កំពូល​តារា​ភាពយន្ត​ថៃ លោក James Jirayu ដឹក​ដៃ Bella មក​ជួប​ប្រិយមិត្ត​របស់​ខ្លួន​នៅ​កម្ពុជា នា​ខែ​តុលា​នេះ

តារា​ប្រុស​លំដាប់​ជួរ​មុខ​របស់​ថៃ លោក James Jirayu នឹង​ដឹកដៃ​កញ្ញា Bella ធ្វើ​ដំណើរ​ពិសេស​មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ជួប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន​ជាច្រើន​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី៩ តុលា ខាង​មុខ​នេះ។

 

ដំណើរ​មក​ដល់​ទឹក​ដី​ដ៏​ស្រស់​បំព្រង​របស់​កម្ពុជា​លើក​នេះ​ តារា​ភាពយន្ត​ដ៏​ល្បី​ទាំង​ពីរ​ដួង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​របស់​ថៃ TV3 នឹង​ទទួល​ពិធី​ស្វាគមន៍ ក៏​ដូចជា​ចូលរួម​ក្នុង​ជំនួប​ពិសេស​មួយ​មាន​ឈ្មោះ​ថា «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» នៅ​ឯ​ផ្សារ​ទំនើប​អ៊ីអន។

 

កំពូល​តារា​ភាពយន្ត​ថៃ លោក James Jirayu ដឹក​ដៃ Bella មក​ជួប​ប្រិយមិត្ត​របស់​ខ្លួន​នៅ​កម្ពុជា នា​ខែ​តុលា​នេះ

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បាន​បញ្ជាក់​ថា៖ “ភីអិនអិន ​ទទួល​បាន​សំណូម​ពរ​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​ភាពយន្ត​ភាគ​ថៃ​របស់​ភីអិនអិន ស្នើ​សុំ​ឲ្យ​អញ្ជើញ​លោក James ជា​ដៃ​គូ​ជាមួយ​កញ្ញា Bella ទើប​ក្រុម​យើង​សម្រេច​ចិត្ត​អញ្ជើញ​ពួក​គាត់​រួម​គ្នា។ ម្យ៉ាង​ទៀត ពួកគាត់​ទាំង​ពីរ​ក៏​ជា​ដៃគូ​សម្តែង​សក្ដិសម​បំផុត​ប្រចាំ​ឆ្នាំ​២០១៦ នេះ​ផង​ដែរ”។

 

លោក James Jirayu និងកញ្ញា Bella បាន​ចាប់​ដៃ​គូ​សម្តែង​ជាមួយ​គ្នា​ក្នុង​រឿង​ភាគ​ដ៏​ល្បី​បំផុត​របស់​ថៃ​ចំនួន​ពីរ​ គឺ​រឿង សុភាព​បុរស​ទាំង៥ ឬ Suparburoot Jutathep Series និង​រឿង ភរិយា​បណ្តូល​ចិត្ត ឬ Beloved Loyal Wife។ ឆាប់ៗ​ខាង​មុខ​នេះ ភីអិនអិន ក៏​នឹង​ចាក់​ផ្សាយ​ជូន​ទូរ​ទស្សនិកជន​បាន​តាម​ដាន​ទស្សនា​រឿង​ទាំង​ពីរ​នេះ​ផង​ដែរ។

 

កំពូល​តារា​ភាពយន្ត​ថៃ លោក James Jirayu ដឹក​ដៃ Bella មក​ជួប​ប្រិយមិត្ត​របស់​ខ្លួន​នៅ​កម្ពុជា នា​ខែ​តុលា​នេះ

 

James មាន​ឈ្មោះ​ពិត Jirayu Tangsrisuk គឺ​ជា​តារា​សម្តែង អ្នក​ចម្រៀង និង​ជា​អ្នក​បង្ហាញ​ម៉ូដ។ ឆ្នាំ​២០១១ James ឈ្នះ​ការ​ប្រកួត​របស់​ផលិតផល​គ្រឿង​សម្អាង Mistine ហើយ​ក៏​បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ។ ២០១៣ គឺ​ជា​ឆ្នំា​ដែល James ចាប់​ផ្តើម​ប្រឡូក​សម្តែង​ជា​លើក​ដំបូង​ក្នុង​រឿង​ភាគ​ដ៏​ល្បី​បំផុត​របស់​ថៃ «Suparburoot Jutathep» ដោយ​ចាប់​ដៃ​គូ​ជាមួយ​តួ​ឯក​ស្រី កញ្ញា Bella Ranee។ ឆ្នាំ​ដដែល James និង Bella ទទួល​បាន​ពាន​រង្វាន់​ជា Fantasy Couple of the Year ពី Kerd Awards បន្ទាប់ពី​ពួក​គេ​បាន​សម្តែង​រួម​គ្នា​នៅ​ក្នុង​រឿង​មួយ​នេះ។ ឆ្នាំ​២០១៥ James ចាប់​ដៃគូ​ជាមួយ​យ៉ាយ៉ា សម្តែង​ក្នុង​រឿង Neung Nai Suang ឬ ចិត្ត​ស្អប់​បង្កប់​ស្នេហ៍ ដែល​ភីអិនអិន​បាន​ចាក់​ផ្សាយ​រឿង​នេះ​រួច​មក​ហើយ​នា​ពេល​កន្លង​មក។

 

សម្រាប់​ឆ្នាំ​២០១៦ នេះ​វិញ តារា​ប្រុស​វ័យ​២៣​ឆ្នាំ James Jirayu និង​តារា​ស្រី​វ័យ​២៦​ឆ្នាំ Bella​ Ranee បាន​សម្តែង​រួម​គ្នា​ម្តង​ទៀត​ក្នុង​រឿង ភរិយា​បណ្តូល​ចិត្ត ដែល​ភីអិនអិន​បាន​សិទ្ធិ​ផ្តាច់​មុខ​ចាក់​ផ្សាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

ភីអិនអិន ជា​ស្ថានីយ​ទូរទស្សន៍ថ្មី​ និង​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ចុះ​កិច្ច​សន្យា​ផ្ដាច់​មុខ​មួយ​កាល​ពី​ខែ ឧសភា ឆ្នាំ​២០១៥ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ភាគ​ល្បីៗ និង​ថ្មីៗ​បំផុត​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣​ថៃ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​មក​ដល់​របស់​កំពូល​តារា​សម្តែង​ថៃ​ទាំង​ពីរ​នេះ សូម​ចូល​ផេក​ហ្វេសប៊ុក www.facebook.com/PNNDramaFanClub ៕

 

កំពូល​តារា​ភាពយន្ត​ថៃ លោក James Jirayu ដឹក​ដៃ Bella មក​ជួប​ប្រិយមិត្ត​របស់​ខ្លួន​នៅ​កម្ពុជា នា​ខែ​តុលា​នេះ

 

អត្ថបទ៖ ពាណិជ្ជកម្ម