រញ្ជួយ​ដី​ខ្លាំង​នៅ​នូ​វែ​ល​ហ្សេ​ឡង់​ប្រកាស​អាសន្ន​ស៊ូ​ណា​មី

ក្រសួង​ការពារ និង​គ្រប់គ្រង​គ្រោះអាសន្ន​ស៊ី​វិល​នូ​វែ​ល​ហ្សេ​ឡង់​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី ក្រោយ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​មាន​កម្លាំង​៧,១​រី​ស្ទ័​រ កាលពី​វេលា​ម៉ោង​៤​និង​៣៨​នាទី​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​២ កញ្ញា នា​ភាគ​ខាងជើង​ប្រទេស ។

យោង​តាម​វិទ្យុ RNZ ថា ប្រមាណ​ជា​៩០​នាទី​ក្រោយ​ការ​រញ្ជួយ​ដី​នេះ​គេ​សង្កេត​ឃើញ​រលក​សមុទ្រ​មាន​កម្ពស់​៣០​សង្ទីម៉ែត្រ​នៅ​ជិត​តំបន់ EAST CAPE ភាគ​ខាងកើត​ប្រទេស។ រលក​ធំ​ៗ​បន្ថែម​ទៀត​នឹង​កើត​មាន​ដែល​អាច​មាន​កម្ពស់​ដល់​ទៅ​មួយ​ម៉ែត្រ ។

វិទ្យាស្ថាន​ភូ​គុម្ព​សាស្ត្រ​អា​មេ​រិ​ក USGS បញ្ជាក់ថា ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ​ស្ថិត​ក្នុង​សមុទ្រ​ជម្រៅ​ជាង​៣០​គីឡូម៉ែត្រ ស្ថិត​នៅ​ចម្ងាយ​១៦៧​គីឡូម៉ែត្រ ពី​ទីក្រុង GISBORNE នា​ឆ្នេរសមុទ្រ​ភាគ​ឦសាន​ប្រទេស ។ អាជ្ញាធរ​នូ​វែ​ល​ហ្សេ​ឡង់​បាន​ចេញ​ការ​ព្រមាន​ពី​គ្រោះថ្នាក់​ស៊ូ​ណា​មី​ក្នុង​បណ្តា​តំបន់ឆ្នេរ​សមុទ្រ​របស់​ប្រទេស ។ ទោះបី​យ៉ាងណា ក្នុង​ពេល​ភ្លាម​ៗ​ពុំ​មាន​សេចក្តីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ ៕