អឹម ជីវ៉ា ស្រក់​ទឹក​ភ្នែក ពេល​ឃើញ​រូប​ថត​កាល​ពី ១៥​ឆ្នាំ​​មុន ព្រោះ​តែ​ការ​ប្រមាថ​មើល​ងាយ

(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីកររូបសង្ហា តែងលេចមុខក្នុងសកម្មភាពមនុស្សធម៌ ជួយសិល្បករ-សិល្បការិនីចាស់ៗ បាត់បង់សមត្ថភាព លោក អឹម ជីវ៉ា កាលពីមុននេះបន្តិច បានបង្ហោះរូបថតជាច្រើន ដើម្បីរំឭកពីប្រវត្តិ និងអនុស្សាវរីយ៍របស់ខ្លួន ធ្លាប់ឆ្លងកាត់រាល់ព្យុះភ្លៀង ស្ទើររាប់មិនអស់ ទម្រាំជីវិតឆ្លងផុត មកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នា នៃការបង្ហោះរូបថតជាច្រើនសន្លឹក គោលបំណងរំឭកអនុស្សាវរីយ៍ ពីសំណាក់តារាសម្តែង លោក អឹម ជីវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាសាធារណៈនេះ លោកក៏បានសរសេរភ្ជាប់ជាមួយពាក្យថា «បើឃើញហើយកុំសើចណា សូមរំឭករូបថត អនុស្សាវរីយ៍កាលពី១៥ឆ្នាំ មុនពេលចូលសិល្បៈដំបូង ពេលមើលរូបទាំងនេះម្តងៗ មិនដឹងទឹកភ្នែកហូរ មកពីណា វាពិតជានឿយហត់ពេកហើយ សំរាប់ខ្ញុំ!»

លោក អឹម ជីវ៉ា ក៏បានបញ្ជាកដែរថា «លំបាកវេទនា ជូរចត់ ជីវិតក្រីក្រ ជីវិតជាក្មេងកំព្រា ការជេប្រមាថមើលងាយមើលថោក រឿងរ៉ាវគ្រប់បែបយ៉ាង ដែលកើតមានមកលើរូបខ្ញុំ តែខ្ញុំមិនដែលចុះចាញ់ ការតស៊ូអត់ធ្មត់ឡើយ ហើយតែងតែគិតលួងចិត្តខ្លួនឯងថា វាមិនអីទេ បើមានដង្ហើមកុំអស់សង្ឃឹម .»

ចង់ដឹងថា តើរវាងរូបថត នៃការចូលសិល្បៈដំបូង របស់លោក អ៉ឹម ជីវ៉ា និងជីវភាពរស់នៅបច្ចុប្បន្ន របស់លោកមានភាពខុសគ្នាកម្រិតណាខ្លះនោះ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ៉ឹម ជីវ៉ា ព្រលះ​​​អ្នក​​សិល្បៈ​​ដូច​​គ្នា​​កប់ៗ​​​មាត់ ​ហៅ​​សុទ្ធ​​តែ «ពួក​មាត់​ឆ្កែ មាន​​សន្ដាន​​ថោក​ទាប​គ្មាន​លេខ​ដាក់» ។ គួររំលឹកផងដែរថា តារាសម្តែងប្រុសសកម្ម លើការងារមនុស្សធម៌ ជួយសិល្បករចាស់ៗបាត់បង់សមត្ថភាព ធ្លាក់ខ្លួនឈឺ និងក្រី​ក្រ លោក អ៉ឹម ​ជីវ៉ា កាលពីល្ងាចម្សិលមិញ បានបង្ហោះសារប្រលះមួយប្រា​វសំ​ដៅលើ តារាសិល្បៈមួយចំនួន ដែលតែងរិះគន់ឲ្យលោក ជុំវិញការបង្ហាញសកម្មភាព​មនុស្ស​ធម៌ជួយសង្គម ដោយសុទ្ធតែថា លោកធ្វើនេះដើម្បីតែមុខមាត់ប៉ុណ្ណោះ ពុំមែនកើតចេញពីចិត្តឡើយ។

​ប្រតិកម្មចំពោះ ការរិះគន់នេះលោក អ៉ឹម ជីវ៉ា បានថ្លែងទាំងកំហឹងថា «ស្អប់អ្នកសិល្បៈមាត់ឆ្កែមួយចំនួន។ រឿងនេះដឹងយូហើយ តែមិនចង់និយាយ ថ្ងៃនេះសូមព្រលះពួកមាត់ឆ្កែស៊ីអាចម៍ និង(ហ្នឹង)ម្តង គ្រាន់តែខ្ញុំធ្វើការងារមនស្សធម៌ ដើម្បីសិល្បៈសោះពួកវាថា ខ្ញុំយកមុខយកមាត់ ខ្ញុំចង់សួរទៅអាមាត់ឆ្កែមីមាត់ឆ្កែសិល្បៈឯង មួយចំនួនដឹងទេថា ការងារអស់ទាំងនេះ វាហត់យ៉ាងណា? យកមុខយកមាត់អីបុណ្យសពហ្នឹង យកមុខយកមាត់អីអ្នកសិល្បៈឈឺហ្នឹង សួរថាបានអីមកវិញ ?? ពួកអ្នកឯងមានខួរគិតអត់ ហើយពួកអ្នកឯងបានជួយទេ ?? បើពួកអ្នកឯងធ្វើមិនបាន ដូចខ្ញុំកុំមកព្រុស ទុកមាត់ស៊ីអាចម៍ទៅ!»។

លោក អ៉ឹម ជីវ៉ា បានបន្តថា «ពេលអ្នកសិល្បៈឈឺ ឬស្លាប់ម្តងៗ តើខ្ញុំត្រូវចំណាយអ្វីខ្លះ ដែលជាថ​វិកាផ្ទាល់ខ្លួន? អ្នកសិល្បៈខ្លះស្លាប់គ្មានទាំងលុយទិញមឈូសផង តែ​ខ្ញុំសុខចិត្តយកលុយផ្ទា​ល់ខ្លួន ទៅទិញមឈូសឲ្យពួកគាត់ ..។ តើពួកអ្នកឯងបានជួយ និងមើលឃើញទេ? ខ្ញុំមិនដែល post ក្នុង Facbook ផង ខ្ញុំគិតថាធ្វើបុណ្យ។ មួយវិញទៀតពេលអ្នកសិល្បៈឈឺម្តង ពួកអ្នកឯង ដែលអើតក្បាលទៅសួរសុខទុក្ខ ពួកគាត់អត់ ទាំងអ្នកសិល្បៈខ្លះ គ្មានលុយបង់ថ្លៃពេទ្យផង!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload