ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»

6 Videos


ថ្មីៗនេះតារាចម្រៀងពូកែក្រម៉ិចក្រម៉ើម ទូច ស្រីលក្ខណ៍ ត្រៀមថតរឿងបែបកំប្លែង ដែលមាន ចំនងជើងថា«អ្នកក្លាហានចង់បានលុយ» ។ គ្រាន់តែលឺថា ទូច ស្រីលក្ខណ៍ ត្រៀមថតរឿងថ្មី អ្នកគាំទ្ររបស់នាង ជាច្រើន បានបង្ហាញនូវអារម្មណ៍សប្បាយចិត្តនិងគាំទ្រជាខ្លាំង ។

ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»

ក្រោយពីកូនប្រុសធំរឹងដៃជើង ដែលពេលនេះមានអាយុប្រមាណជាង ២ ឆ្នាំ ទូច ស្រីលក្ខណ៍ ហាក់ មានពេលវេលាច្រើនក្នុងការងារសិល្បៈ ។ ថ្មីៗនេះ គេតែងតែឃើញតារាចម្រៀង ពូកែក្រម៉ិចក្រម៉ើមរូបនេះ បង្ហាញសកម្មភាពជាច្រើន នៅតាមស្ថានីយទូរទស្សន៍នានា ។ ពេលនេះដែរនាងកំពុងថតរឿងបែបកំប្លែងដែលមានចំនងជើងថា «អ្នកក្លាហានចង់បានលុយ» ដែលមានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើនដួង ។ ក្នុងនោះនាងសម្តែងជាតួឯកស្រី ។

ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»

នេះជាលើក ទីពីរហើយ ដែល ទូច ស្រីលក្ខណ៍ បានហក់ចូលក្នុងការសម្តែង រឿង ក្រោយពីនាងមានស្វាមីនិងកូនដែលរឿងទីមួយគឺរឿង« អាកុកអាច្រវ៉ា» ។ ទូច ស្រីលក្ខណ៍ រំពឹងថា ខ្សែភាពយន្តថ្មីរបស់ នាងនិងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន ។

ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»

ទូច ស្រីលក្ខណ៍ បានហក់ចូលក្នុងសិល្បៈ ដោយសារនាងមានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់ ស្វាមីនិងឪពុកម្តាយក្មេក។តែយ៉ាងណាមិនមែនជាការប្រឹងប្រែងដើម្បីរកប្រាក់ចំណូលដូចមុនឡើយ ។ ព្រោះពេលនេះ នាងមានជីវភាពធូរធារជាងមុនច្រើន ៕ ចេនី

ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»ទូច ស្រីលក្ខណ៍ ថតរឿងថ្មី «អ្នកក្លាហានចង់បានលុយ»