្យាល័យ

ផ្នែក​ស្រាវជ្រាវ​​នៃ​សាកលវិទ្យាល័យ​ន័រតុន ​បាន​ផ្ដល់​ជូន​អាហារូបករណ៍​មួយ​សប្តាហ៍លើ​មូល​ដ្ឋាន​គ្រឹះ​ជំនាញ​អគ្គីសនី និង​អេឡិចត្រូនិច ជាពិសេស​ប្រព័ន្ធ​បញ្ជា​បង្កើត​រ៉ូប៉ូត សម្រាប់សិស្ស​វិទ្យាល័យ។

 

អាហារូបករណ៍​មួយ​សប្តាហ៍​ សិក្សា​មូល​ដ្ឋាន​គ្រឹះ​បង្កើត​រ៉ូប៉ូត​សម្រាប់​សិស្ស​វិទ្យាល័យ

 

លោក ឈូ ក្រែង ​ជា​អ្នក​សម្របសម្រួល​ក្នុង​​ស្រាវជ្រាវ​ផ្នែក​ស្រាវជ្រាវ​​នៃ​សាកលវិទ្យាល័យ​ន័រតុន​បាន​ប្រាប់​ឱ្យ​ដឹង គោល​បំណង​នៃ​វគ្គ​សិក្សា​ខ្លី ឬ​អាហារូបករណ៍​មួយ​សប្តាហ៍នេះ​ គឺ​សម្រាប់​តែ​សិស្ស​វិទ្យាល័យ ឬសិស្ស​ទើប​បញ្ចប់​ការ​ប្រលង​បាក់ឌុប​ថ្មីៗ​នេះ​ប៉ុណ្ណោះ ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ​អគ្គីសនី និង​អេឡិចត្រូនិច និង​ដើម្បី​ស្វែង​យល់​ពី​អនាគត​នៃ​ជំនាញ​នេះ។

 

លក្ខខ័ណ្ឌ​នៃ​អាហារូបករណ៍៖

– សម្រាប់​តែ​សិស្ស​វិទ្យាល័យ ឬ​ទើប​បញ្ចប់​ការ​ប្រលង​បាក់ឌុប

– មាន​ចំណាប់​អារម្មណ៍​លើ​ជំនាញ​អគ្គីសនី និង​អេឡិចត្រូនិច

– ត្រូវ​មាន​ការអនុញ្ញាតិ​ពី​អាណាព្យាបាល

– បំពេញ​ទម្រង់​បែប​បទសុំ​ចូល​រៀន​និងស្គេន​ទម្រង់​បែប​បទ​ដែល​បំពេញ​រួច​មក​កាន់ link នេះ

 

អត្ថប្រយោជន៍​នៃ​អាហារូបករណ៍៖

–ស្វែងយល់​ពី​ជំនាញ​​អគ្គីសនី និង​អេឡិចត្រូនិច

–សាកលវិទ្យាល័យ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្នាក់​នៅ

– ចំណាយ​ប្រចាំ​ថ្ងៃ

– អាហារ ៣ពេល​ក្នុង​មួយ​ថ្ងៃ

– និង​ឯកសារ​ពេល​សិក្សា​វគ្គ​ខ្លី​នេះ។

 

ព័ត៌មាន​បន្ថែម​សូម​ទំនាក់​ទំនង៖ 010​ 719776

 

 

អត្ថបទ៖ រក្សា