អ្នក​បើកបរ​ម្នាក់​​ស្ដី​បន្ទោស​នារី​ជិះ​កង់​ក្នុង​ឈុត Bikini ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​គ្រោះ​ថ្នាក់

ស្ត្រីជាអ្នកជំនាញជិះសេះអាយុ ៤០ ឆ្នាំម្នាក់ដែលមានឈ្មោះថា Vicky Young ត្រូវបានបុរសម្នាក់ស្ដីបន្ទោស ក្រោយបុរសរូបនោះបើកបរទៅបុកនឹងចិញ្ចើមផ្លូវបណ្ដាលខូចខាតរថយន្ត ព្រោះតែរវល់មើលនាងស្លៀកឈុត Bikini ជាមួយសំពត់ខើចដ៏ស៊ិចស៊ីជិះកង់។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កំពុងតែបើកបរសុខបុរសរូបនោះក៏បានប្រទះឃើញអ្នកនាង Vicky Young កំពុងតែជិះកង់ម្នាក់ឯងដោយស្លៀកពាក់ឈុត Bikini ដោយមានស្លៀកសំពត់ខ្លីខើចពីលើផងដែរ ដោយរវល់ចាប់អារម្មណ៍នឹងស្រ្តីអាយុ ៤០ ដ៏ស៊ិចស៊ីរូបនេះ គាត់ក៏បានរេចង្កូតទៅបុកនឹងចិញ្ចើមផ្លូវ បណ្ដាលឲ្យរថយន្តរបស់គាត់ខូចខាតកញ្ចក់មើលចំហៀង ។

ចំណែកឯអ្នកនាង Vicky Young បានបញ្ចេញនូវអារម្មណ៍ហួសចិត្តរបស់ខ្លួនថា នៅថ្ងៃនោះវាថ្ងៃសម្រាក់របស់នាង ដូចជានេះនាងគ្រាន់តែចង់ជិះកង់លំហែរ ក៏ដូចជាការហាត់ប្រាណពេលទំនេរ ប៉ុន្តែបែរជាត្រូវបានបុរសរូបនោះមកស្ដីបន្ទោស និងទាមទារឲ្យនាងសង់សំណងថ្លៃខូចខាតកញ្ចក់រថយន្តរបស់គាត់ ព្រោះតែថាគាត់ស្លៀកពាក់ស៊ិចស៊ី ធ្វើឲ្យគាត់ស្លុងអារម្មណ៍ភ្លេចគិតការបើកបរទៅវិញ៕

អ្នក​បើកបរ​ម្នាក់​​ស្ដី​បន្ទោស​នារី​ជិះ​កង់​ក្នុង​ឈុត Bikini ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​គ្រោះ​ថ្នាក់
រូបតំណាង

អ្នកនាង Vicky Young

  • អ្នក​បើកបរ​ម្នាក់​​ស្ដី​បន្ទោស​នារី​ជិះ​កង់​ក្នុង​ឈុត Bikini ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​គាត់​គ្រោះ​ថ្នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/02  Category:ជីវិតនិងសង្គម
Tags: