ស្រ្តីលើសបុរសជិតកន្លះលាននាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំ​​​​​​ណោមអ្នកមានអាយុចាប់ ១៨ ឆ្នាំឡើងទៅ

ប្រជាពលរដ្ឋខ្មែរចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅមានចំនួន ៩,៦៦៤,២១៦ នាក់ នៅក្នុងនោះចំនួនស្ត្រីលើសបុរសជិតកន្លះលាននាក់។

តាមស្ថិតិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតត្រឹមឆ្នាំ ២០១៦ នេះ កម្ពុជាមានប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅចំនួន ៩,៦៦៤,២១៦ នាក់ ដោយបុរសមានចំនួន ៤,៦១៥,២០៥ នាក់ និងស្ត្រីចំនួន ៥,០៤៩,០១១ នាក់។ ចំនួនស្ត្រីដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅលើសបុរសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើង ចំនួន ៤៣៣, ៨០៦ នាក់។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមថា ចំនួនពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅបានទទួលអត្តសញ្ញាណបណ្ណចំនួន ៨,៦ លាននាក់។

តារាងស្ថិតិប្រជាពលរដ្ឋ របស់ គ.ជ.ប ដែលបានផ្សាយជាសាធារណៈកាលពីចុងខែមីនា ឆ្នាំ ២០១៦ បានបញ្ជាក់ថា កម្ពុជាមានប្រជាជនសរុបទូទាំងប្រទេសចំនូន ១៥,៧២១,៣៦៦ នាក់៕

ប្រភព៖ thmeythmey


ស្រ្តីលើសបុរសជិតកន្លះលាននាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំ​​​​​​ណោមអ្នកមានអាយុចាប់ ១៨ ឆ្នាំឡើងទៅ

លោក ហ៊ុន សែន ថ្លែងថា លោកនៅពីក្រោយការកែទម្រង់ប្រព័ន្ធបោះឆ្នោតថ្មី

ស្រ្តីលើសបុរសជិតកន្លះលាននាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងចំ​​​​​​ណោមអ្នកមានអាយុចាប់ ១៨ ឆ្នាំឡើងទៅ

អ្នកចុះឈ្មោះបោះឆ្នោត​បង្ហាញសុទិដ្ឋិនិយម​ចំពោះការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រថ្មី