ភ្ញាក់​​​​ផ្អើល​​​ពេញ​​​ក្រុង​​​កំពង់​​​ចាម ពេល​​​ឃើញ​​​តា​រា​​​​ចម្រៀង ធី​​អូ ចុះ​​​ធ្វើ​​​​អត្ត​សញ្ញាណ​​បណ្ណ ដល់​​ប្រ​ជា​​ពល​​រដ្ឋ

(កំពង់ចាម)៖ ស្របពេលដែលមន្ត្រីនគរបាល អត្តសញ្ញាណកម្ម កំពុងតែសស្រាក់សស្រាំ បំពេញកិច្ចការងារ ក្នុងការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាជនកម្ពុជា ដោយមន្ត្រី​នគរបាលបំពេញកិច្ចការងារ​ទាំងថ្ងៃទាំងយប់ មិនបានសម្រាក ព្រោះដើម្បីឲ្យប្រជាជន​ មានអត្តសញ្ញាណប័ណ្ណស្របច្បាប់ និង​​អាចចុះឈ្មោះ​បោះឆ្នោតបាន។ 

ជារឿងភ្ញាក់ផ្អើល មិនតិចទេ ព្រោះតែតារា​ចម្រៀងប្រុសស្អាត ​ជាអ្នករ៉េប និងជាអ្នកនិពន្ធទំនុកច្រៀងមួយរូប របស់ផលិតកម្ម ថោន លោក ធី អូ ដែលមានឈ្មោះពិតថា វង់ សុភៈ បានចុះដល់ទីតាំងផ្ទាល់ ដើម្បីបំពេញការងារធ្វើអត្តសញ្ញាណបណ្ណ ជូនដល់បងប្អូន នៅទីនោះ ព្រោះលោកមានមុខងារជាមន្ត្រីប៉ូលិស ក្រៅពីតារាចម្រៀង ។

​អតីតតារាចម្រៀងក្នុងក្រុមយូធូភា រួចក៏មករួមគ្នាជាក្រុម ឡេហ្កាស៊ី និងចុងក្រោយ​មកជ្រកក្រោមផលិតកម្មថោន លោក ធីអូ បានចុះជួយធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នាទឹកដីក្រុងកំពង់ចាម កាលពីពេលថ្មីៗនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនរស់នៅតំបន់នោះ ដោយអ្នកខ្លះមិននឹកស្មានថា លោក ធីអូ មានមុខនាទីជាប៉ូលិសនោះឡើយ។

លោក ធី អូ ក្រោយពីចូលក្នុងផលិតកម្ម ថោន បទចម្រៀងដ៏ល្បី​របស់លោក មានចំណងជើងថា «ស្រឡាញ់អូន១០K» ដែលធ្វើឲ្យ​មានមហាជនស្គាល់ច្រើនឡើងវិញ ពិសេស លោកក៏ជាដៃគូរ៉េប ជាមួយតារាចម្រៀងស្រី កញ្ញា រ៉ាប៊ី ។

ក្រៅពីអាជីពតារាចម្រៀង លោក ធីអូ ក៏ជាមន្ត្រីនគរបាលមួយរូប​ បំពេញការងារនៅអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ នៃក្រសួងមហាផ្ទៃ។ លោក ធី អូ បើទោះបីជា​មានមុខងារ បម្រើរដ្ឋយ៉ាងណា ក៏លោកមិនដែលបោះបង់ អាជីព​ចម្រៀងលោកឡើយ ព្រោះលោកស្រឡាញ់ខ្លាំង​ស្មើរជីវិត។ តែតួនាទី និងកា​ព្វកិច្ចតម្រូវឲ្យលោក​ធ្វើការរដ្ឋផង និងជាតារាចម្រៀងផង។ ដូចនេះពេលណាមានតួនាទី ត្រូវចុះធ្វើការ គឺលោកច្បាស់រឿងការងារ ហើយមិនដែលគិតថា ខ្លួនជាអ្នកសិល្បៈទេ ព្រោះ​ជាមនុស្សបែងចែកដាច់គ្នា រវាង​ការងារជាអ្នកចម្រៀង និង ជាប៉ូលិស៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload