ខឹងប្រពន្ធសំណប់ចិត្តមានប្រុសថ្មី ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿង នៅស្រុកខ្សាច់កណ្ដាល

(កណ្តាល)៖ បុរសម្នាក់បានសម្រេចចិត្ត ចងកសម្លាប់ខ្លួនចោលកូន និងប្រពន្ធដោយសារតែ ភ្លើងប្រចណ្ឌក្រោយដឹងថា ប្រពន្ធបណ្តូលចិត្ត របស់លួចមានប្រុសថ្មី ក្បត់ចិត្តខ្លួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចភូមិព្រែកអំពិល

ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ដ្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ូត ស៊ីណេត អាយុ៣៤ឆ្នាំ មានកូន៣នាក់ ប្រុស២នាក់។ មន្ដ្រីដដែលបន្ដថា បើតាមការបភ្លឺពីសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ដោយសារតែជនរងគ្រោះមានការសង្ស័យថា ប្រពន្ធ ផិតក្បត់ខ្លួននោះ ទើបចេះផឹកស្រាស្រវឹងជោគជាំរាល់ថ្ងៃ ហើយកន្លងមកជនរងគ្រោះធ្លាប់លេបថ្នាំ សម្លាប់ខ្លួន២ដង មកហើយតែត្រូវបាន បងប្អូនយកទៅសង្គ្រោះទាន់ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះ បានទៅផឹកស្រាស្រវឹង ហើយក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធដោយ ប្រចណ្ឌប្រពន្ធថាមានប្រុសថ្មី ព្រមទាំងបោះសម្ដីថា ទុកកូនឲ្យនៅផ្ទះហើយប្រយ័ត្នមិនទាន់ដង្ហើមអញ។

ចំណែកប្រពន្ធជនរងគ្រោះក៏ មិនបានចាប់អារម្មណ៍ទេ បាននាំកូនទាំងបីនាក់ ជិះម៉ូតូចេញពីផ្ទះទៅមើលប្អូនថ្លៃឆ្លងទន្លេនៅមណ្ឌលសុខភាព ព្រែកអំពិលលុះដល់ម៉ោង ២០៖០០នាទីថ្ងៃដដែលត្រឡប់មកផ្ទះវិញ ឃើញប្តីចងកសម្លាប់ខ្លួន ដោយយកខ្សែគោពណ៌ខ្មៅចងក ភ្ជាប់នឹង មែកស្វាយនៅមុខផ្ទះ ទើបបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាង ទៅជួយអន្តរាគមន៍ ជួយប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ នគរបាល​ជំនាញបានចុះពិនិត្យ ដោយឃើញថាពុំមាន​ស្នាមអ្វីកត់សំគាល់ឡើយ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយ​ការចងក ពិប្រាកដមែន៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា យុវជនចិត្តស្លុយម្នាក់ គ្រាន់តែពាក្យប៉ុន្មានម៉ាត់សោះ ថាឲ្យនៅចាំផ្ទះ បានដាច់ចិត្តចងករ សម្លាប់ខ្លួន កាលពីវេលាម៉ោង ១០៖៤២ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦  កន្លងទៅ ស្ថិតនៅភូមិទួលច្រេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពព័ត៊មានពីមន្រ្តីនគរបាលខេត្ត បានឲ្យដឹងថា យុវជនចិត្តស្លុយរូបនេះមានឈ្មោះ ចាន់ ពុទ្ធា អាយុ១៧ឆ្នាំមុខរបរកម្មករ សំណង់ រស់នៅភូមិទួលច្រេះ ឃុំ ពពែត ស្រុកស្វាយទាប។ ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាមៗ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដោយប្រទះឃើញ យុវជនខាងលើបានយកខ្សែជ័រ ពណ៍ខ្មៅចងជាប់ នឹងរោងដាក់ ម៉ាស៊ីនកិនស្រូវ នៅខាងត្បូងផ្ទះចំងាយ ១០ម៉ែត្រ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកូនប្រុស របស់គាត់ដាច់ចិត្តឈានដល់ការចងក សម្លាប់ខ្លួនបែបនេះ គឺគ្រាន់តែសុំឪពុកទៅភ្នំពេញ តែឪពុកមិនឲ្យទៅ ឲ្យនៅចាំផ្ទះដោយឪពុកទៅទិញគោ ជាមួយម្ដាយ ។ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខឹងប្រពន្ធសំណប់ចិត្តមានប្រុសថ្មី ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿង នៅស្រុកខ្សាច់កណ្ដាល

ខឹងប្រពន្ធសំណប់ចិត្តមានប្រុសថ្មី ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿង នៅស្រុកខ្សាច់កណ្ដាល

ខឹងប្រពន្ធសំណប់ចិត្តមានប្រុសថ្មី ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿង នៅស្រុកខ្សាច់កណ្ដាល

ខឹងប្រពន្ធសំណប់ចិត្តមានប្រុសថ្មី ចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់រឿង នៅស្រុកខ្សាច់កណ្ដាល