តិរច្ឆាន​ណាស់ ! ឲ្យ​នៅផ្ទះ​មើលថែ​កូន មិន​ត្រឹមតែ​មិន​មើលថែ​ទេ ថែម​ទាំង​…

ខេត្ត​ត្បូងឃ្មុំ ៖ ខណៈ​ស្រី​ជា​ប្រពន្ធ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​នៅ​ភ្នំពេញ ដោយ​ទុក​ឲ្យ​ប្តី​នៅ​មើលថែ​ទាំ​កូន​ៗ៣​នាក់ តែ​ប្តី​ចិត្ត​តិរច្ឆាន​មិន​ត្រឹមតែ​មិន​មើលថែ​កូន​ទេ ថែម​ទាំង​ចាប់​កូនស្រី​ដើម​រំលោភ​សេពសន្ថវៈ​បន្តបន្ទាប់​រហូត​ដល់​ទៅ​៣០​លើក ទាំង​ស្រវឹងស្រា ទាំង​មិន​ស្រវឹងស្រា ។ ទីបំផុត​កូនស្រី​ទ្រាំ​លែង​បាន បាន​ប្រាប់​សាច់ញាតិ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​អគតិ​ឈ្មោះ វ៉ា​ន់ ថា​ណា​រិ​ន អាយុ​៣២​ឆ្នាំ ត្រូវជា​ឪពុកចុង បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​ដើម​អាយុ​១៣​ឆ្នាំ រំលោភ​សេពសន្ថវៈ​ជា​ញឹកញាប់​ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹង​ឡើយ​តាំងពី​អំឡុង​ខែមិថុនា ខែកក្កដា និង ខែសីហា ឆ្នាំ​២០១៦ តែ​ទីបំផុត​ទ​ង្វើ​ដ៏​អាក្រក់​នេះ​ត្រូវ​បានកូន​ស្រី​និយាយ ប្រាប់​សាច់ញាតិ ទើប​ឈាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដំ​រិល​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។

យោង​តាម​ដើមបណ្តឹង​ត្រូវជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៦ គាត់​បាន​ចេញពីផ្ទះ​ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ដោយ​ទុក​កូន​៣​នាក់​ឲ្យ​ប្តី​មើលថែ​ទាំ​ជំនួស ក្នុង​នោះ​មានកូន​ប្រុស​អាយុ​១៥​ឆ្នាំ កូនស្រី​អាយុ​១៣​ឆ្នាំ និង​កូនប្រុស​តូច​អាយុ​២​ឆ្នាំ​កន្លះ ។ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រហែល​២​រសៀល ថ្ងៃ​ទី​៣០​សីហា សាច់ញាតិ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​របស់​ខ្លួន​ចាប់​កូនស្រី​រំលោភ ទើប​នៅ​ថ្ងៃ​ទី​៣១​សីហា គាត់​បាន​ចាក​ចេញពី​ភ្នំពេញ​ត្រឡប់​មក​ផ្ទះ​នៅ​ឃុំ​ដំ​រិល​វិញ ។ ពេល​មក​ដល់​ផ្ទះ​ក៏​សួរ ត្រូវ​បានកូន​ស្រី​ឆ្លើយ​ប្រាប់​ថា ឪពុកចុង​ពិតជា​បាន​ចាប់រំលោភ​មែន​រហូត​ដល់​ទៅ​៣០​លើក​ឯណោះ ។

សមត្ថកិច្ច​បញ្ជាក់​ថា ឪពុកចុង​ចិត្ត​តិរច្ឆាន​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​កូនស្រី​ចុង​អាយុ​១៣​ឆ្នាំ​រំលោភ​សេពសន្ថវៈ​ជា​បន្តបន្ទាប់​មែន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន នៅម៉ោង ១២៖១៥ នាទីថ្ងៃទី២៥ ខែហានេះ នៅអិការដ្ឋាននគរបាលស្រុកមេសាង បន្ទាប់ពីជនសង្ស័យរូបនេះ បានរំលោភ កូនបង្កើតរបស់ខ្លួន រួចរត់គេចតាំងពីពាក់កណ្តាលខែកក្កដា មកម្ល៉េះ។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវឪពកបង្កើតរំលោភបនសម្រេចនោះ ទើបតែមានអាយុ១៣ឆ្នាំ។

បើតបើតាមម្តាយជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា កូនរបស់គាត់ បាននិយាយប្រាប់ថា ឪពុកបង្កើតខ្លួន បានចាប់ រំលោភសេពសន្ថវៈ នៅលើគ្រែក្រោមផ្ទះ រហូត បានសម្រេច នៅម៉ោង១២យប់ ថ្ងៃទី១៥ ខែកក្កដា ក្រោយធ្វើសកម្មភាព នៅថ្ងៃទី១៨ ខែសីហា ប្តីរបស់គាត់បានគេចខ្លួនបាត់រហូតដល់សព្វថ្ងៃ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិរច្ឆាន​ណាស់ ! ឲ្យ​នៅផ្ទះ​មើលថែ​កូន មិន​ត្រឹមតែ​មិន​មើលថែ​ទេ ថែម​ទាំង​...

តិរច្ឆាន​ណាស់ ! ឲ្យ​នៅផ្ទះ​មើលថែ​កូន មិន​ត្រឹមតែ​មិន​មើលថែ​ទេ ថែម​ទាំង​...