Google​ ​ផ្អាក​ផលិត​កំពូល​ស្មាតហ្វូន​ អាច​ដោះ​ដូរ​កាមេរ៉ា​ និង​​គ្រឿង​បន្លាស់

Google​ ​ប្រកាស​ផ្អាក​ ​Project Ara​ ​ដែល​ជា​គម្រោង​កំពូល​ស្មាតហ្វូន​ ​អាច​ធ្វើ​ការ​ដោះ​ដូរ​កាមេរ៉ា​ ​អង្គ​ផ្ទុក​ទិន្នន័យ​ ​និង​គ្រឿង​បន្លាស់​នានា​យ៉ាង​ងាយ​ស្រួល។

 

Google​ ​ផ្អាក​ផលិត​កំពូល​ស្មាតហ្វូន​ អាច​ដោះ​ដូរ​កាមេរ៉ា​ និង​​គ្រឿង​បន្លាស់

 

ការ​ផ្អាក​នេះ​ ​Google​ ​នឹង​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​ដៃគូ​ដើម្បី​ស្រាវជ្រាវ​ ​និង​ផលិត​បន្ត​ ​ខណៈ​ដែល​ស្មាតហ្វូន​ក្នុង​គម្រោង​នេះ​អាច​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នៅ​ឆ្នាំ​ ​២០១៧។ ជាមួយការផ្ទេរកាងារឲ្យដៃគូសហការនេះ ព្រោះ​ Google កំពុងសម្រុកផលិតស្មាតហ្វូនផ្ទាល់របស់ខ្លួនប្រភេទ NEXUS ដែលនឹងបង្ហាញខ្លួនក្នុង​ពេលដ៏ខ្លីខាងមុខ។

 

Project Ara​ ​ជា​គម្រោង​ស្មាតហ្វូន​ដ៏​អស្ចារ្យ​ដែល​បង្កើត​ដំបូង​ដោយ​ ​Google​ ​និង​សហការ​ជា​មួយ​ក្រុម​ស្រាវជ្រាវ​ ​Motorola​ ​កាល​ពី​ ​៣​ ​ឆ្នាំ​មុន​ ​ហើយ​ក្រោយ​មក​ក៏​លក់​បច្ចេកវិទ្យា​មួយ​ចំនួន​នៃ​គម្រោង​នេះ​ឲ្យ​ទៅ​ ​Lenovo​ ​ក្នុង​កញ្ចប់​ថវិកា​ប្រមាណ​ ​២,៩ប៊ីលានដុល្លារ៕

 

Google​ ​ផ្អាក​ផលិត​កំពូល​ស្មាតហ្វូន​ អាច​ដោះ​ដូរ​កាមេរ៉ា​ និង​​គ្រឿង​បន្លាស់

 

Google​ ​ផ្អាក​ផលិត​កំពូល​ស្មាតហ្វូន​ អាច​ដោះ​ដូរ​កាមេរ៉ា​ និង​​គ្រឿង​បន្លាស់

 

 

អាន​បន្ត​ ​៖​ អាហារូបករណ៍​មួយ​សប្តាហ៍​ សិក្សា​មូល​ដ្ឋាន​គ្រឹះ​បង្កើត​រ៉ូប៉ូត​សម្រាប់​សិស្ស​វិទ្យាល័យ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​verge