ផ្កាយរណបរបស់ Facebook ផ្ទុះខ្ទេច មុនគម្រោងបង្ហោះ នៅថ្ងៃសៅរ៍ខាងមុខនេះ (មានវីដេអូ)

អាមេរិក៖ កាលពីម៉ោង៩ព្រឹក ថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់) រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX មួយគ្រឿង បានផ្ទុះខ្ទេចខ្ទីគ្មានសល់ នៅក្នុងមូលដ្ឋានបង្ហោះ Cape Canaveral ស្ថិតក្នុងរដ្ឋ Florida ដែលគ្រោងនឹងបង្ហោះចូលលំហអវកាសនៅថ្ងៃសៅរ៍ខាងមុខនេះ។

រូបភាពដ៏មិនគួរឲ្យជឿបានបង្ហាញពីគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX ផ្ទុះខ្ទេច ហើយវាក៏បានបំផ្លាញផ្កាយរណបរបស់ក្រុមហ៊ុន Facebook មួយគ្រឿង ដែលមានតម្លៃ ២០០លានដុល្លារអាមេរិក នៅក្នុងនោះទៅជាមួយគ្នាផងដែរ។ 

វីដេអូរបស់កាមេរ៉ាសុវត្តិភាព CCTV បានបង្ហាញពីការផ្ទុះនេះថា វាបានចាប់ផ្តើមផ្ទុះឡើងពីផ្នែកខាងលើនៃគ្រាប់រ៉ុក្កែត និងបន្តផ្ទុះបាក់ធ្លាក់មកក្រោមគ្មានសល់។

ក្រោយការផ្ទុះនេះ ក្រុមហ៊ុនអវកាស SpaceX បានឲ្យដឹងថា មិនមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ ព្រមទាំងបានថាហេតុការណ៍ផ្ទុះនេះគឺ ”មិនធម្មតា”។

នាយកប្រតិបត្តិក្រុមហ៊ុនអវកាស SpaceX លោក Elon Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Tweeter របស់លោកថា ការផ្ទុះនេះបានកើតឡើងខណៈពេលដែលគ្រាប់រ៉ុក្កែតកំពុងតែចាក់ប្រេងឥន្ធនៈ តែនៅមិនទាន់ដឹងពីមូលហេតុនៃការផ្ទុះនៅឡើយទេ។ 

នៅក្នុងគ្រាប់រ៉ុក្កែតមួយនេះ មានផ្ទុកផ្កាយរណបមួយគ្រឿង ដែលប្រើប្រាស់ដោយក្រុមហ៊ុន Facebook ដើម្បីនាំយកអ៊ិនធើណេតទៅកាន់ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប។

ក្រោយការផ្ទុះនេះ លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Facebook បានសម្តែងការខកចិត្ត និងសោកស្តាយជាខ្លាំង ដោយលោកបានសរសេរសារមួយថា លោកពិតជាខកចិត្តជាខ្លាំង នៅពេលដែលបានឮដំណឹងថា ការបង្ហោះគ្រាប់រុក្កែតរបស់ក្រុមហ៊ុនអវកាស SpaceX ត្រូវបរាជ័យ ព្រមទាំងបានបំផ្លាញផ្កាយរណបរបស់យើង។ លោកបន្ថែមថា ផ្កាយរណបរបស់យើង​ នឹងជួយផ្តល់ទំនាក់ទំនងដល់សហគ្រិន និងមនុស្សគ្រប់គ្នា នៅទូទាំងទ្វីបខាងលើ។

លោក Mark Zuckerberg បញ្ជាក់ថា លោកមានបច្ចេកវិទ្យាផ្សេងទៀ តដើម្បីជួយភ្ជាប់ទំនាក់ទំនងមនុស្ស។ «យើងនឹងបន្តធ្វើការខិតខំប្រឹងប្រែងបន្ថែមទៀត រហូតដល់មនុស្សគ្រប់គ្នា មានឱកាសទទួលបានទំនាក់ទំនង ពីផ្កាយរណបរបស់យើង» លោកបន្ថែម៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្កាយរណបរបស់ Facebook ផ្ទុះខ្ទេច មុនគម្រោងបង្ហោះ នៅថ្ងៃសៅរ៍ខាងមុខនេះ (មានវីដេអូ)

ផ្កាយរណបរបស់ Facebook ផ្ទុះខ្ទេច មុនគម្រោងបង្ហោះ នៅថ្ងៃសៅរ៍ខាងមុខនេះ (មានវីដេអូ)

ផ្កាយរណបរបស់ Facebook ផ្ទុះខ្ទេច មុនគម្រោងបង្ហោះ នៅថ្ងៃសៅរ៍ខាងមុខនេះ (មានវីដេអូ)

ផ្កាយរណបរបស់ Facebook ផ្ទុះខ្ទេច មុនគម្រោងបង្ហោះ នៅថ្ងៃសៅរ៍ខាងមុខនេះ (មានវីដេអូ)