រវល់ច្រូតស្មៅឱ្យគោស៊ី បែរជាចៅ ៣ នាក់ លង់ទឹកស្លាប់

6 Videos


រឿងដែលគួរឲ្យសង្វេគមួយដែលមានកុមារលង់ទឹកស្លាប់អស់ដល់ទៅ ៣ នាក់ក្នុងពេលតែមួយ កាលពីរសៀលថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០១៦ នៅចំណុចទឹកដីបាក់ ផ្លូវទៅទឹកឈូរជ្រោះផ្អោក ស្ថិតនៅភូមិថ្មី ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ មានករណីក្មេងបីនាក់លង់ទឹកស្លាប់ នៅពេលដែលក្មេងរងគ្រោះទាំងនោះបានទៅតាមជីដូនច្រូតស្មៅ ។

រវល់ច្រូតស្មៅឱ្យគោស៊ី បែរជាចៅ ៣ នាក់ លង់ទឹកស្លាប់

លោក យុក សារ៉ាត់ អធិការស្រុកគីរីវង់បានអោយដឹងថា ក្មេងរងគ្រោះទាំងបីនាក់នោះត្រូវជាបងប្អូនជាដូនមួយនឹងគ្នា រួមមានទី ១ កុមារី ខុន វ៉ារី អាយុ ៣ ឆ្នាំ ទី ២ កុមារី ម៉ា ណា អាយុ ៧ ឆ្នាំ ទាំង ២ នាក់ជាបងប្អូនបង្កើត ដែលមានឪពុកឈ្មោះ ញ៉ុង ខេន និង ម្តាយឈ្មោះ មឿន ស្រីវណ្ណ អាយុ ២៦ ឆ្នាំ ។ ចំណែកក្មេងប្រុសរងគ្រោះម្នាក់ទៀតឈ្មោះ ខុន មករា អាយុ ១១ ឆ្នាំជាបងជីដូនមួយ និង ក្មេងរងគ្រោះទាំងពីរ មានឪពុកឈ្មោះ ញ៉ុង ខឿន អាយុ ៣៣ ឆ្នាំ ប្រពន្ធឈ្មោះ នីម រស់នៅភូមិកំពុង ឃុំព្រះបាទជនជុំ ស្រុកគរីវង់ ។

រវល់ច្រូតស្មៅឱ្យគោស៊ី បែរជាចៅ ៣ នាក់ លង់ទឹកស្លាប់

ស្ត្រីឈ្មោះ រស់ ឡុង អាយុ ៥៤ ឆ្នាំត្រូវជាជីដូនចៅទាំង ៣ នាក់ បាននិយាយថា ក្មេងរងគ្រោះទាំងបីនាក់ បានទៅតាមគាត់ ដោយគាត់កំពុងច្រូតស្មៅនៅក្បែរកន្លែងកើតហេតុ ។ ពេលច្រូតបានមួយសន្ទុះរូបគាត់បានងាកមករកចៅតែមិនឃើញ សង្ស័យថាបាត់ចៅក៏បានដើររកក្រែងចៅរបស់គាត់ទៅលេងនៅកន្លែងផ្សេង ។

រវល់ច្រូតស្មៅឱ្យគោស៊ី បែរជាចៅ ៣ នាក់ លង់ទឹកស្លាប់

ប៉ុន្តែនៅតែរកមិនឃើញរូបគាត់សង្ស័យថាលង់ទឹក ព្រោះមុនពេលកើតហេតុចៅទាំងបីនាក់បាននាំគ្នាលេងទឹកគាត់បានប្រាប់ដែរ ភ្លាមនោះរូបគាត់ក៏បានស្រែឆោឡោហៅរកអោយគេជួយរាវរកក៏ស្រាប់តែប្រទះ ឃើញចៅស្លាប់នៅក្នុងទឹកទៅហើយ ៕

សុថាត់

រវល់ច្រូតស្មៅឱ្យគោស៊ី បែរជាចៅ ៣ នាក់ លង់ទឹកស្លាប់