​ស្ត្រី​មាន​ផ្ទៃពោះ​បែកញើស​ច្រើន គួរ​ធ្វើ​ម៉េច​?

​ស្ត្រី​មាន​ផ្ទៃពោះ​បែកញើស​ច្រើន គួរ​ធ្វើ​ម៉េច​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​មូលហេតុ​មួយចំនួន​ក្នុងពេល​ដែល​អ្នក​បែកញើស​ពេល​មាន​ផ្ទៃពោះ​រួចមកហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយចំនួន​ក្នុង​ការធ្វើឲ្យ​ប្រសើ​រវិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  • ​ថ្វី​ត្បិត​តែ​អ្នក​បែកញើស​ច្រើន​មែន ប៉ុន្តែ​ពេល​ដែល​អ្នក​ចេញ​ក្រៅ​ត្រូវ​ពាក់អាវ​រាង​ក្រាស់​បន្តិច ដើម្បី​កុំឲ្យ​ត្រូវខ្យល់​ច្រើន​ដែល​អាច​ធ្វើឲ្យ​ផ្តា​សាយបាន​។​
  • ​នៅពេល​ធម្មតា អ្នក​គួរតែ​ពាក់អាវ​រាងរ​លុង​បន្តិច ហើយ​អាវ​ក្នុង​របស់​អ្នក​ក៏​មិន​ត្រូវ​តឹង​ពេក​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។​
  • ​នៅពេល​ធម្មតា​អ្នក​ត្រូវតែ​ប៉ូវ​ជាតិ​ទឹក​ក្នុង​ខ្លួន​អ្នក​ឲ្យបាន​គ្រប់គ្រាន់ ដោយ​អ្នក​អាច​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ដែល​ស្រស់​បាន​។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​អាច​ញ៉ាំ​អាហារ​ដែល​ក្លាសេ​បានដែរ​។​
  • ​អ្នក​ត្រូវ​តែ​ហាលថ្ងៃ​ឲ្យបាន​ច្រើន ព្រោះ​នៅពេល​ដែល​អ្នកមាន​ផ្ទៃពោះ​នៅ​ដំណាក់កាល​ជិត​ដល់​ខែ​គឺ​ត្រូវការ​កាលស្យូម និង​ជាតិ​ដែក​ច្រើន​។​
  • ​អ្នក​មិន​ត្រូវ​ព្រោះ​តែ​ខ្លាច​បែកញើស​ហើយ​នៅ​តែ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​នោះទេ ព្រោះ​វា​មិនល្អ​ចំពោះ​សុខភាព​អ្នក​ឡើយ​។​
  • ​អ្នក​ត្រូវ​តែ​គេង​ឲ្យ​គ្រប់ ហើយ​មិន​ត្រូវ​ធ្វើ​ការងារ​ច្រើន​ដើម្បី​កុំឲ្យ​ចេញ​ញើស​ច្រើនពេក​។​
  • ​អ្នក​ត្រូវ​តែ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម​ឲ្យបាន​ច្រើន ទើប​កូន​ក្នុង​ផ្ទៃ​អាច​លូតលាស់​បានល្អ​។​
  • ​អ្នក​មិន​អាច​ពិសារ​អាហារ​ដែល​ត្រជាក់​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន​។
  • ​នៅក្នុង​បន្ទប់​អ្នក​ត្រូវ​តែមាន​ខ្យល់អាកាស​បរិសុទ្ធ​ចូល ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប​ពោះ​អ្នក​ឲ្យ​ជិត​ដើម្បី​កុំឲ្យ​ត្រូវខ្យល់​ច្រើនពេក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។