រៀបការ​​មិត្ត​ស្រី​ទាំង​ក្ដុកក្ដួល​ ក្រោយ​ដឹង​ថា​នាង​​​​រស់​​បាន​មួយ​ខែ​ទៀត​​

​​អាពាហ៍ពិពាហ៍​គូស្នេហ៍​​​​​ថ្មីថ្មោង​​មួយ​​​​​គូ​​ បាន​ធ្វើ​​ឲ្យ​​គ្រប់​គ្នា​ចាត់​ទុក​ជា​អាពាហ៍ពិពាហ៍​​គួរ​ឲ្យ​ក្ដុកក្ដួល​រំជួល​ចិត្ត និង​កម្រជួប​ប្រទះ​​​​​បំផុត ​​ព្រោះ​ភាគី​កូន​កំលោះ​កូន​ក្រមុំ​​​ដឹង​ថា​​ពួក​គេ​នឹង​បែក​គ្នា​​ឆាប់​ៗ​​ក្រោយ​ចប់ពិធី​​​​។

 

រៀបការ​​មិត្ត​ស្រី​ទាំង​ក្ដុកក្ដួល​ ក្រោយ​ដឹង​ថា​នាង​​​​រស់​​បាន​មួយ​ខែ​ទៀត​​

 

 

​​បុរស​ជា​គូសង្សារ​​​ បាន​​​រៀប​ចំ​ពិធី​​​អាពាហ៍ពិពាហ៍​​ឲ្យ​សប្បាយ​រីករាយ​បំផុត​ជូន​មិត្ត​ស្រី មុន​ពេល​​​ជំងឺ​​មហារីក​​ឆក់​យក​ជីវិត​របស់​នាង​នា​ពេល​ឆាប់​ៗ​ខាង​មុខ។

 

ពិធី​នេះ​​ធ្វើ​ឡើង​​នៅ​​ទីក្រុង​ Changchun ​ខេត្ត​ជីលីន​ ភាគ​​​ឦសាន ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​​ ៥​សីហា ​ឆ្នាំ​ ២០១៦​​​។ អ្នក​រៀប​ចំ​ពិធី​សង្ឃឹម​ថា ​​​នឹង​ធ្វើ​​ឲ្យ​កូន​ក្រមុំ​ និង​​ភ្ញៀវ​ចូល​រួម​​​ទទួល​​ភាព​រំភើប​​រីករាយ​ តែ​​អ្វី​ៗ​មិន​ដូច​​​​ការ​រំពឹង​ទុកឡើយ​​ ផ្ទុយ​មក​​វិញ​​​​​ភ្ញៀវ​​ស្ទើរ​ទាំង​អស់​​​​​រួម​ទាំង​កូន​កំលោះ​ និង​​កូន​ក្រមុំ​​​​​ផង បាន​​សម្រក់​ទឹក​ភ្នែក​​ជោក​ថ្ពាល់ ព្រោះ​ដឹង​ថា​​​កូន​ក្រមុំ​​នឹង​ស្លាប់​​នា​ពេល​ឆាប់​ៗ​ខាង​មុខ។

 

​​កូន​ក្រមុំ​​មាន​​ឈ្មោះ​​​ Yi អាយុ ២៣​ឆ្នាំ​ កំពុង​មាន​​ជំងឺ​​មហារីក​​ថ្លើម​​ប្រចាំ​កាយ។ នៅ​ពេល​គ្រូពេទ្យ​​ពិនិត្យ​​រោគ​​ រក​ឃើញ​ថា​នាង​​មាន​ជំងឺ​មហារីក​ធ្ងន់ធ្ងរ​​ដំណាក់កាល​ទី​៤ ​ជីវិត​កញ្ញា Yi ចាប់ផ្ដើម​​ធ្លាក់​ដុនដាប​​ទៅ​ៗ។

 

អ្វី​ដែល​​​​​ផ្ដល់​ក្ដី​សង្ឃឹម​​​​​ឲ្យ​នាង​ ​គឺ​​មាន​តែ​មិត្ត​ប្រុស​​​​​នាង​ប៉ុណ្ណោះ។ លោក​ Tao មិនដែល​គិត​ថា​​ខ្លួន​នឹង​​ចាក​ចេញ​ពី​នាង​ឡើយ ហើយ​គាត់​តែង​តែ​​​​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត ​ផ្ដល់​ក្ដី​សង្ឃឹម​​ឲ្យ​នាង​រហូត។ អ្វី​ដែល Tao ប្រាថ្នា​ចង់​បាន​​​គឺ​​យក​ Yi ធ្វើ​ជា​​ភរិយា​អស់​មួយ​ជីវិត។​ ក្រោយ​រៀប​ការ​​មិន​ទាន់​បាន​​មួយ​ខែ​ផង Yi ​បាន​លា​ចាកលោក​​​ទាំង​ស្ងៀមស្ងាត់​​​ទាំង​នៅ​​លើ​ដៃ​​​​​ស្វាមី​​នា​ថ្ងៃ​ទី ​៣០​សីហា​ ២០១៦​ នេះ​ទៅ​ហើយ​៕

 

រៀបការ​​មិត្ត​ស្រី​ទាំង​ក្ដុកក្ដួល​ ក្រោយ​ដឹង​ថា​នាង​​​​រស់​​បាន​មួយ​ខែ​ទៀត​​

 

រៀបការ​​មិត្ត​ស្រី​ទាំង​ក្ដុកក្ដួល​ ក្រោយ​ដឹង​ថា​នាង​​​​រស់​​បាន​មួយ​ខែ​ទៀត​​

 

 

ចុចអាន៖ មង្គល​ការ​ជាង​៣ម៉ឺន​ដុល្លារ ក្លាយ​ជា​ពិធី​សប្បុរសធម៌​ចែក​អាហារ​ជន​ក្រីក្រ ក្រោយ​​កូន​កម្លោះ​ឈឺ​

ចុចអាន៖ អាពាហ៍ពិពាហ៍មួយ​នេះ កូន​ក្រមុំ​មាន​វ័យ​ត្រឹម ១៣​ឆ្នាំ​ប៉ុណ្ណោះ

ចុចអាន៖ កូន​ក្រមុំ​ដើរ​ចោល​រោងការ ដោយសារ​កូន​កំលោះ​​ដោះ​ស្រាយ​គណិតវិទ្យា​មិន​ចេញ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily ​