បាញ់សម្លាប់មនុស្ស សាហាវដូចបាញ់សត្វ គួរឲ្យភយ័ខ្លាច ខណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ មានតែ​ឈ្មោះ​

ខេត្តតាកែវ៖  កាលពីវេលាម៉ោង០៩និង១៥នាទីថ្ងៃទី០១ខែ៩ ឆ្នាំ២០១៦ យប់មិញនេះមានបុរសម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់បណ្តាលអោយស្លាប់ ក្នុងថ្លុងឈាមយ៉ាងអាណោចអាធម៌នៅត្រង់ចំនុចស្ពានទួលលលកស្ថិតនៅភូមិកញ្ជាងឃុំ-ស្រុកសំរោង-ខេត្តតាកែវ ។

បើយោងតាមលោក មឿង សារុន អធិការស្រុកសំរោងបានអោយដឹងថា ជនរងគ្រោះត្រូវជនសង្ស័យប្រើប្រាស់អាវុធធុនអាការ៤៧បាញ់មួយគ្រាប់ចំកណ្តៀតខ្អមខាងឆ្វេងហើយក្បាលគ្រាប់ចេញមកឆ្អឹងជំនីផុតខាងស្តាំបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្ដង ។

ក្នុងករណីបាញ់ប្រហារសម្លាប់បនុស្សយ៉ាងព្រៃផ្សៃខាងលើនេះសម្ថតកិច្ចមិនទាន់សនិដ្ឋានថា ជាករណីអ្វីពិតប្រាកដនៅឡើយ។ជនរងគ្រោះមានគេថាឈ្មោះ ខាន់ រ៉ា អាយុ២១ឆ្នាំរស់នៅភូមិចំប៉ាឃុំចំប៉ាស្រុកព្រៃកប្បាសខេត្តតាកែវ៕

បាញ់សម្លាប់មនុស្ស សាហាវដូចបាញ់សត្វ គួរឲ្យភយ័ខ្លាច ខណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ មានតែ​ឈ្មោះ​

ប្រភព ៖ vd7news

  • បាញ់សម្លាប់មនុស្ស សាហាវដូចបាញ់សត្វ គួរឲ្យភយ័ខ្លាច ខណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ មានតែ​ឈ្មោះ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:កំសាន្ត
Tags: