ព្រឹទ្ធ​សភា​កម្ពុជា​បាន​ប្រជុំ​សម្រេច​ដក​អភ័យ​ឯក​សិទ្ធិ​លោក​ស្រី ថាក់ ឡានី ឲ្យ​តុលាការ​ចាត់​ការ​ផ្លូវ​ច្បាប់​

ព្រឹទ្ធ​សភា​កម្ពុជា​បាន​ប្រជុំ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​ព្រឹទ្ធ​សមាជិក​បក្ស​ប្រឆាំង​ម្នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​កញ្ញា​២០១៦​ម្សិលមិញ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តុលាការ​ដាក់​បទ​ចោទ​ជុំវិញ​ការ​អត្ថា​ធិប្បាយ​របស់​​លោក​ស្រី​ព្រឹទ្ធ​សមាជិក​អំពី​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។