អាមេរិកសួរអូស្ត្រាលីថា តើឈរនៅខាងខ្លួន ឬខាងចិន ចំពោះបញ្ហាសមុទ្រចិនខាងត្បូង?

អាមេរិកសួរអូស្ត្រាលីថា តើឈរនៅខាងខ្លួន ឬខាងចិន ចំពោះបញ្ហាសមុទ្រចិនខាងត្បូង?
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ បានដាក់សំណួរទៅកាន់ប្រទេសអូស្ត្រាលី ដែលជាសម្ព័ន្ធមិត្តជិតដិតបំផុតរបស់ខ្លួនថា តើគេជ្រើសខាងអាមេរិក ឬខាងចិន ចំពោះសកម្មភាពយោធារបស់ប្រទេសនៅតំបន់អាស៊ី ទៅលើតំបន់ជម្លោះសមុទ្រចិនខាងត្បូង ។

ជាមួយនឹងភាពតានតឹងដែលកំពុងកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃនេះ លោកវរសេនីយ៍ Tom Hanson ចង់ឲ្យអូស្ត្រាលីសម្រេចចិត្តថា តើគេត្រូវឈរនៅខាងអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតដិតបំផុត ឬជ្រើសយកចិន ដែលជាដៃគូសេដ្ឋកិច្ចធំបំផុត ។

លោក Hanson បាននិយាយថា “វាពិតជាពិបាកខ្លាំងណាស់ ដែលត្រូវដើរលើបន្ទាត់មួយដែលអាចរក្សាឲ្យបាន នូវតុល្យភាពរវាងសម្ព័ន្ធមិត្តអាមេរិក និងដៃគូសេដ្ឋកិច្ចចិន ។ តាមគំនិតខ្ញុំ ក្នុងចំណុចនេះ វាត្រូវតែមានការសម្រេចចិត្តណាមួយដែលត្រូវធ្វើឡើង ដោយផ្អែកថា តើភាគីមួយណា អាចផ្ដល់ប្រយោជន៍សម្រាប់អូស្ត្រាលី បានច្រើនជាង” ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះ អូស្ត្រាលីក៏មានបញ្ជូននាវាឲ្យបើកចូលតំបន់ជម្លោះនេះ ជាប្រចាំផងដែរ គ្រាន់តែវាមិនដូចជាសេរីភាពនៃនាវាចរណ៍ ដែលអាមេរិកបានធ្វើ ពោលគឺអូស្ត្រាលីមិនបើកនាវាក្នុងចម្ងាយ១២ម៉ៃល៍ ស្មើនឹង២២គីឡូម៉ែត្រ ពីកោះសិប្បនិម្មិត ដែលចិនសង់ឡើងនោះឡើយ ។

ឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីយោធាអាមេរិកដដែលនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Julie Bishop បានឆ្លើយថា “យើងនឹងរក្សាតុល្យភាពនៃទំនាក់ទំនងរវាងសម្ព័ន្ធមិត្តធំបំផុត និងដៃគូពាណិជ្ជកម្មធំបំផុត ជាមួយនឹងភាពប៉ិនប្រសប់ផ្នែកការទូត ភាពជានិរន្ត និងការគិតគូរពីដំណោះស្រាយដោយសកម្មភាព ច្រើនជាងការប្រើទ្រឹស្ដី” ។

សូមបញ្ជាក់ថា ការដែលអាមេរិកឲ្យអូស្ត្រាលីរើស រវាងខ្លួន និងចិននោះ គឺធ្វើឡើងមុននឹងកិច្ចប្រជុំ G20 ចាប់ផ្ដើមនៅថ្ងៃទី៤ និងទី៥ ខែកញ្ញា ហើយចិននឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ដោយអាមេរិកជឿថា រដ្ឋាភិបាលទីក្រុង Canberra គួរតែបញ្ចេញគោលជំហរជាក់លាក់ និងការប្ដេជ្ញាមួយ សម្រាប់ការពារស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបកំពូលអន្តរជាតិមួយនេះ ៕

ប្រែសម្រួល៖ kqube
ប្រភព៖ ibtimes

  • អាមេរិកសួរអូស្ត្រាលីថា តើឈរនៅខាងខ្លួន ឬខាងចិន ចំពោះបញ្ហាសមុទ្រចិនខាងត្បូង?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:កំសាន្ត
Tags: