SharePong ​កម្មវិធីថ្មីជួយអ្នកដែលចូលចិត្ត​Shareក្នុង​បណ្តាញសង្គម​អាចរកចំណូលបាន

SharePong​ គឺ​ជា​បណ្តាញ​ថ្មី​មួយ​ ប្រើ​សម្រាប់​ការ​ចែក​ចាយ​អត្តបទ​ ឬ​ព័ត៌មាន​ថ្មី​ ទៅ​កាន់​អ្នក​ប្រើប្រា​ស់​បណ្តាញ​សង្គម។ ​ថ្ងៃ​នេះ ​SharePong​ ត្រូវ​បាន​ប្រកាស​​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​ហើយនៅប្រទេសកម្ពុជា​​ និង បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ជួយ​ដល់​អ្នក​ចូលចិត្ត​ចែក​ចាយ​ព័ត៌មាន​ ឬ​ការ​កំសាន្ត​ផ្សេង​ៗ ​នូវឱកាស​​រក​ចំណូល​បាន​ពី​ការ​ចែក​ចាយ​របស់​ខ្លួន​។

 

ប្រើប្រាស់​បណ្តាញ​ថ្មី​នេះ ​យុវវ័យ​កម្ពុជា ​និង​អ្នក​ដែល​ពូកែ​ខាង​ការប្រើប្រាស់បណ្តាញ​សង្គម​អាច​រក​ប្រាក់​ចំណូល​បាន​មួយ​ផ្នែកទៀ​ត​ ។  ហើយ​រាល់​ការ​​ចែក​ចាយ​ព័ត៌មាន​ពី​ក្រុម​ហ៊ុន​ណា​មួយ​នោះ ​ពួក​គេ​ក៏​បាន​ជួយ​ឲ្យ​ម៉ាក​យីហោ​របស់​ក្រុមហ៊ុន​ទាំង​នោះ ឲ្យ​ទទួល​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន​ឡើងៗ​ ជាមួយ​នឹង​ព័ត៌មាន​ផ្តាច់​មុខ​ និង​ត្រឹមត្រូវ​បំផុត​ តាម​រយៈ​បណ្តាញ​ SharePong។​

 

SharePong ​កម្មវិធីថ្មីជួយអ្នកដែលចូលចិត្ត​Shareក្នុង​បណ្តាញសង្គម​អាចរកចំណូលបាន

 

«ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ គឺ​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ​ដែល​នាំ​ឲ្យ​ចំនួន​​បណ្តាញ​រក​ប្រាក់​ចំណូល​តាម​​អ៊ីនធើណិត និង​បណ្តាញ​ចែក​ចាយដូចជា ​SharePong នេះ បានលេចរូបរាងឡើង ដើម្បីជួយប្រជាជន​ខ្មែរជា​ពិសេស​យុវវ័យ​ឲ្យ​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាមួយ​គ្នា។» នេះ​បើ​តាម​សំដី​របស់​លោក ​Andrew Tan​ សហស្ថាបនិក​របស់​ SharePong។​

 
តាម​រយៈ​គេហទំព័រផ្លូវការរបស់​ ​SharePong ​សមាជិក​បណ្តាញនេះ​នឹង​បាន​ទទួល​រង្វាន់​ជា​សាច់​ប្រាក់ ​បូក​ជាមួយ​ចំនួន​ពិន្ទុ​​ពី​ការ​ចែក​រំលែក​នូវ​អត្តបទ​ ដែល​ជួយ​ផ្សព្វផ្សាយ​ម៉ាក​តាម​អនឡាញ​។ ​ព័ត៌មាន​ដែល​សុក្រិត​ត្រឹមត្រូវ​ ដែល​ចេញ​ពី​បណ្តាញ SharePong ​នឹង​ផ្តល់​ឲ្យ​សមាជិក​ទាំង​អស់​​ នូវ​ឱកាស​រក​ប្រាក់​ចំណូល​រហូត​ដល់​ ៥០​ដុល្លារ​ ក្នុង​១​សប្តាហ៍​ រួមជាមួយរង្វាន់​ជាច្រើនផ្សេងទៀត។​

 

លោក Tan បានបញ្ជាក់​ថា  « អ្ន​កចែក​រំលែក (Sharers)​​ អាច​រក​ប្រាក់​បាន​ពី​បណ្តាញ​នេះ ​គឺ​នៅ​ពេល​មាន​មិត្តភក្តិ​របស់​ពួក​គេ ​បាន​ចុច​លើ​តំណ​ភ្ជាប់​ (Links)​ ហើយ​ក៏​បាន​ជួយ​ផ្សព្វផ្សាយ​ដល់​ម៉ាក ​ដែល​យើង​អាច​ឃើញ​ការ​រីក​ចម្រើន​នេះ ​តាម​រយៈ​យុទ្ធសាស្រ្ត​តាម​អនឡាញ​របស់​យើង​នឹង​ភ្នែក​តែ​ម្តង ​»

 

តាម​រយៈភាព​ជាដៃគូ​ ជាមួយ​ធនាគារ ​និង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ សមាជិក​ SharePong អាច​ដក​ប្រាក់​បាន​ តាម​​រយៈ​​ការ​ផ្ទេរ​ប្រាក់​ចេញ​ពី​ធនាគារ​ ​ដែលធានាសុវត្តិភាពបំផុត​។ ជាមួយ​នឹង​ប្រាក់​ចំណូល​បន្ថែម​ ដែល​ចេញ​ពី​ SharePong យុវវ័យ​កម្ពុជា​ដទៃទៀ​ត ក៏​អាច​ចាប់​ផ្តើម​កសាង​ក្តី​សុបិន្ត ​ដូចជា​ផ្គត់ផ្គង​ការ​សិក្សា​របស់​ពួក​គេ ​ឬ​ដើម្បី​ចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្លួន​បាន​ទៅ​ថ្ងៃខាង​មុខ។

 

​លោក Tan ​បាន​បន្ថែម​ទៀត​ថា៖ «ក្មេង​ជំនាន់​ក្រោយ​ ទំនង​ជា​ជឿ​ទុកចិត្ត​មិត្ត​ភក្តិ​ ជាង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ ។ ដូច្នេះ​SharePong បាន​ផ្សារ​ភ្ជាប់​គម្លាត​រវាង​ម៉ាកផលិតផល​ ​និង​អ្នក​ប្រើប្រាស់​អនឡាញ ​នូវ​ព័ត៌មា​នជាក់់​ច្បាស់​ ដែល​គួរ​ឲ្យ​​រំភើប ​ សប្បាយ  ​និង​សំខាន់​​បំផុត​​នោះ​​​គឺ​​ជា​​ព័ត៌មាន ដែល​​ចាំបាច់​សម្រាប់​មនុស្ស​​ ឲ្យកាន់តែជិតស្និទនឹងគ្នា​។ »

 

លោកបន្ថែមថា « ​យើង​ចាត់​ទុក​ខ្លួន​យើង​ជា​អ្នក​បង្កើត​លទ្ធភាព​ តាម​រយៈ​ការ​បង្កើន​ល្បឿន​កំណើន​ប្រាក់​ចំណូល​ ដើម្បី​បង្កើន​ឱកាស​អាជីវកម្មនេះ។ យើង​សង្ឃឹម​ថា ​SharePong​ នឹង​ក្លាយ​ជា​វេទិកា​សំខាន់​មួយ ​ជួយលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​បង្កើត​គំនិត​អភិឌ្ឍន៍​ថ្មី​ៗ ​ក្នុង​ប្រទេស​កម្ពុជា។»​
សូម​ចូល​ទៅ​​កាន់​គេហទំព័​រ ​www.share-pong.com ដើម្បី​​ក្លាយ​​​​​ជា​​សមាជិក​​បណ្តាញSharePong ។​
បណ្តាញសង្គមហ្វេសប៊ុក៖ SharePong